បើគ្រាន់តែក្រឡេកមើលភ្លាម ការស្ទាបក្បាលគឺជាសកម្មភាពទម្លាប់មួយដែលយើងឧស្សាហ៍ឃើញ តាមពិតអ្វីដែលត្រូវបានបង្ហាញជាញឹកញាប់គឺជាលក្ខណៈផ្លូវចិត្ត និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។ ភាគច្រើននៃមនុស្សនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គឺចូលចិត្តប៉ះសក់ក្បាលរបស់ពួកគេ ហើយបញ្ចេញអត្តចរិតខុសប្លែកពីគេ ។
នៅក្នុងការសន្ទនា មានមនុស្សមួយចំនួនមានសកម្មភាពទម្លាប់បែបនេះ ៖ បើមានគេអង្គុយ ឬក៏ឈរនៅចំពោះមុខអ្នក ហើយមនុស្សប្រភេទនេះចេះតែតែស្ទាបសក់ក្បាល ហាក់ដូចជាធ្វើឱ្យអ្នកមានការចាប់អារម្មណ៍ចំពោះស្ទីលម៉ូដសក់របស់គាត់ មនុស្សដែលមានអប្បកិរិយាបែបនេះគឺមិនតិចនោះឡើយ ម្យ៉ាងទៀតមានអ្នកខ្លះមិនត្រឹមនៅពេលសន្ទនាគ្នាធ្វើបែបនេះនោះឡើយ ទោះពួកគេនៅមើលទូរទស្សន៍តែម្នាក់ឯង ក៏អាច៣ ទៅ៥ម្តង “ពិនិត្យមើល” ថាសក់ក្បាលខ្លួនឯង ថាតើមានជាប់របស់អ្វីដែលមិនល្អដែរឬទេ ហើយនៅមិននៅចូកសក់ខ្លួនឯងក៏មាន។
លទ្ធផលស្រាវជ្រាវពាក់ព័ន្ធបានបង្ហាញថា នៅផ្នែកខ្លះនៃរាងកាយមនុស្សដែលមានការប៉ះពាល់ ផ្នែកក្បាលត្រូវបានប៉ះជាញឹកញាប់បំផុត។ ដូច្នេះ សកម្មភាពដូចជា អេះក្បាល ស្ទាបក្បាលប្រភេទនេះ គឺមានការកើតឡើងគួរឲ្យកត់សម្គាល់។
“ការអេះក្បាល” គឺជារឿងធម្មតាបំផុតនៅក្នុងហ្វូងមនុស្សប្រុស ភាគច្រើនគឺជាប្រតិកម្មផ្ទាល់នៃចិត្តគំនិតដូចជា៖ មានការមិនពេញចិត្តក្នុងចិត្ត មន្ទិលសង្ស័យ ខ្មាស់អៀន ឈឺចាប់ជាដើម ហើយការស្ទាបក្បាលភាគច្រើនបង្ហាញពីការខ្មាស់អៀន។
ពេលដែលយើងយកដៃទៅធ្វើសកម្មភាពដូចជា៖ “ ចាប់” “ចូក” “ស្ទាប” “អង្អែល” គោលដៅដំបូងបំផុតនោះគឺដើម្បីរៀបចំសក់ក្បាល រក្សាភាពរៀបរយ ក្នុងការរក្សារូបរាង។ ដល់ចុងក្រោយ សម្មភាពទាំងនេះបានឃ្លាតចាកពីចេតនាដើមបន្តិចម្តងៗ ផ្ទុយទៅវិញវាត្រូវបានប្រើដើម្បីធ្វើឱ្យសម្រួលដល់ភាពតានតឹង ឬក៏នៅពេលអារម្មណ៍ច្របូកច្របល់ទៅវិញ ហើយបានក្លាយជាវិធីមួយដែលមានទំនាក់ទំនងជិតស្និតជាមួយនឹងខ្លួនយើងផ្ទាល់ គោលបំណងរបស់វាគឺដើម្បីទទួលបានស្ថេរភាពផ្លូវចិត្ត គឺបណ្តាលមកពីផលប៉ះពាល់ផ្លូវចិត្តដោយមិនដឹងខ្លួន។
ការស្ទាបក្បាលគឺយោងទៅតាមស្ថានភាពជាក់លាក់មិនដូចគ្នា អត្ថន័យរបស់វាមានលក្ខណៈទូលាយ។ ឧទាហរណ៍ថា៖ នៅពេលដែលមានការសន្ទនាគ្នា ការស្ទាបក្បាលអាចបង្ហាញថាអារម្មណ៍យើងមិនស្ងប់។
ស្តាប់គេនិយាយបណ្តើរលេងសក់បន្តើរ ជារឿយៗគឺចង់បង្ហាញពីរឿងក្នុងចិត្តខ្លួន ឬក៏ចង់និយាយពីអ្វីដែលខ្លួនបានគិតឃើញ នាពេលនោះគេដើមឡើយមិនបានស្តាប់អ្នកនិយាយឡើយ ឬក៏ចង់ឲ្យអ្នកនិយាយចប់ឲ្យឆាប់ៗ។ ហើយឲ្យតែចាប់ផ្តើមចូកសក់ឡើងនោះ គឺបង្ហាញថាគេធុញទ្រាន់នឹងយើង បើជួបនឹងស្ថានភាពនេះ យល់ល្អអ្នកគួរតែបឈ្ឈប់ក្នុងកាលៈទេសៈសមស្រប កុំទៅរញ៉េរញ៉ៃនឹងគេអី។
ម្យ៉ាងទៀត សកម្មភាពដែលស្ទាបក្បាលក៏អាចជាទង្វើរសំដែងមួយដែរ មនុស្សម្នាក់បើគេចង់បិទបាំងការកុហករបស់គេឬយល់ថាមិនអាចបដិសេធការស្នើសុំរបស់ដៃគូរម្ខាងទៀត ក៏អាចធ្វើសកម្មភាពស្ទាបសក់ក្បាលបែបនេះដែរ។
ពិសេសនោះគឺ បើនៅក្នុងចិត្តអ្នកមិនស្ងប់ ច្របូកច្របល់ ជារឿយៗក៏អាចស្ទាបក្បាលទាំងមិនដឹងខ្លួនដែរ។ ចំពោះពេលដែលពិចារណារឿងអ្វីមួយអ្នកស្ទាបក្បាល ឬក៏អេះក្បាល គឺបញ្ជាក់ថានៅក្នុងចិត្តអ្នកមានវង្វេងនិងច្របូលច្របល់។
បើគ្រាន់តែក្រឡេកមើលនោះ ការស្ទាបក្បាលគឺជាទម្លាប់មួយដែលឧស្សាហ៍ឃើញមួយប្រភេទ តាមពិតទៅគឺជារឿយៗបានបង្ហាញចេញនូវអត្តចរិកនិងស្ថានភាពចិត្តគំនិតជាក់លាក់របស់មនុស្សម្នាក់ ។
មនុស្សទាំងនេះដែលចូលចិត្តប៉ះសក់របស់ពួកគេនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃភាគច្រើនមានបុគ្គលិកលក្ខណៈខុសប្លែកពីគេ ចរិកមានភាពលេចធ្លោ បែងចែងយ៉ាងច្បាស់ពីការស្រលាញ់នឹងស្អប់ ហើយជាពិសេសការខឹងគំគួន។ ប្រសិនបើនៅលើឡានក្រុងមានចោរលួច ហើយអ្នកដំណើរសុទ្ធតែមនុស្សប្រភេទនោះ ចោរនោះនឹងត្រូវគេវាយឲ្យស្លាប់ជាមិនខាន។
ក្រៅពីនេះ អ្នកដែលចូលចិត្តធ្វើសកម្មភាពបែបនេះជាទូទៅងាយនឹងឆាប់ប្រតិកម្ម និងនឹងមិនថាចំពោះមនុស្សចំពោះវត្ថុនោះទេសុទ្ធតែងាយរំភើបចិត្ត ។ ពួកគេជាធម្មតាពូកែត្រិះរិះពិចារណា ធ្វើការងារល្អិតល្អន់ ប៉ុន្តែភាគច្រើនខ្វះការទទួលខុសត្រូវចំពោះគ្រួសារ។លើសពីនេះទៅទៀតពួកគេមានគុណសម្បត្តិដែលមនុស្សជាច្រើនមិនមាន នោះគឺធ្វើរឿងអ្វីមួយហើយមិនគិតថាគ្មានអ្វីដែលមិនគម្បីនឹងអ្នកដទៃឡើយ ពិសេសនៅផ្នែកមនោសញ្ជេតនាតែងតែគ្មានវិប្បដិសារីស្តាយក្រោយឡើយ។
ប្រភពរីករាយក្នុងជីវិតពួកគេគឺបានមកពីដំណើរការនៃការស្វែងរកអាជីពការងារ ពាក្យនេះស្តាប់ទៅដូចជាមិនសូវល្អទេ ប៉ុន្តែគិតឲ្យល្អិតល្អន់ទៅអ្នកនឹងយល់ហើយ អ្នកដែលចូលចិត្តប្រយុទ្ធតស៊ូនិងប្រថុយប្រថានមិនខ្វល់អំពីលទ្ធផលចុងក្រោយ បន្ទាប់ពីការបរាជ័យនៅក្នុងរឿងអ្វីមួយគឺតែងតែនិយាយថា ៖ “ ខ្ញុំមិនបានមិនគម្បីនឹងអ្នកណាទេ ពីព្រោះខ្ញុំបានទៅធ្វើវារួចហើយ”។
ប្រភពពី ៖ ចិត្តវិទ្យាភាសារ អ្នកនិពន្ធ៖ ខ្យង (ប្រទេសចិន)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក