ការរកឃើញផ្នែកបុរាណវត្ថុដ៏អស្ចារ្យទាំង ១០ ដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល

មានទីតាំងបុរាណ និងវត្ថុបុរាណជាច្រើននៅលើផែនដីដែលជាភស្តុតាងនៃវប្បធម៌ និងអរិយធម៌បុរាណ។ អាថ៌កំបាំងដែលត្រូវរកឃើញគឺគ្មានទីបញ្ចប់ទេ ហើយអ្នកបុរាណវិទ្យា និងអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកនៅតែបន្តស្វែងរកការពិត។ ខាងក្រោមនេះគឺជារបកគំហើញបុរាណវិទ្យាដ៏អស្ចារ្យចំនួន ១០ ដែលធ្វើឱ្យប្រិយមិត្តមានការភ្ញាក់ផ្អើល។ ចង់ដឹងថាទីតាំង និងវត្ថុបុរាណទាំងអស់នេះអស្ចារ្យប៉ុណ្ណា សូមអានទាំងអស់គ្នា:

ក្នុងកំឡុងពេលនៃគម្រោងរុករកប្រាសាទពីរ៉ាមីតឃូហ្វូ ឬមហាពីរ៉ាមីតជីហ្សា ក្រុមស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញាមួយចំនួននៅខាងក្រោមនៃប្រសាទពីរ៉ាមីតនេះ។ ពោលគឺមានការផ្លាស់ប្តូរខ្យល់ និងមានខ្យល់បក់នៅខាងក្រោយជញ្ជាំង។ នេះគឺជាសញ្ញាមួយដែលអាចមានបន្ទប់សម្ងាត់ផ្នូរ ឬផ្លូវឆ្លងកាត់លាក់នៅខាងក្នុង។

២. ផ្ទះពិតរបស់ព្រះយេស៊ូ

បុរាណវិទូលោកណាសា រ៉ែត ជនជាតិអ៊ីស្រាអែល រកឃើញកន្លែងមួយដែលមានអាយុកាលតាំងពីសតវត្សរ៍ទី ១ ដែលទំនងជាផ្ទះរបស់ម៉ារា និងយ៉ូសែបដែលជឿថាកន្លែងដែលព្រះយេស៊ូវប្រសូតឡើងនៅក្នុងផ្ទះនេះ។

៣. ប្រាសាទក្រោមដីអាថ៌កំបាំងដែលជាប់ទាក់ទងនឹងថ្ម Stonehenge

តាមរយៈការស្កេនដោយកុំព្យូទ័រនៅតំបន់ជុំវិញនៃ Stonehenge ជាមួយរ៉ាដា។ អគាររាងអក្សរ C ដ៏ធំមួយត្រូវបានគេរកឃើញលាក់នៅក្រោមដី។ នៅចម្ងាយប្រហែលពីរម៉ាយពី Stonehenge អ្នកបុរាណវិទូជឿថាវាជាកន្លែងនៃអារ្យធម៌បុរាណមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងថ្មដ៏ល្បីល្បាញនេះ។

៤.ជាមួយនឹងដំណើររឿងបុរាណពេលពួកគេសាងសង់ Stonehenge

ភាគខាងជើងនៃជញ្ជាំង Durrington ទល់មុខខាងកើតនៃ Stonehenge ។ អាសយដ្ឋានរបស់សហគមន៍ដែលគេជឿថាជាអ្នកបង្កើត Stonehenge ត្រូវបានរកឃើញ។ ផ្ទះរបស់ពួកគេត្រូវបានសាងសង់ពីឈើ និងគ្រោង ព្រមទាំងឧបករណ៍ផ្សេងៗត្រូវបានរកឃើញ ដូចជាធ្នូផងដែរ។

៥. មនុស្សបុរាណនៅអាមេរិកខាងជើង

ក្រុមវេជ្ជបណ្ឌិតបានពិនិត្យ DNA របស់ក្មេងពីរនាក់ដែលបានកប់ជាមួយគ្នានៅទន្លេ Upward Sun រដ្ឋអាឡាស្កាដែលមានអាយុប្រហែលជា ១១.៥០០ ឆ្នាំ។ វាជាការពិតគឺ "ជនជាតិដើមអាមេរិក" ហើយក៏ជាភស្តុតាងដែលបង្ហាញថាមនុស្សបានរស់នៅក្នុងតំបន់នេះអស់រយៈពេលជាង ១០.០០០ ឆ្នាំ។

៦. ឧបករណ៍ធ្វើពីថ្មអាយុកាលយូរជាង ១០.០០០ ឆ្នាំនៅរដ្ឋវ៉ាស៊ីនតុន

ក្រុមអ្នកស្រាវជ្រាវបានរកឃើញឧបករណ៍ធ្វើពីថ្មចាស់ៗរាប់ពាន់ឆ្នាំនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកខណៈពេលកំពុងរុករកកន្លែងរស់នៅរបស់ត្រីសាលម៉ុន។ ឧបករណ៍ទាំងនេះត្រូវបានគេជឿជាក់ថាត្រូវបានធ្វើជាអាវុធដើម្បីបរបាញ់ដូចជាគោព្រៃ ក្តាន់ ខ្លាឃ្មុំ ចៀម និងត្រីសាម៉ុង។

៧. និមិត្តសញ្ញាដ៏ចំណាស់អាចមើលឃើញពីលើលំហ

និមិត្តសញ្ញា Steppe Geoglyphs គឺជានិមិត្តរូបដ៏ចំណាស់មួយដែលមានអាយុកាល ៨០០០ ឆ្នាំ។ បណ្តាលមកពីរង្វង់ធំមួយដែលត្រូវបានភ្ជាប់ជាមួយគ្នាជាពណ៌រាងការ៉េ រង្វង់និមួយៗស្ទើរតែជាទំហំនៃទីលានបាល់ទាត់។ វាមានទំហំធំណាស់ដែលវាអាចមើលឃើញពីលំហខាងលើមេឃនៅប្រទេសកាហ្សាក់ស្ថាន។

៨. Pompeii

Pompeii គឺជាទីក្រុងបុរាណមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ៧៩ នៃគ.ស ប៉ុន្តែត្រូវបានបំផ្លាញ និងកប់នៅក្នុងផេះដែលមានកម្ពស់ពី ១៣ ទៅ ២០ ហ្វីតបន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លានៃភ្នំភ្លើង Vesuvius។ Pompeii ត្រូវបានលាក់ខ្លួននៅក្រោមដីអស់រយៈពេលជាង ១៥០០ឆ្នាំ មុនពេលដែលវាត្រូវបានគេរកឃើញនៅឆ្នាំ ១៥៩៩ ហើយបន្ទាប់ពីនោះវិស្វករអេស្ប៉ាញបានធ្វើកំណាយជាផ្លូវការនៅឆ្នាំ ១៧៤៨ ។

៩. ផ្នូររបស់ស្តេច Pharaoh Tutank Amun

Tutank Amun គឺជាស្តេចផារ៉ាអុងនៅអេស៊ីបបុរាណដែលបានសោយរាជ្យបានតែ ៩ ឆ្នាំប៉ុណ្ណោះ។ ទ្រង់គឺជាព្រះមហាក្សត្រដែលផ្លាស់ប្តូរអ្វីៗជាច្រើន។ ហើយបានសោយទីវង្សគត់ព្រះជន្មត្រឹមតែ ១៩ វស្សាដោយគ្មានអ្នកណាដឹងពីមូលហេតុនៃការសោយទីវង្សគត់របស់ទ្រង់ឡើយ ទីបញ្ចុះសពដែលមានអាយុកាល ៣.០០០ ឆ្នាំត្រូវបានរកឃើញដោយលោក Howard Carter ក្នុងឆ្នាំ ១៩២២ ។

១០. ផ្នូររបស់ព្រះចៅអធិរាជ

ផ្នូររបស់អធិរាជចិន "ឈីង ជីហួង" នៃរាជវង្សឈីង សាងសង់ពីឆ្នាំ ២១០-២០៩ មុនគ.ស នៅខាងក្នុងផ្នូររបស់ទ្រង់មានរូបចម្លាក់រទេះសេះ អ្នកចំបាំង និងអ្នកបម្រើដែលមានចរិត រូបរាងខុសៗគ្នា។ កសាងឡើងដើម្បីបម្រើព្រះចៅអធិរាជនៅពេលសោយទីវង្សគត់ទៅ។

អស់រយៈពេល ២១០០ ឆ្នាំបន្ទាប់ពីការសោយទីវង្សគត់របស់អធិរាជឈីន ជីហួង ផ្នូរនេះត្រូវបានរកឃើញដោយកសិករម្នាក់ដែលបានជីកដីដើម្បីសាងសង់អណ្តូងមួយនៅឆ្នាំ ១៩៧៤ ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ WTFINTHEWORLD

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: