ត្រណមទាំង៥ចំណុច ដែលហាមធ្វើក្នុងឱកាសចូលឆ្នាំថ្មីនេះ​ដើម្បីបញ្ចៀសការបាត់បង់ និងប្រមូលយកលាភសំណាងត្រឡប់មកវិញ

ក្នុងការឈានចូលឆ្នាំថ្មី ឆ្នាំ២០២១នេះដែរ យើងត្រូវតែដឹងពីត្រណមមួយចំនួន ដែលយើងគួរចៀសវាងដើម្បីកុំឱ្យមានរឿងមិនល្អកើតឡើង លើសពីនេះ យើងចៀសនូវចំណុចទាំងនេះ នោះយើងនឹងទទួលបាននូវលាភសំណាង ហុងស៊ុយល្អ កាក់កបរលូនពេញមួយឆ្នាំ។

Hair Cut Diy 1585136114

សក់ជាផ្នែកមួយនៃរាងកាយមនុស្ស គ្រប់គ្នាច្រើនតែនិយាយថាបើកាត់សក់នឹងជួបរឿងអាក្រក់ជាច្រើននៅដើមឆ្នាំទ្រព្យសម្បត្តិនឹងអស់រលីងងាយនឹងកើតជំងឺ។

ចាស់ៗច្រើនតែផ្ដាំថា“ សក់ជាដើមកំណើតមនុស្ស” ដែលជានិមិត្តរូបនៃសុខភាព ដូច្នេះប្រសិនបើអ្នកកាត់សក់របស់អ្នកក្នុងពេលចូលឆ្នាំសកល ឬដើមខែថ្មីនៃឆ្នាំថ្មី វាដូចជាកាត់សុខភាព និងសំណាងរបស់អ្នកដែរ។

២. ចៀសវាងពីការនិយាយមិនល្អ

ប្រសិនបើអ្នកធ្វើសេចក្តីថ្លែងការណ៍មិនល្អនៅដើមឆ្នាំ បន្ទាប់មកវាទំនងជាថាពេញមួយឆ្នាំអ្នកនឹងអាក្រក់ដូចអ្នកបាននិយាយ។ ផ្ទុយទៅវិញ ត្រូវនិយាយជាមួយអ្នកដទៃដោយពាក្យរីករាយ ឃ្លាដែលមានសំណាងនឹងធ្វើឱ្យខ្លួនអ្នកមានសំណាងជាងមុនហើយអ្នកផ្សេងទៀតរីករាយជាង។

៣. ឆ្នាំថ្មីគួរតែតមពីអាហារមិនល្អ

យោងតាមជំនឿចាស់ គឺនៅថ្ងៃបុណ្យចូលឆ្នាំថ្មីបន្ថែមពីការវៀរចាកនូវរបស់សំខាន់ៗអាហារដែលមិនមានសំណាងក៏គួរតែត្រូវបានតមដែរ ប្រសិនបើអ្នកចង់មានសំណាងច្រើនហើយមិនមានសំណាងអាក្រក់ក្នុងឆ្នាំថ្មី។

Borrow Money To Finance Your Dreams 10

៤. ការខ្ចីលុយ ឬឱ្យគេខ្ចីលុយ

ជាការពិតណាស់ ការដែលយើងឱ្យលុយទៅអ្នកដទៃខ្ចី ឬធ្វើការខ្ចីលុយគេ វាក៏ជាការបង្ហាញពីការខ្វះខាតរបស់យើងបងដែរ។ លើសពីនេះបើយើងឱ្យលុយគេខ្ចី គឺប្រៀបដូចជាកាត់សំណាងរបស់យើងឱ្យទៅគេអ៊ីចឹងដែរ ព្រោះយើងនឹងអាចត្រូវប្រឈមនឹងឱ្យគេខ្ចីលុយពេញមួយឆ្នាំ។

៥. បញ្ចៀសការបែកបាក់របស់របរប្រើប្រាស់ក្នុងផ្ទះ

Screen Shot 2021 01 01 At 12.02.46 PM

គេនិយាយថាប្រសិនបើគ្រឿងរបស់របរប្រើប្រាសើនៅក្នុងផ្ទះត្រូវបែកបាក់ នោះមានន័យថា ក្នុងគ្រួសារអ្នកនឹងប្រឈមការបែកគ្នា រងទុក្ខវេទនាជាប្រផ្នូលអាក្រក់នឹងកើតឡើងក្នុងឆ្នាំថ្មីនេះ។

ដូច្នេះនៅថ្ងៃឈប់សម្រាកដូចជាថ្ងៃចូលឆ្នាំសកល ឬដើមខែអ្នកត្រូវយកចិត្តទុកដាក់ជាពិសេសប្រើដោយប្រុងប្រយ័ត្នជាមួយគ្រឿងប្រើប្រាស់ផ្សេងៗទាំងអស់នៅក្នុងផ្ទះ។ ការធ្វើបែបនេះនឹងជួយក្រុមគ្រួសាររបស់អ្នកកុំឱ្យមានព្រឹត្តិការណ៍សោកសៅ ការឈ្លោះប្រកែកគ្នាតិចតួច និងជួយសន្សំសំចៃថែមទៀត៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)