នៅក្នុងប្រទេសនីមួយៗមានផ្កាច្រើនមុខ ច្រើនប្រភេទណាស់ ដោយក្នុងចំណោមផ្កាទាំងអស់នោះ មានផ្កាខ្លះមិនត្រឹមតែស្រស់ស្អាតទេ តែថែមទាំងមើលទៅមានរូបរាងចម្លែកទៀតផង។
គ្រាន់តែឃើញរូបរាងរបស់ផ្កាមួយនេះ យើងដឹងរួចមកហើយថាហេតុអ្វីបានជាវាមានឈ្មោះថា Bleeding Heart។ នោះក៏ដោយសារតែផ្កានេះមានរូបរាងជាបេះដូង ពណ៌ផ្កាឈូកស្រស់ ថែមទាំងមានតំណក់ទឹកតូចមួយនៅផ្នែកខាងក្រោមផងដែរ។
នៅពេលដែលផ្កានេះរីក ស្រទាប់ផ្កាដែលមានពណ៌ផ្កាឈូកស្រស់ខាងក្រៅនឹងក្តោបឡើងមកលើបន្តិច បង្កើតឱ្យគ្រាប់តំណក់តូចខាងក្រោមមានរូបរាងជាពណ៌ស។ ផ្កាមួយប្រភេទនេះអាចរកបាននៅក្នុងប្រទេស Siberia, ចិន កូរ៉េ និងប្រទេសជប៉ុន។
ផ្កាមួយនេះមានពណ៌ស្វាយ លាយពណ៌ក្រហម ដែលដុះចេញមកមានរាងដូចជាសត្វស្លាបកំពុងតែហោះហើរ(សត្វសេក) ដោយមានស្លាប មានក្បាល និងមានចំពុះផងដែរ។ ផ្កាដ៏កម្រមួយនេះត្រូវបានគេរកឃើញមាននៅក្នុង ប្រទេសថៃ Burma និងផ្នែកខ្លះនៃប្រទេសឥណ្ឌា។
ផ្កាអូគីដេដែលមានសម្រស់ស្រស់ត្រកាលមួយនេះ មានដុះនៅក្នុងប្រទេសអូស្ត្រាលីនៅតាមទីកន្លែងផ្សេងៗពីគ្នា។ យើងអាចហៅវាថាជាផ្កាដ៏ស្រស់ស្អាតមួយ ឬជាផ្កាពិសេសដោយសារតែរូបរាងរបស់ផ្កានេះ ដុះចេញមកមានកាយវិការដូចជាកំពុងតែរាំរបាំបាឡេ ថែមទាំងមានសំពត់ពណ៌សផងដែរ។
អូគីដេសត្វទា (Duck Orchid) មួយនេះក៏ត្រូវបានគេដាក់ឈ្មោះឱ្យមួយផ្សេងទៀតផងដែរ នោះគឺ Caleana ដោយសារតែវាមានរូបរាងដុះចេញមកមានក្បាលមានចំពុះវែងកោងដូចសត្វទាតែម្តង ថែមទាំងមានរូបរាងលក្ខណៈត្រដាងស្លាបទាំងសងខាងផងដែរ។
ផ្កាមួយនេះមានដុះស្លឹកមួយសន្លឹកជិតទងផ្កាតែម្តង ដោយយើងអាចរកផ្កាមួយប្រភេទនេះបាននៅភាគខាងត្បូងប្រទេសអូស្រ្តាលី រដ្ឋ Queensland និងរដ្ឋ Tasmania។
ផ្កា Snapdradon ឬហៅម្យ៉ាងទៀតថា ផ្កា Antirrhinum ត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ែកអឺរ៉ុបមួយចំនួន ដូចជាសហរដ្ឋអាមេរិច និងប្រទេសអាហ្វ្រិចខាងជើងជាដើម។
ផ្កាមួយប្រភេទនេះពិតជាមានសម្រស់ស្រស់ស្អាតមែនទែន ថែមទាំងមានស្រទាប់ផ្កាដុះរីកចេញមកមានរាងដូចជាក្បាលនាគផងដែរ តែអ្វីដែលចម្លែកនោះនៅពេលដែលផ្កានេះងាប់ ឬរុះរោយ វាបែរជាចេញរូបរាងដ៏គួរឱ្យព្រឺក្បាលទៅវិញនោះគឺ ដូចឆ្អឹងក្បាលខ្មោច។
មនុស្សនៅសម័យមុនជឿថា ផ្កានេះមានកម្លាំងពិសេសពីធម្មជាតិម្យ៉ាងដែលគ្មានអ្នកនឹកស្មានដល់។
