មនុស្សខ្លះចូលចិត្តសួរសំណួរប្លែកៗមកកាន់យើង
🙂 "ម៉េចមិនដូរកន្លែងការងារថ្មី?"
🙂 "ការងារម៉េចហើយ? បើមិនបានប្រាក់ខែច្រើនផង មិនដូូរកន្លែងថ្មីទៅ?"
🙂 "ប្រាប់ខែប៉ុណ្ណឹងចិញ្ចឹមកូនគេរស់ដែរ?"
🙂 "កាលណាមានសង្សារនឹងគេ?"
🙂 "ស្រលាញ់ប្រុសឬស្រីី?"
🙂 "កាលយកប្រពន្ធ? កាលយកប្តី? កាលការ?"
🙂 "ការរៀនចប់? រៀបចប់ហើយធ្វើអី?"
🙂 "សមត្ថភាពប៉ុុណ្ណឹងធ្វើអីបានខ្លះហ្នឹង?"
🙂 "អាយុប៉ុន្មានហើយ ម៉េចមិនទាន់ជោគជ័យដូចគេ?"
🙂 "ច្បាស់អត់???"... នៅមានច្រើនទៀត 🙂
តែអ្នកកម្រនឹងសួរនណាម្នាក់ថា រាល់ថ្ងៃគេសប្បាយចិត្តអត់ ឬសុខទុក្ខគេបែបណាទេ... 🙂
ពេលខ្លះទៅខ្ញុំពិតជាស្វាងជាមួយសំណួររបស់ពួកគាត់។ ពេលខ្លះទៀតខ្ញុំពិតជាមិនយល់ថាពួកគាត់សួរដើម្បីចង់ជួយខ្ញុំ ឬដើម្បីដឹងរឿងរបស់ខ្ញុំ ឬក៏ដើម្បីចង់ស្តីឲ្យខ្ញុំ។ ហើយពេលខ្លះទៀតខ្ញុំពិតជាមិនយល់ថាហេតុអ្វីពួកគាត់សុទ្ធតែជាមនុស្សមានចំណេះដឹង តែបែរជាសួួរសំណួរដែលខ្វះការគិត។ 🙂
តាមពិតទៅ ខ្ញុំមិនហត់នឹងឆ្លើយជាមួយពួកគាត់ទេ តែចម្លើយរបស់ខ្ញុំគឺមានតែមួយគត់ 🙂 នេះគឺជាជីវិតខ្ញុំ នេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ ហើយអ្នកគឺគ្មានសិទ្ធដែលត្រូវប្រាប់ថាខ្ញុំត្រូវរៀនអី... ធ្វើអី... ឬស្រលាញ់អីនោះទេ។ 🙂 សំខាន់គឺខ្ញុំស្គាល់ខ្លួនឯងច្បាស់ 🙂
សង្ឃឹមថាចម្លើយរបស់ខ្ញុំច្បាស់សម្រាប់អ្នក ហើយសង្ឃឹមថាអ្នកអាចរៀនពីសីលធម៌ក្នុុងការរស់នៅ ជាមួួយការពាក្យសម្តីរបស់អ្នកដែរ។ 🙂
#ផ្លូវលំជីវិត #LifePathQuote
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក