បន្ទាប់ពី Cerezo Osaka របស់ជប៉ុន និង Dinamo Moscow របស់រុស្សី ក្លឹប Sporting Braga របស់ព័រទុយហ្គាល់ ក៏ត្រុវបានគេរាយការណ៍ថាចង់បានអ្នកចាំទីជម្រើសជាតិវៀតណាមកីឡាករ Dang Van Lam ផងដែរ។
ភ្នាក់ងារឬ អ្នកតំណាងរបស់ Van Lam លោក Andrey Grushin បាននិយាយថា៖ "Van Lam កំពុងគិត និងមិនទាន់បានសំរេចចិត្តពីអនាគតរបស់គាត់នៅឡើយទេ។ ឥឡូវនេះគាត់មានជំរើសបី ក្រៅពីនេះ Cerezo Osaka និង Dinamo Moscow ក៏មានក្លឹបព័រទុយហ្កាល់ Sporting Braga ផងដែរ" ។
Grushin បានបន្ថែមថា“ Van Lam ជាកីឡាករទីមួយដែលក្លិបធំៗទិញត្រឹមត្រូវហើយមិនយកទៅក្នុងលក្ខខ័ណ្ឌខ្ចីជើង។ Van Lam មិនទាន់បានសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់នៅឡើយទេ។ គាត់ត្រូវគិតឱ្យបានល្អិតល្អន់ជាមុនសិន ព្រោះនេះជាជំហានសំខាន់សម្រាប់អនាគត។ ក្លិបរុស្ស៊ី ឬព័រទុយហ្កាល់សុទ្ធតែជាកន្លែងលេងដ៏ធំនិងអស្ចារ្យ ។ យើងសង្ឃឹមថាអ្នកគាំទ្រវៀតណាមពិតជាមានមោទនភាពចំពោះគាត់ "។
អ្នកចាំទីវៀតណាមរូបនេះក៏មានកិច្ចសន្យាជាមួយ Muangthong United រហូតដល់ខែឧសភាឆ្នាំ ២០២២។ ប៉ុន្តែបន្ទាប់ពីទទួលបានការអញ្ជើញពី Cerezo Osaka របស់ជប៉ុន អ្នកចាំទីដែលមានកំណើតនៅឆ្នាំ ១៩៩៣ បានសម្រេចចិត្តផ្ដាច់កិច្ចសន្យាជាមួយក្រុមថៃវិញ។
Dang Van Lam និងក្លិប Cerezo Osaka បានឈានដល់កិច្ចព្រមព្រៀងបឋមហើយ។ ទោះយ៉ាងណា! ដោយសារតែ Covid-19 មិនមានជើងហោះហើរពីប្រទេសថៃទៅកាន់ប្រទេសជប៉ុននោះទេ ហើយអ្នកចាំទីរូបនេះ មិនអាចមកពិនិត្យសុខភាពដើម្បីបញ្ចប់កិច្ចសន្យាកុងត្រានោះដែរ។
មុនពេលមានព័ត៌មាន Van Lamទៅលេងនៅក្រៅប្រទេស កីឡាករវៀតណាមមួយចំនួនទៀតធ្លាប់លេងនៅក្រៅប្រទេសដែរ ដែលមានដូចជា Le Cong Vinh ទៅព័រទុយហ្គាល់, Nguyen Tuan Anh និង Nguyen Cong Phuong ទៅលេងនៅជប៉ុន, Luong Xuan Truong លេងនៅកូរ៉េខាងត្បូង និង Doan Van Hau ចូលរួមជាមួយក្លិប Heerenven របស់ហូឡង់ តែយ៉ាងណាពួកគេទៅលេងក្នុងលក្ខខ័ណ្ឌខ្ចីជើងហើយសុទ្ធតែទទួលលទ្ធផលបរាជ័យទាំងអស់៕