អូគីដេមួយនេះ ត្រូវបានគេហៅបានច្រើនយ៉ាងដូចជា អូគីដេសត្វព្រាប (Dove Orchid) Holy Ghost Orchid និង Peristeria ជាដើម។
ផ្កាមួយប្រភេទនេះមាននៅក្នុងប៉ែកអាមេរិចខាងត្បូងដូចជា ប្រទេសPanama , Trinidad និង កូស្តារីកា (Costa Rica) ដែលមានរូបរាងស្រទាប់ផ្កាខាងក្រៅពណ៌សបរិសុទ្ធ តែនៅក្នុងផ្នែកខាងក្នុងបែរជាមានរូបរាងដូចជាសត្វព្រាបត្រដាងស្លាបទាំងគូហាយឡៃ៍ពណ៌ផ្កាឈូក និងមានចំពុះពណ៌លឿងផងដែរ។
ក្រៅពីមានសម្រស់ស្រស់ស្អាត ផ្កាដ៏ចម្លែកនេះ ក៏ត្រូវបានគេដាក់រហ័ស្សនាមថា ជាផ្កាដែលពោរពេញទៅដោយសន្តិភាពបំផុត ដោយសារតែរូបរាងរបស់វា។
ផ្កាអ័រគីដេរបស់ប្រទេសអ៊ីតាលី មានច្រើនប្រភេទណាស់ដែលមានដាំដុះពាសពេញនៅក្នុងតំបន់មេឌីទែរ៉ានេ តែភាគច្រើនមានសុទ្ធតែផ្កាអ័រគីដេចម្លែកម្យ៉ាងនោះគឺ អ័រគីដេអាក្រាត (Naked Man Orchid)។
ផ្កាអ័រគីដេមួយនេះមានរូបរាងដូចជាបុរសអាក្រាតរាងកាយដោយមានស្រទាប់ផ្កាពណ៌ផ្កាឈូក និងសលាយចម្រុះគ្នា ដែលពិសេសនោះវាថែមទាំងមានរូបរាងដូចជាប្រដាប់ភេទបុរសយ៉ាងអ៊ីចឹងដែរ។
អ័រគីដេមួយប្រភេទនេះ គឺជាផ្កាព្រៃដ៏កម្រមួយ ដែលមានដុះនៅក្នុងព្រៃចុះអ័ព្ទខ្លាំង (cloud forests) ដូចជានៅក្នុងតំបន់អក្វាទ័រភាគខាងត្បូង និងប្រទេសប៉េរ៉ូតែប៉ុណ្ណោះ។
ផ្កានេះមានឈ្មោះថា Monkey Orchid ដោយសារតែវាមានរូបរាងស្រទាប់ផ្កា និងបណ្តូលខាងក្នុងដូចជាសត្វស្វា (ឬដ្រាគូឡា) ហើយមានពណ៌ទឹកក្រូចចាស់ផងដែរ។
ផ្កា Hooker’s Lips ឬហៅម្យ៉ាងទៀតថា ផ្កា Psychotria Elata ត្រូវបានគេដឹងថាវាមានរូបរាងដុះចេញមកជា២ស្រទាប់មានសណ្ឋានដូចជាបបូរមាត់ដែលលាបក្រែមក្រហមឆ្អិនឆ្អៅរបស់មនុស្សស្រីយ៉ាងអ៊ីចឹង។
មានមនុស្សមួយចំនួនស្ទើរតែមិនជឿថាមានផ្កាបែបនេះនៅលើលោកនេះឡើយ តែជាការពិតណាស់ផ្កាមួយប្រភេទនេះមានដុះនៅក្នុងព្រៃត្រូពិចកណ្តាល និងនៅក្នុងតំបន់អាហ្វ្រិចខាងត្បូង។
ផ្កាមួយប្រភេទនេះពិតមានសម្រស់ស្រស់ស្អាតមែនទែន ដែលត្រូវបានគេដាក់ឈ្មោះឱ្យម្យ៉ាងទៀតគឺ Angloua Uniflora ។ ផ្កានេះមានរូបរាងខាងក្រៅដូចជាក្រណាត់រុំខ្លួនទារក ដោយបណ្តូលខាងក្នុងដុះចេញមកដូចជារូបរាងទារកដែលត្រូវរុំដោយក្រណាត់ស្អាតមួយយ៉ាងអ៊ីចឹងដែរ។
រុក្ខជាតិមួយនេះត្រូវបានគេដឹងថាមានដុះនៅក្នុង តំបន់ភ្នំនៃប្រទេសកូឡុំប៊ី ( Columbian Andes)៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក