សម័យនេះ យើងគ្រប់គ្នាបានដឹងហើយ មិនល្អ មិនមាន មិនស្អាត ពិបាករកមនុស្សម្នាក់យល់ចិត្តនៅក្បែរណាស់ ព្រោះតែសម័យនេះជាសម័យទំនើប សម័យហក់លោត សម័យសម្ភារនិយម របស់ប្រេនៗ បើគ្មានលុយគ្មានអ្នកណាហ៊ាននោជិតទេ កុំថាតែស្នេហា តែមិត្តភក្តិខ្លះមិនហ៊ាននៅជិតផង ដែលបញ្ហានេះភាគច្រើនគែកើតឡើងលើមនុស្សប្រុសតែម្តង។
តោះ! មកដឹងពីវិធីណាត់ជួបមនុស្សស្រីដំបូងតាមរបៀបខាងក្រោមនេះ៖
១. ពេលណាត់ជួប គួរតែជួបពេលភ្លៀង ឬ ណាត់ទៅហែលទឹក ព្រោះ make up យ៉ាងណាក៏មិនឈ្នះទឹកដែរ អ្នកអាចឃើញចរិតពិតពេលនោះ ថាគេលេងចរិតស្រីស្អាតឬក៏អត់ ជាពិសេសចង់ដឹងថាតើនារីម្នាក់នោះស្អាតតែតែងខ្លួន ឬស្អាតពីធម្មជាតិ។
២. បើមានឡានជិះ ហាមជិះឡានទៅទទួលជាដាច់ខាត អ្នកអាចជិះម៉ូតូ ឬរឺម៉កកង់បីទៅ ព្រោះឡានជាវត្ថុទាក់ទាញ ដូចដែកឆក់អញ្ចឹងស្រីៗណាក៏ពេញចិត្តដែរ។ តែបើយើងមិនមានឡានជិះ ហើយគេនៅតែពេញចិត្តនឹងណាត់ជួបជាបន្តទៀត វាជារឿងប្រសើរ ព្រោះគេមិនបានមើលឃើញតែលុយឡានយើង ពោលគឺគេពេញចិត្តនឹងរាប់អានយើងដោយចិត្តស្មោះ។
៣. កុំនាំទៅហាងអាហារទំនើប សាកទៅហាងថោកៗ ឬអាហារតាមចិញ្ចើមផ្លូវទៅមើលគេនឹងបញ្ចេញប្រតិកម្មភ្លាមៗឱ្យដឹងជាមិនខាន។
៤. ហាមចេញលុយឱ្យគេ មិនថាអាហារ ឬសំបុត្រកុន បើអាច គួរតែចេញស្មើគ្នា ព្រោះ មនុស្សដូចគ្នា មានដៃពីរដូចគ្នា មានលទ្ធភាពរកលុយដូចគ្នា ហើយចាំមើលតើប្រតិកម្មគេយ់ាងណានៅពេលនោះ ហើយគេនឹងចង់ជួបអ្នកម្តងទៀតឬក៏អត់? សូមណា ហើយហាមដាច់ខាតអារឿងយកលុយម៉ែឪទៅប៉ាវស្រី ហ្នឹង។
៥. ទូរសព្ទ័ប្រើល្មមៗបានហើយ បើមានទូរស័ព្ទល្អអាចលាក់ទុកសិន ព្រោះទូរស័ព្ទតម្លៃថ្លៃក៏ជាគ្រឿងចងចិត្តស្រីសម័យលុយនេះបានដែរ។
៦. កាបូបលុយបើមានកាតធនាគារត្រូវដកចេញឲ្យអស់ ហើយកាបូបលុយសាគួរទុកលុយល្មមចាយបានហើយ ចាំមើលប្រតិកម្មខាងស្រីមើលយ៉ាងណា?
៧. ពេលណាត់ជួបគ្នារួចហើយ សាកសុំជូនគេទៅផ្ទះមើល គេថាម៉េច? តើគេបដិសេធទាំងរអាល ឬបដិសេធដោយភាពខ្លាចចិត្ត?
ចង់បានមនុស្សល្អវារៀងពិបាកបន្តិចហើយ តែបើបានជួបហើយរក្សាគេម្នាក់ហ្នឹងឱ្យគេផងណា!
ចំណាំ៖ សុំអភ័យទោស យើងខ្ញុំគ្មានបំណងមើលងាយមនុស្សស្រីដោយចេតនាណាមួយនោះឡើយ នេះគ្រាន់តែជាការសំដៅទៅលើមនុស្សស្រីសម័យថ្មីមួយចំនួនប៉ុណ្ណោះ!