ពិភពលោករបស់យើងពោរពេញទៅដោយរឿងចម្លែក ដែលរួមបញ្ចូលទាំងរឿងពិត ការកុហក និងការយល់ច្រឡំ ឬរឿងរ៉ាវដែលត្រូវបានគេបង្កើតឡើង។ ជាឧទាហរណ៍យើងមានរូបភាពចំនួន ១៣ សន្លឹកដែលត្រូវថតបានដោយ Google Map ជារូបភាពប្លែកធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាំងកាំងនៅពេល។
វាមិនចម្លែកទេ។ ដោយសារតែនេះជានិមិត្តសញ្ញាមួយដែលត្រូវបានបង្កើតឡើងដើម្បីអបអរសាទរខួប ១០០ ឆ្នាំរបស់ភេជ្ជៈកូកា - កូឡានៅតំបន់ Arica ប្រទេសឈីលីហើយគេនិយាយថារូបភាពធំនេះត្រូវបានបង្កើតឡើងដោយដបកូកាកូឡាចំនួន ៧ ម៉ឺនដប។
អាថ៌កំបាំងមួយទៀតដែលមិនទាន់ត្រូវបានគេស្រាយបំភ្លឺ។ នៅពេលអ្នករុករកបានរកឃើញរូបភាពនៃពីរ៉ាមីតធំមួយដែលបានបង្ហាញខ្លួននៅក្នុងតំបន់ប៉ូលដែលត្រជាក់បំផុត។ ទ្រឹស្តីខ្លះជឿថាវាជាថ្វីដៃរបស់ Nazi German។ ចំពោះអ្នកណាចាប់អារម្មណ៍តំបន់ប៉ូល ទ្រឹស្តីមួយទៀតត្រូវបានគេជឿថាវាជាប់ទាក់ទងនឹងវប្បធម៌អាត្លង់តាដែលត្រូវបានបាត់បង់ជាយូរមកហើយ។
តាមពិតវាគ្រាន់តែជាអាគារមួយដែលមានរាងដូចកប៉ាល់ដែលត្រូវបានសាងសង់ជាផ្សារលក់ទំនិញ។ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងហុងកុង។
ក្រឡេកមើលជើងនេះពីលើអាកាស អ្នកដឹងថាវាមិនមែនជាស្នាមជើងដែលបន្សល់ទុកដោយយក្សទេ។ ប៉ុន្តែវាជារបងការពារដែលត្រូវបានគេដាក់ធ្វើជាព្រៃវង្វេងមើលទៅដូចជាជើង។ ព្រៃវង្វេងនេះមានប្រវែង ៣៧៧ ហ្វីតនៅតំបន់ Hampshire ប្រទេសអង់គ្លេស។
ប្រសិនបើអ្នកក្រឡេកមើលតាម Google Map យើងនឹងមិនដឹងថានេះជារូបសំណាកហ្គូលវីវយក្សទេ។ ហេតុអ្វីបានជាគេសាងសង់នៅទីនោះ? តែការពិតនេះគឺជាឧទ្យានកម្សាន្តដ៏អស្ចារ្យមួយនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ។
រូបថតនេះត្រូវបានថតចេញពីកសិដ្ឋានរបស់កសិករម្នាក់នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាមួយនឹងហេតុការណ៍នេះគាត់ត្រូវបានគេស្អប់យ៉ាងខ្លាំងដោយកសិដ្ឋានពណ៌ស្វាយរបស់អ្នកជិតខាង។ ក៏មានការកាត់ស្មៅជាអក្សរចេញបែបនេះ។
ដានចម្លែកមួយដែលមើលទៅគ្រាន់តែជាលក្ខណៈធម្មតា អាចដូចជាគំនូររបស់ក្មេងតូចនៅជុំវិញផ្ទះ ប៉ុន្តែជឿឬមិនជឿនេះជារូបភាពដែលមានអាយុកាលប្រហែលជា ៩០០០ ឆ្នាំហើយនៅតែលេចចេញលើផ្ទៃដីដដែលប្រសិនបើយើងមើលពីលើអាកាស។ គួរឱ្យភ្ញាក់ផ្អើលបំផុតវាត្រូវបានគេរកឃើញរាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែសព្វថ្ងៃនេះគ្មាននរណាម្នាក់ដឹងចម្លើយ និងដើមកំណើតនៃរូបភាពដែលមានរូបរាងដូចជាអេលៀននេះទេ។
មូលហេតុដែលតំបន់នេះពោពេញទៅដោយយន្ដហោះដែលតម្រង់ជួរ នោះក៏ព្រោះតែនេះជាសារមន្ទីរអាកាសចរណ៍ដែលជាសារមន្ទីរយន្ដហោះដ៏ធំសម្បើមនៅក្រុងប៊ែលក្រែដ ប្រទេសស៊ែប៊ី។
តាមរូបភាពដែលអ្នកបានឃើញវាមើលទៅដូចជាផ្ទាំងថ្ម ឬទម្រង់សិល្បៈមួយចំនួន ប៉ុន្តែតាមពិតវាជារូបភាពនៃភូមិមួយនៅក្នុងបឹងអំបិលពីប្រទេសនីហ្សេរីយ៉ា។ ជាកន្លែងដែលមានតែមនុស្ស ៥០ គ្រួសារប៉ុណ្ណោះដែលរស់នៅទីនេះ។
រូបគំនូរទង់ជាតិប្រទេសទួរគីនៅលើភ្នំ Kyrenia Mountain ក្នុងឱកាសអបអរសាទរខួប ១០ ឆ្នាំ។
ប្រសិនជាយើងក្រឡេកមើលមួយភ្លេតនៅពេលយប់ វាអាចត្រូវបានគេគិតថាជាយានរបស់ពួកអេលៀនមកកាន់ផែនដី ប៉ុន្តែតាមពិតវាជាផ្ទះ Futuro រចនាដោយវិចិត្រករហ្វាំងឡង់លោក Matti Suuronen ក្នុងទសវត្សឆ្នាំ ១៩៦០ ។
វាជារឿងមួយដែលមនុស្សរកឃើញច្រើនបំផុតនៅលើ Google Map។ កាលពីមុនអ្នកវិទ្យាសាស្ត្របានចេញមកធ្វើការប៉ាន់ស្មានលើបញ្ហានេះ។ មូលហេតុគឺភាគច្រើនបណ្តាលមកពីអាចម៍ផ្កាយដែលបានបុកផែនដី និងបណ្តាលឱ្យទ្វីបទាំងពីរបែកចេញពីគ្នា។
វាមើលទៅគ្រាន់តែជាមនុស្សម្នាក់នៅលើឆ្នេរ Gold Coast នៅប្រទេសអូស្រ្តាលី ប៉ុន្តែតាមពិតវាជានាវាសម្រាប់កុមារ។ ដោយសារតែនៅក្នុងតំបន់នោះគឺជាកន្លែងនៃសួនកម្សាន្តនៅលើឆ្នេរសមុទ្រ។
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ WTFINTHEWORLD