យោងតាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថា មិនមានការថើបណាដែលរ៉ូមែនទិកដូចការថើបមាត់គ្នានោះឡើយ។ ប៉ុន្តែផ្អែកតាមអ្នកជីវវិទូជនជាតិហូឡង់បានឱ្យដឹងថា មានបាក់តេរីរហូតដល់ ៨០ លានក្បាល ត្រូវបានផ្ទេរក្នុងអំឡុងពេលថើបមាត់រយៈពេលត្រឹមតែ ១០ វិនាទីប៉ុណ្ណោះ។
ប៉ុន្តែក្រៅពីនេះ ក៏នៅតែមានការអះអាងជាថ្មី ដែលបង្ហាញថា ដ្បិតថាការថើបមាត់បង្ក់តឱ្យមានការចម្លងបាក់តេរីជាច្រើនក្នុងពេលនោះ ប៉ុន្តែអ្នកសិក្សាគិតថា ការថើបមាត់បែរជាជួយដៃគូក្នុងការចែករំលែកបាក់តេរី បង្កើនប្រព័ន្ធភាពស៊ាំ និងជួយឱ្យពួកគេអាចប្រយុទ្ធប្រឆាំងនឹងជំងឺបានល្អជាងមុនទ្វេដងទៅវិញ។
គួរបញ្ជាក់ផងដែរថា មនុស្សមានផ្ទុកបាក់តេរីរាប់ពាន់លាននៅក្នុងខ្លួន ដែលរួមគ្នាបង្កើតជា“ អតិសុខុមប្រាណ” ដែលជាបន្សំនៃពពួកស្មុគស្មាញ ដើរតួយ៉ាងសំខាន់ក្នុងការរំលាយអាហារ និងបំបាត់ការឆ្លង។
លោក Remco Kort មកពីអង្គការហូឡង់សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រអនុវត្ត ឬហៅកាត់ TNO បាននិយាយថា ក្រុមរបស់លោកបានចាប់ផ្តើមស្វែងរកមូលហេតុនៃការថើប។
បន្ទាប់ពីបានសាកល្បងគូស្វាមីភរិយាចំនួន ២១ គូ ពួកគេគិតថាការថើបជួយបង្កើតជាអតិសុខុមប្រាណរួមគ្នា ដែលស្រដៀងនឹងបាក់តេរីដែលរស់នៅក្នុងរាងកាយ។
គាត់បាននិយាយថា “ ការថើបយ៉ាងជិតស្និទ្ធដែលទាក់ទងនឹងការទាក់ទងអណ្តាត និងការផ្លាស់ប្តូរទឹកមាត់ ហាក់ដូចជាឥរិយាបទគួរឱ្យស្រឡាញ់ដែលប្លែកសម្រាប់មនុស្ស ហើយជារឿងធម្មតានៅក្នុងវប្បធម៌ដែលគេស្គាល់ជាង ៩០ ភាគរយផងដែរ។
“ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះការពន្យល់ នាពេលបច្ចុប្បន្នសម្រាប់មុខងារនៃការថើបយ៉ាងជិតស្និទ្ធនៅក្នុងមនុស្សរួមមាន តួនាទីសំខាន់សម្រាប់មីក្រូជីតាដែលមាននៅក្នុងប្រហោងមាត់ ទោះបីជាចំណេះដឹងរបស់យើងក៏ដោយ ក៏ផលប៉ះពាល់ពិតប្រាកដនៃការថើបយ៉ាងជិតស្និទ្ធនៅលើអតិសុខុមប្រាណ មាត់មិនដែលត្រូវបានគេសិក្សានោះទេ។
ក្រុមអ្នកស្រាវជ្រាវដែលការរកឃើញរបស់ពួកគេត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Microbiome បានរកឃើញថា គូស្វាមីភរិយាដែលចែករំលែកការថើបជិតស្និទ្ធតាមរយៈមាត់ចំនួន ៩ ដងក្នុងមួយថ្ងៃ មានអតិសុខុមប្រាណប្រហាក់ប្រហែលគ្នាមានន័យថា ពួកគេនឹងត្រៀមខ្លួនកាន់តែប្រសើរក្នុងការដោះស្រាយជាមួយនឹងការឆ្លងស្រដៀងគ្នា និងរំលាយអាហារស្រដៀងគ្នា។
អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា ការគិតគូរបែបទំនើបជាមួយនឹងអនាម័យបានជម្រុញឱ្យមានការរីកចម្រើននៃអាឡែរហ្សី និងបញ្ហាសុខភាព។
យោងទៅតាម “សម្មតិកម្មអនាម័យ” ការកើនឡើងនូវប្រេវ៉ាឡង់នៃអាឡែរហ្សីដូចជាជំងឺហឺត គឺបណ្តាលមកពីយើងមិនត្រូវបានប៉ះពាល់នឹងមេរោគគ្រប់គ្រាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង៕
ប្រភព ៖ Dailymail / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)