សាមកុក
ដែលរហូតមកដល់សព្វថ្ងៃ ប្រវត្តិសាស្ត្រនៃសង្គ្រាមមួយនេះ ត្រូវបាន ចងក្រងជាល្ខោន ប្រលោមលោក និងភាពយន្តសាមកុកដែលបង្កប់នូវគំនិតល្បិចកល ពិសពុលសព្វសារពើ ព្រមទាំងឆ្លុះបញ្ចាំងពីតថភាពនានាក្នុងសម័យបច្ចុប្បន្ន។ លើសពីនេះទៅទៀត វាក៏បានបង្រៀនពីយុទ្ធសាស្ត្រក្នុងការមើលចិត្តមនុស្ស ក៏ដូចជាទប់ទល់នូវអ្វីដែលហៅថា "ល្បិច" ។
អ្នកដែលមើលរឿងសាមកុក អាចយកក្បួននានាមកប្រើប្រាស់ក្នុងជីវិត តែការប្រើប្រាស់ល្អ ឬអាក្រក់ វាអាស្រ័យទៅលើឆន្ទៈរបស់អ្នកប្រើ។ និយាយអោយខ្លី បើប្រើក្នុងផ្លូវល្អ គឺសម្រាប់ទប់ទល់គេ តែបើប្រើក្នុងផ្លូវអាក្រក់ គឺសម្រាប់ព្យាបាទអ្នកដទៃ។
ជាការពិត យើងមិនអាចស្មានបានទេ ថាអ្នកដែលមើលរឿងនេះហើយ គេប្រើក្នុងផ្លូវល្អ ឬអាក្រក់ ព្រោះអ្នកដែលមើលរឿងនេះដោយជក់ចិត្ត ប្រាលដជារៀនបានច្រើន ជាពិសេសការបត់បែនតាមកាល:ទេស: ដែលកត្តានេះធ្វើយើងពិបាកស្វែងយល់ថាគេជាមិត្តឬសត្រូវ ។
ដូចពាក្យស្លោកមួយនៅក្នុងភាពយន្តនេះ ដោយថ្លែងដោយមហាឧបរាជ ឆាវ មឹងទ័រ ឬ ឆាវឆាវ "បើសត្រូវវាមិនគួរអោយខ្លាចឡើយ តែអ្វីដែលគួរអោយខ្លាច គឺមិនច្បាស់ថា គេជាមិត្តឬសត្រូវ" ។
អ្វីដែលខ្ញុំថ្លែងខាងលើ មិនសម្តៅថា អ្នកមើលសាមកុកសុទ្ធ តែមិនល្អនោះទេ សំខាន់ការថ្លឹងថ្លែងរបស់មនុស្សម្នាក់ៗ ។
សូមប្រើយុទ្ធសាស្ត្រដែលអ្នកបានរៀនពីរឿងនេះ យកទៅធ្វើសកម្មភាពដែលផ្តល់ក្តីសុខដល់មនុស្សជុំវិញខ្លួនអ្នក។
មិសាអិ
រក្សាសិទ្ធដោយ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក