Sadio Mané គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ប៉ុន្តែយើងអាចចាត់ទុកគាត់ជាមនុស្សប្លែកពីគេម្នាក់។ មកដល់ពេលនេះគាត់គឺជាកីឡាករបាល់ទាត់ម្នាក់ដែលបានចំណាយលុយយ៉ាងច្រើនជួយដល់មនុស្សរស់នៅក្នុងភូមិរបស់គាត់ Bambali ក្នុងប្រទេសសេណេហ្គាល់ដោយការបរិច្ចាគលុយ។
ខ្សែប្រយុទ្ធ Liverpool រូបនេះបានសាងសង់មន្ទីរពេទ្យមួយដោយចំណាយលុយប្រាក់ឈ្នួលពីការលេងបាល់ទាត់របស់គាត់ទាំងអស់។ មូលហេតុនៃការសាងសង់មន្ទីរពេទ្យមួយនេះគឺកើតឡើងនៅពេលដែលគាត់ជួបហេតុការណ៍មួយនៅឆ្នាំ១៩៩៩។ ពេលដែល Mane មានវ័យ៧ឆ្នាំ ឪពុករបស់គាត់បានធ្លាក់ខ្លួនឈឺ។ ឪពុករបស់គាត់បានធ្លាក់ខ្លួនឈឺកាន់តែខ្លាំងដោយសារក្នុងភូមិដែល Mane រស់នៅគ្មានមន្ទីរពេទ្យ។
រឿងដែលមិននឹកស្មានដល់ Sadio Mane បានទម្លាយថា៖"ឪពុកខ្ញុំស្លាប់ដោយសារគ្មានមន្ទីរពេទ្យនៅក្នុងភូមិ" ។
ជិត២០ឆ្នាំក្រោយមក! Bambali ទទួលបានជំនួយដើម្បីសាងសង់មន្ទីរពេទ្យលើកដំបូងដេលបានមកពីការឈឺចាប់របស់កូនប្រុសម្នាក់ដែលឃើញឪពុកឈឺហើយគ្មានមន្ទីរពេទ្យព្យាបាល។ ក្រៅសាងសង់មន្ទីរពេទ្យ គាត់បានចំណាយលុយរាល់ខែរបស់គាត់ទិញស្លៀកបំពាក់ របស់របរផ្ដល់ជូនមនុស្សក្នុងភូមិ។
ខាងក្រោមជារឿងរ៉ាវរបស់ Sadio Mane៖