អត្តចរិត ឥរិយាបថ មារយាទរបស់កូន គឺជាលទ្ធផលពីការចិញ្ចឹមបីបាច់របស់ឪពុកម្ដាយ។ មានន័យថា ឪពុកម្ដាយចិញ្ចឹមកូនបែបណា កូននឹងទៅជាបែបនោះ ដូចពាក្យចាស់លោកពោលថា “សាបព្រោះគ្រាប់ពូជអ្វី ទទួលបានផលនោះ”។
លោកឧកញ៉ា ពន្យល់ថា គឺដោយសារតែឪពុកម្ដាយមិនផ្ដល់ឱកាសឱ្យកូនធ្វើអ្វីទៅតាមគំនិតរបស់គេ ហើយថ្ងៃក្រោយកូននឹងក្លាយជាមនុស្សគ្មានម្ចាស់ការ ខ្លាចគេ ចាញ់ប្រៀបគេ មិនហ៊ានបញ្ចេញមតិយោបល់ ចូលក្នុងសង្គមអត់ចុះ និងធ្វើនេះធ្វើនោះចេះតែខ្លាចខុស។
លោកឧកញ៉ា គួច ម៉េចលី លើកឡើងថា ទី២ គឺប្រភេទមិនខ្វល់ពីកូន ឬចង់កូនធ្វើអីក៏ធ្វើទៅ។ ការចិញ្ចឹមកូនបែបនេះ ធ្វើឱ្យកូនខ្វះភាពកក់ក្ដៅ ឯកោ បាក់ទឹកចិត្ត មានបញ្ហាផ្លូវចិត្ត និងអាចធ្វើឱ្យកូនទៅសេពគប់បាបមិត្ត ដែលនាំឱ្យគេក្លាយជាមនុស្សមិនល្អនៅក្នុងសង្គម។
លោកមានប្រសាសន៍ថា នៅក្នុងសង្គមខ្មែរសម្បូរឪពុកម្ដាយចិញ្ចឹមកូនតាមបែបប្រភេទទី១ និងប្រភេទទី២ណាស់ ម្ល៉ោះហើយទើបធ្វើឱ្យយុវជនយើងមួយចំនួនក្លាយជាទំពាំងស្អុយ។
លោកឧកញ៉ា គួច ម៉េងលី បន្តថា ការចិញ្ចឹមកូនប្រភេទទី៣ គឺការអនុញ្ញាតឱ្យកូនធ្វើអ្វីក៏ធ្វើទៅ (ផ្ដល់ឯករាជ្យភាពដល់កូន) គ្រាន់តែតាមដានតិចតួច។
ការចិញ្ចឹមកូនបែបនេះ ច្រើនតែធ្វើឱ្យកូនច្រឡើសបើស គ្រួសារគ្មានសណ្ដាប់ធ្នាប់ ឬរញ៉េរញ៉ៃក្នុងគ្រួសារ ព្រោះឪពុកម្ដាយចាត់ទុកកូនដូចជាពួកម៉ាក ដូចមិនមែនជាកូន។ ការចិញ្ចឹមកូនបែបនេះ ក៏មិនសូវទទួលបានលទ្ធផលល្អប៉ុន្មានដែរ។
ការចិញ្ចឹមកូនប្រទេសទី៤ លោកឧកញ៉ា ប្រាប់ថា ជាប្រភេទគ្រួសារមានវិន័យត្រឹមត្រូវ ដោយឪពុកម្ដាយដាក់វិន័យឱ្យកូនសមរម្យ (វិន័យក្នុងគ្រួសារមិនធូររលុងពេកនិងមិនតឹងរ៉ឹងពេក) មានទំនាក់ទំនងជិតស្និទ្ធជាមួយកូន និងផ្ដល់ឱកាសឱ្យកូនពន្យល់ហេតុផល ហើយទទួលស្ដាប់ហេតុផលរបស់កូន។
លោកឧកញ៉ា គួច ម៉េងលី ថ្លែងថា ការចិញ្ចឹមកូនប្រភេទទី៤ គឺទទួលបានលទ្ធផលល្អជាងការចិញ្ចឹមកូនប្រភេទទី១ ទី២ និងប្រភេទទី៣៕
ប្រភពដើមទាំងស្រុង៖ interconrooster