វិធី ៤ យ៉ាង ដើម្បីជួយឱ្យសម្លៀកបំពាក់សស្អាត ស្រស់ស្រទន់ និងជួយលុបស្នាមប្រឡាក់ចេញបានយ៉ាងងាយស្រួល

ល្អសម្រាប់ស្ត្រីមេផ្ទះ សម្រាប់ការបោកគក់សម្លៀកបំពាក់ដែលមានការប្រឡាក់ មានស្នាមខ្លាំង ជាមួយនឹងវិធីសាស្ត្រទាំង៤ខាងក្រោមនេះ នឹងជួយអ្នកក្នុងការបោកកគ់សម្លៀកបំពាក់ និងបំបាត់ស្នាមប្រឡាក់បានយ៉ាងមានប្រសិទ្ធិភាព។

Vinegar 613562262_1502x2002

នៅពេលដែលអ្នកឃើញស្នាមប្រឡាក់ពណ៌លឿងនៅលើសម្លៀកបំពាក់ អ្នកអាចប្រើទឹកខ្មេះដើម្បីយកស្នាមប្រឡាក់ទាំងនេះចេញ និងធ្វើឱ្យក្រណាត់ទន់ថែមទៀតផង។

វិធីធ្វើ ៖ អ្នករំលាយទឹកក្តៅ ១ លីត្រជាមួយទឹកខ្មេះ ១/២ ពែង បន្ទាប់មកទុកឱ្យខោអាវត្រាំរយៈពេល ៤០ នាទី បន្ទាប់មកលាងជាមួយទឹកស្អាតដូចធម្មតា។ គ្រឿងផ្សំទឹកខ្មេះមានផ្ទុកអាស៊ីតដែលអាចបំបាត់ស្នាមប្រឡាក់ណាមួយ និងធ្វើឱ្យសម្លៀកបំពាក់របស់អ្នកមើលទៅស្រស់ដូចអ្នកទិញវា។

២. ប្រើសូដាដុតនំ

71XDk5YswLL._SL1500_

នៅក្នុងសមាសភាពនៃសូដាដុត គឺជាម្សៅល្អដែលគេហៅថាទឹកអំបិល ដែលច្រើនតែមាននៅក្នុងឱសថស្ថាន ឬហាងនំ។ សូដាដុតនំនេះមានប្រសិទ្ធិភាពសម្រស់ និងអាចលុបស្នាមប្រឡាក់ចេញពីសម្លៀកបំពាក់របស់អ្នក ធ្វើឱ្យសម្លៀកបំពាក់មើលទៅសដូចថ្មី។

វិធីទី ១ ៖ លាយសូដាដុតនំចំនួន ៤ ស្លាបព្រាក្នុងទឹក ១/៤ ពែង។ បន្ទាប់អ្នកប្រើច្រាសដុសធ្មេញដើម្បីយកល្បាយនេះចេញលើចំណុចពណ៌ដែលប្រឡាក់នៅលើអាវ ហើយត្រាំរយៈពេល ១ ម៉ោង។

ចុងក្រោយត្រូវបោកសម្លៀកបំពាក់របស់អ្នកជាមួយសាប៊ូ និងទឹកស្អាតដូចធម្មតា។ ស្នាមប្រឡាក់ពណ៌លឿង និងស្នាមប្រឡាក់លើសម្លៀកបំពាក់របស់អ្នកនឹងរលាយបាត់ទៅមួយរំពេច។

៣. ប្រើថ្នាំដុសធ្មេញ

A Guide To Understanding Toothpaste Ingredients

មនុស្សគ្រប់គ្នាដឹងតែអត្ថប្រយោជថ្នាំដុសធ្មេញ សម្រាប់តែដុសធ្មេញប៉ុណ្ណោះ។ ប៉ុន្តែមានមនុស្សតិចតួចទេ ដែលដឹងថាថ្នាំដុសធ្មេញសម្រាប់ហ្វ្លុយអូរីត និងសារធាតុធ្វើពីសូដាធ្វើឱ្យសម្លៀកបំពាក់របស់អ្នកទន់ហើយបំបាត់ស្នាមប្រឡាក់ជាច្រើន។

វិធីធ្វើ ៖ អ្នកគ្រាន់តែត្រូវលាបថ្នាំដុសធ្មេញបន្តិចបន្តួចលើអាវពណ៌សនៅក្រោមដៃនៅលើកញ្ចឹងក ហើយបន្ទាប់មកត្រាំប្រហែល ១ ម៉ោង ហើយចុងក្រោយអ្នកយកខោអាវទៅបោកគក់ដូចធម្មតា។ ស្នាមប្រឡាក់ ស្នាមពណ៌នឹងហើរចេញបាត់ពីសម្លៀកបំពាក់របស់អ្នក។

៤. ប្រើវ៉ូដាកា

Alcohol Grams Per Drink_top5 1 800x800

នៅក្នុងសមាសធាតុនៃអាល់កុលវ៉ដូកាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន រួមទាំងគ្រឿងផ្សំដែលជួយឱ្យសម្លៀកបំពាក់សភ្លឺថ្លា។ លើសពីនេះអាល់កុលក៏មានសារធាតុធ្វើឱ្យក្រណាត់ទន់ផងដែរ។

វិធីធ្វើ ៖ លាយវ៉ូដកាបន្តិចក្នុងទឹកក្នុងសមាមាត្រ ១/១ ។ បន្ទាប់អនុវត្តដំណោះស្រាយនេះទៅតំបន់ដែលមានពណ៌ប្រឡាក់នៃខោអាវ ហើយបន្ទាប់មកត្រាំរយៈពេល ៣០-៦០ នាទី។ បន្ទាប់ពីនោះការលាងសម្អាតជាមួយសាប៊ូសម្លៀកបំពាក់ពណ៌សនឹងស្រស់ហើយក្រអូប៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)