ប្រសិនបើអ្នកមិនប្រាប់កូនៗអំពីហេតុផល៤ប្រការនេះទេ កូនៗនឹងមិនអាចមានគំនិតចាស់ទុំឡើយ ហើយរមែងតែខាតបង់ពេលចេញប្រឡូកក្នុងសង្គមយើងនេះមិនខាន។
ប្រការ ២ ៖ ពិភពរបស់កូនក្មេងគេនិយាយពីមនោសញ្ចេតនា ពិភពរបស់មនុស្សធំគេនិយាយពីផលប្រយោជន៍។ កុំគិតថាពេលនេះកូនជល់កែវគ្នាសប្បាយហៅបងប្អូនល្អ នោះគឺគ្រាន់តែជាការរាប់គ្នាធម្មតាៗ។
ចុះកូនមានដែលគិតទេថា មិត្តជិតដិតបំផុតរបស់កូនកាលនៅរៀន ហេតុអ្វីពេលនេះគេមិនរាប់រកកូនទៀតនោះ?
ប្រការ ៣ ៖ នៅលើលោកនេះ មិនមានយុត្តិធម៌នោះទេ គឺមានតែសមត្ថភាពខ្លាំងពិតតែប៉ុណ្ណោះ។ ការរអ៊ូបន្ទោសមេឃបន្ទោសដី បន្ទោសអ្នកដទៃ គឺគ្មានប្រយោជន៍អ្វីទាំងអស់។ វាគ្រាន់តែជាការប្រកាសប្រាប់គេឯងថា កូនជាមនុស្សអសមត្ថភាពបរាជ័យម្នាក់តែប៉ុណ្ណោះ។
ប្រការ ៤ ៖ ពេលណាកូនដឹងក្តីមានគំនិតចាស់ទុំកូននឹងដឹងថា ការដែលកូនរំពឹង ប្រើទំនាក់ទំនងជាមួយអ្នកដទៃដើម្បីរស់រា នឬធ្វើកិច្ចការអ្វីមួយ នោះគឺវាស្ទើតែមិនអាចទៅរួចនោះទេ។
ការដែលកូនខំទៅទ្រគេ គឺត្រឹមរក្សាការពារខ្លួនកូនរយៈពេលខ្លីប៉ុណ្ណោះ។ កុំព្រោះតែចង់បានការដាក់ទានរបស់គេបន្តិចបន្តួច ហើយក៏ទ្រាំកុហកខ្លួនឯងគឺបានតែរយៈពេលខ្លីប៉ុណ្ណោះ បើក្លែងមួយជីវិតនោះគឺពិតជាហត់ពេកហើយ៕
បកប្រែដោយ ៖ សុខ គឹមទៀវ