យើងទាំងអស់គ្នាផឹកទឹកដែលច្រកដោយដបប្លាស្ទិច ប៉ុន្តែតើអ្នកដឹងទេថាអាថ៌កំបាំងអាក្រក់ស្ថិតនៅក្រោមបាតដប?
ដបប្លាស្ទិចអាចបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់។ សូមយកចិត្តទុកដាក់លើសញ្ញាពិសេសនៅខាងក្រោមបាតដប៖ រូបត្រីកោណដែលមានលេខទាំងនោះបង្ហាញថាប្លាស្ទិចប្រភេទណាត្រូវបានប្រើប្រាស់។
* ដបដែលមានស្លាកលេខ ១ (PET ឬ PETE) គឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់តែមួយដងគត់។ នៅពេលដែលប៉ះពាល់នឹងអុកស៊ីសែន ឬសីតុណ្ហភាពខ្ពស់រួមទាំងកម្តៅព្រះអាទិត្យដបបែបនេះនឹងបញ្ចេញសារធាតុពុលចូលក្នុងទឹក។
* ចៀសវាងដបដែលមានស្លាកលេខ ៣ ឬ ៧ (PVC និង PC) ព្រោះពួកវាបញ្ចេញជាតិគីមីពុលដែលអាចជ្រាបចូលក្នុងអាហារ និងភេសជ្ជៈរបស់អ្នកហើយការប្រើប្រាស់ដបប្រភេទនេះរយៈពេលយូរអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
ដបផលិតពីជ័រ Polyethylene (លេខ ២ និងលេខ ៤) និងជ័រ Polyethylene (៥ និង PP) គឺសមស្របសម្រាប់ការប្រើប្រាស់ច្រើនដង។ ពួកវាមានសុវត្ថិភាពណាស់ប្រសិនបើអ្នកដាក់តែទឹកត្រជាក់ហើយធ្វើការលាងសម្អាតជាទៀងទាត់។
© depositphotos © depositphotos
ការញ៉ាំទឹកពីដបប្លាស្ទិចដែលប្រើរួចហើយគឺស្ទើរតែដូចគ្នានឹងការអង្គុយកៅអីបង្គន់ ឬអាចអាក្រក់ជាងនេះទៅទៀត។ បរិមាណបាក់តេរីនៅក្នុងដបបែបនេះច្រើនតែលើសដែនកំណត់សុវត្ថិភាព។ យើងខ្លួនឯងបានបង្កលក្ខណៈងាយស្រួលក្នុងលូតលាស់ដោយប្រើដៃកខ្វក់មិនលាងសម្អាតកាន់ដបប្លាស្ទិច និងការរក្សាទឹកក្តៅនៅក្នុងដប។
អ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺ លាងសម្អាតដបឱ្យបានទៀងទាត់ជាមួយទឹកក្តៅឧណ្ឌ ៗ ទឹកខ្មេះ ឬទឹកខ្ពុរមាត់ប្រឆាំងនឹងបាក់តេរី។
© depositphotos © depositphotos
ទោះបីជាការលាងដបយ៉ាងហ្មត់ចត់ក៏ដោយយើងនៅតែអាចពុលអាហារ ឬសូម្បីតែជំងឺរលាកថ្លើមប្រភេទអេ។ ការស្រាវជ្រាវបានបង្ហាញថាបាក់តេរីភាគច្រើនរស់នៅលើ ក ដបដែលអ្នកមិនអាចលាងសម្អាតវាបានល្អ។ គំរប និងការមួរគំរបដោយប្រើដៃ ហើយបន្ទាប់មកអ្នកលេបរួមជាមួយទឹក។ ដើម្បីឱ្យមានសុវត្ថិភាពសូមប្រើទុយោ។
ក្រុមហ៊ុនផលិតទឹកស្អាតជាច្រើនបាននិយាយអំពីការវេចខ្ចប់របស់ពួកគេ ទឹកដែលអ្នកទិញមកគឺពីប្រភពទឹកស្អាត។ ប៉ុន្តែការពិតភាគច្រើនទឹកដបដែលអ្នកទិញគឺដូចគ្នានឹងទឹកដែលអ្នកទទួលបានពីក្បាលរ៉ូមីណេនៅផ្ទះរបស់អ្នកដែរ!
ជាការពិត អ្នកក៏អាចឃើញថានៅលើស្លាកដបជាធម្មតានៅក្នុងការសរសេរដែលមនុស្សគ្រប់គ្នាមិនយកចិត្តទុកដាក់។ ក្រុមហ៊ុនមានកាតព្វកិច្ចពន្យល់ថាប្រភពទឹកសម្រាប់ពួកគេគឺជាបណ្តាញផ្គត់ផ្គង់ទឹកសំខាន់។ ដូច្នេះហើយទើបវាមានតម្លៃទថ្លៃជាងអ្វីដែលអ្នកចំណាយ!
© Billion Photos / Shutterstock.com © Popartic / Shutterstock.com
មិនត្រឹមតែគ្រោះថ្នាក់ពីបាក់តេរីទេ មានការភាន់ច្រឡំជាទូទៅពីទឹក។
ក្រុមហ៊ុនផលិតទឹកបរិសុទ្ធច្រកដបចង់ទាក់ទាញទីផ្សារថ្មីៗរបស់យុវជន និងកីឡា។ ដូច្នេះពួកគេផ្សាយពាណិជ្ជកម្មទឹកដបជាមួយរសជាតិផ្សេងៗគ្នាបន្ថែមលើវាដោយអះអាងថា "វាមានសុខភាពល្អសម្រាប់អ្នក" ជាងភេសជ្ជៈមានជាតិស្ករផ្សេងទៀត។
ជាការពិតណាស់ ពេលខ្លះទឹកនេះអាចផ្ទុកជាតិស្ករច្រើនដូចជាសូដា! ដើម្បីកុំឱ្យចាញ់បោកការផ្សាយពាណិជ្ជកម្មសូមពិនិត្យមើលព័ត៌មានលើផ្លាកដែលបិតភ្ជាប់លើដប៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside