ធ្លាប់ឆ្ងល់ទេ! មានអ្វីកើតឡើងចំពោះជាតិខ្លាញ់របស់យើង នៅពេលដែលយើងស្រកទម្ងន់

របបអាហារ និងការខិតខំហាត់ប្រាណបានក្លាយជាការពេញនិយមយ៉ាងខ្លាំងដែលយ៉ាងហោចណាស់មានមនុស្សចំនួន ៤៣% បាននិយាយថា ធ្វើការតមអាហារជាក់លាក់មួយកកន្លងមក។ ទោះយ៉ាងណាមនុស្សភាគច្រើនមិនបានដឹងថា តើមានអ្វីកើតឡើងចំពោះជាតិខ្លាញ់នៅក្នុងខ្លួនរបស់យើង នៅពេលដែលយើងស្រកទម្ងន់នោះទេ។ តាមពិតទៅវិធីដែលយើងកំចាត់ជាតិខ្លាញ់ក្នុងខ្លួនរបស់យើងក៏ជាអាថ៌កំបាំងមួយសម្រាប់ក្រុមគ្រូពេទ្យដ៏ធំមួយផងដែររហូតមកដល់ពេលថ្មីៗនេះ។

What Happens to Our Fat When We Lose Weight

ការយល់ខុសជាទូទៅមួយត្រូវបានសន្មតថាជាតិខ្លាញ់ក្នុងខ្លួនរបស់យើងទាំងអស់ត្រូវបានបាត់បង់តាមរយៈការបន្ទោបង់។ ប៉ុន្តែការសិក្សានេះបានបង្ហាញថាក្នុងជាតិខ្លាញ់ ១០ ក្រាមមានតែ ១,៥ ក្រាមប៉ុណ្ណោះដែលប្រែទៅជាទឹកហើយអាចបំលែងទៅជាទឹកនោម លាមក ឬវត្ថុរាវផ្សេងទៀត។

វាមិនបានប្រែទៅជាថាមពលទេ

What Happens to Our Fat When We Lose Weight

ទោះបីជាគ្រូពេទ្យខ្លះ អ្នកតមអាហារ និងគ្រូបង្ហាត់សម្រករាង ភាគច្រើននៅតែគិតថាជាតិខ្លាញ់ក្នុងរាងកាយប្រែទៅជាថាមពលក៏ដោយ ការយល់ច្រឡំនេះត្រូវបានបង្ហាញថាពិតជាមិនត្រឹមត្រូវរួចទៅហើយ។ តាមពិតថាមពលរបស់យើងគឺថេរតាមពេលវេលា ហើយមិនអាចត្រូវបានបន្ថែម ឬដកចេញ នេះបើតាមច្បាប់ថាមពល។

យើងបំបាត់ជាតិខ្លាញ់ក្នុងខ្លួនដោយការដកដង្ហើម

What Happens to Our Fat When We Lose Weight

វាអាចជាការភ្ញាក់ផ្អើលមួយដែលថាយើងពិតជាបំបាត់ជាតិខ្លាញ់ក្នុងខ្លួនរបស់យើងតាមរយៈសួតរបស់យើង ប៉ុន្តែវាជាការពិត។ ៨៤% នៃអ្វីៗស្ទើរតែទាំងអស់ដែលយើងបានបរិភោគត្រូវបានដកដង្ហើមចេញជាកាបូនឌីអុកស៊ីត ប៉ុន្តែជាការសោកស្តាយមិនមែនមានន័យថាការដកដង្ហើមធម្មតានឹងជួយឱ្យយើងស្រកទំងន់បានទេ។

អាថ៌កំបាំងនោះគឺញ៉ាំតិចហើយផ្លាស់ទីឱ្យបានច្រើន

What Happens to Our Fat When We Lose Weight

ប្រសិនបើអ្នកគ្រាន់តែព្យាយាមដកដង្ហើមឱ្យបានច្រើនដើម្បីសម្រកទម្ងន់ វាមិនត្រឹមតែជួយអ្នកមិនបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ និងវិលមុខផងដែរ។ អាថ៌កំបាំងដែលត្រូវបានបង្ហាញដោយអ្នកជំនាញគឺមិនត្រូវបរិភោគច្រើនពេក និងជ្រើសរើសទម្លាប់ហាត់ប្រាណដែលបង្កើនអត្រាមេតាប៉ូលីសដូចជារត់ហាត់ប្រាណ ឬជិះកង់ហាត់ប្រាណ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: