រឿងល្អៗទាំងនេះ នឹងកើតឡើងចំពោះសុខភាពរាងកាយអ្នក នៅពេលចូលគេងនៅម៉ោង ១០ យប់!

ជាតារាសម្តែង និងជាតារាចម្រៀងនាង Kim Kardashian នាង Anna Wintour និងនាង Oprah Winfrey មានរឿងមួយដូចគ្នា៖ ពួកគេទាំងអស់គ្នាចូលគេងនៅម៉ោងប្រហែល ១០ យប់។ នៅពេលពួកនាងចូលគេងនៅក្នុងអំឡុងពេលប្រហែលម៉ោង១០យប់ វាបានជះឥទ្ធិពលវិជ្ជមានជាច្រើនលើរាងកាយ និងចិត្ត។ ប្រហែលជាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេដែលស្ត្រីទទួលបានជោគជ័យបំផុតនៅថ្ងៃនេះបានបញ្ចប់ថ្ងៃរបស់ពួកគេយ៉ាងឆាប់រហ័សដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃថ្មីចូលមកដល់!

១. គេងលក់ស្កប់ស្កល់

What Happens to Your Body When You Go to Sleep at 10 PM

© kbeis / DigitalVision Vectors / Getty Images © Shutterstock.com

ដំណេករបស់យើងត្រូវបានបែងចែកជាវដ្ដរយៈពេល ៩០ នាទីនៃការគេងលង់លក់ និងការគេងមួយស្របក់ ចាប់ពីចលនាភ្នែកដែលមិនរហ័សទៅជាគេងមិនលក់រហូតដល់ចលនាភ្នែករហ័ស។ ភាពស្កប់ស្កល់ និងសម្រាកបានស្រួលបំផុតនៃការគេងរបស់យើងគឺចន្លោះពេលចូលគេងនៅម៉ោង ១០ យប់ ដល់ម៉ោង ២ យប់។ នេះមានន័យថាអ្នកត្រូវសម្រាកអោយបានពេញលេញ នៅក្នុងវដ្តនេះអ្នកគួរតែចាប់ផ្តើមឆាប់ចូលគេង។

ដូចគ្នានេះផងដែរ ការសិក្សាមួយបាននិយាយថាការឆាប់ចូលគេងនៅម៉ោង ១០យប់ នៅចន្លោះរហូតដល់ដល់ម៉ោង ២រំលងអធ្រាត្រនេះជួយឱ្យយើងបញ្ឈប់គំនិតអវិជ្ជមាន និងក្តីព្រួយបារម្ភដែលអាចធ្វើឱ្យយើងភ្ញាក់នៅពេលដែលយើងកំពុងគេង។

២. រាងកាយនឹងរឹងមាំ

What Happens to Your Body When You Go to Sleep at 10 PM

© Pexels.com © Depositphotos.com

នៅពេលយើងស្ថិតក្នុងវដ្តនៃការគេងលក់ស្រួលរាងកាយរបស់យើងកំពុងព្យាបាលដោយផលិតការលូតលាស់ និងជួសជុលអរម៉ូន។ សកម្មភាពដ៏សំខាន់នេះនឹងធ្វើឱ្យប្រាកដថាយើងស្ថិតក្នុងទម្រង់ដ៏ល្អបំផុតសម្រាប់នៅថ្ងៃបន្ទាប់ជាពិសេសសម្រាប់អត្តពលកម្ម និងអ្នកធ្វើការសកម្ម។

៣. កម្រិតស្ត្រេសធ្លាក់ចុះ

What Happens to Your Body When You Go to Sleep at 10 PM

© Shutterstock.com © CSA Images / Vetta / Getty Images

ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឱ្យអ្នកស្ត្រេសដោយសារតែកម្រិតអរម៉ូនស្ត្រេសដែលមានកម្រិតខ្ពស់នៅក្នុងខ្លួន។ អរម៉ូន cortisol ច្រើនពេកអាចធ្វើឱ្យយើងថប់បារម្ភ និងអាចប៉ះពាល់ដល់សុខភាពរបស់យើង។ ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមទម្លាប់ឆាប់ចូលគេង អ្នកអាចគេងបានរយៈពេលយូរដែលពិតជាអាចគ្រប់គ្រងកម្រិតអរម៉ូន cortisol របស់អ្នកបាន។

អ្នកអាចដឹងបានថាអ្នកមានថាមពលពេញមួយថ្ងៃនៅពេលកម្រិតស្ត្រេសរបស់អ្នកធ្លាក់ចុះ។ សូមអរគុណដល់ការសម្រាក និងការគេងស្កប់ស្កល់ពេញមួយយប់!

៤. ហានិភ័យនៃជំងឺមហារីកមានកម្រិតទាប

What Happens to Your Body When You Go to Sleep at 10 PM

© Depositphotos.com

ការសិក្សាជាច្រើនបានបង្ហាញថាមនុស្សដែលឆាបចូលគេងមានសុខភាពល្អបើប្រៀបធៀបទៅនឹងអ្នកដែលធ្វើការពេលយប់រឺក៏នៅដល់ពេលយប់ជ្រៅ។ អ្នកដែលមិនបានគេងលក់ស្កប់ស្កល់គ្រប់គ្រាន់មានឱកាសខ្ពស់ក្នុងការរស់នៅជាមួយជំងឺដូចជា: ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងជំងឺលើសឈាម។

អ្នកស្រាវជ្រាវក៏បានរកឃើញថាដំណាក់កាលនៃគេងលក់ស្កប់ស្កល់នៅចន្លោះម៉ោង ១០ យប់ដល់ម៉ោង ២ រំលងអធ្រាត្រគឺពិតជាសំខាន់សំរាប់កោសិកាភាពស៊ាំរបស់យើង។ អ្នកដែលមិនបានគេងលក់ស្កប់ស្កល់ប្រព័ន្ធការពាររាងកាយនឹងចុះខ្សោយក្នុងការទប់ទល់ជាមួយវីរុស និងជំងឺ មានន័យថារាងកាយរបស់យើងអាចធ្លាក់ខ្លួនឈឺកាន់តែងាយស្រួល។

៥. អាចគ្រប់គ្រងអារម្មណ៍បានល្អប្រសើរជាងមុន

What Happens to Your Body When You Go to Sleep at 10 PM

© Pexels.com © Pexels.com

ការសិក្សាបានបង្ហាញថាអ្នកដែលគេងបានគ្រប់គ្រាន់ជាទូទៅមានភាពរីករាយនៅក្នុងជីវិត។ នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់អារម្មណ៍របស់យើងនឹងមិនមានស្ថេរភាពទេ យើងពិបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់យើង។ ដូចគ្នានេះផងដែរ ការឆាប់ចូលគេងអាចឱ្យយើងរភ្ញាក់ពីព្រឹកព្រលឹម វាអាចជារឿងសំខាន់ប្រសិនបើយើងចង់ទទួលយកពន្លឺថ្ងៃ និងរំញោចអារម្មណ៍។

៦. អាចយល់ពីអារម្មណ៍របស់មនុស្សបានកាន់តែប្រសើរ

What Happens to Your Body When You Go to Sleep at 10 PM

© Instagram/Sipa USA/East News © face to face/FaceToFace/REPORTER/East News

ការសិក្សាមួយបានប្រាប់យើងថាការគេងមិនគ្រប់គ្រាន់ធ្វើឱ្យអ្នកពិបាកក្នុងការទទួលបានសុភមង្គល និងទទួលបានតែទុក្ខព្រួយ។ ទោះយ៉ាងណាអារម្មណ៍ផ្សេងទៀតដូចជាកំហឹង និងការភ័យខ្លាចងាយស្រួលចូលមកក្នុងអារម្មណ៍របស់អ្នក ប្រហែលជាដោយសារតែវាជាសភាវគតិដំបូងដែលមានមូលដ្ឋានលើការរស់រានមានជីវិតដែលចាំបាច់សម្រាប់ការយល់ដឹងពីគ្រោះថ្នាក់៕

តើម៉ោងប៉ុន្មានដែលអ្នកចូលគេង? តើអ្នកត្រូវការគេងឱ្យបានប៉ុន្មានម៉ោងដើម្បីទទួលបានអារម្មណ៍ស្រស់ថ្លានៅពេលព្រឹក?

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside