ការយល់ដឹងពីផលប៉ះពាល់នៃការរំលាយអាហារគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូចដែលយើងត្រូវបានគេប្រាប់ជាច្រើនដងហើយថា អ្វីដែលយើងបានញ៉ាំវាបានជះឥទ្ធិពលមកដល់រាងកាយរបស់យើង។ ជាការពិតណាស់ពេលវេលារំលាយអាហារគឺអាស្រ័យទៅលើសុខភាពរាងកាយ ប្រភេទអាហារ អាយុ និងភេទរបស់មនុស្សម្នាក់ៗផងដែរ។
ប្រសិនបើអោយកាន់តែងាយយល់ទៅលើពាក្យថាពេលវេលានៃការរំលាយអាហារ គឺមានន័យថា ជានីតិវិធីមួយនៅពេលអាហារដែលអ្នកញ៉ាំបានបំបែកទៅជាបំណែកតូចៗ ហើយត្រូវបានផ្ទេរតាមរយៈប្រព័ន្ធពោះវៀនរបស់អ្នកចូលទៅក្នុងចរន្តឈាម។ វាពិតជាចាំបាច់ណាស់ក្នុងការស្វែងយល់អំពីពេលវេលានៃការរំលាយអាហារដើម្បីថែរក្សាសុខភាពរាងកាយរបស់អ្នក។
ប្រភេទអាហារដែលរំលាយលឿន
ប្រសិនបើអ្នកញ៉ាំប្រភេទអាហារដែលរំលាយលឿន នៅពេលនោះអ្នកអាចនឹងឃើញថា អ្នកបានញ៉ាំច្រើនជាងធម្មតា។ ហើយនៅពេលដែលអ្នកបានញ៉ាំវារួចហើយ ត្រឹមតែរយៈពេលខ្លី អ្នកនឹងឃ្លានម្តងទៀត។ អាហារប្រភេទនេះផ្តល់ឱ្យអ្នកនូវការជំរុញថាមពលយ៉ាងឆាប់រហ័ស។ ខណៈពេលដែលការជម្រុញថាមពល ស្តាប់មើលទៅវាពិតជាល្អ ប៉ុន្តែប្រសិនបើរាងកាយរបស់អ្នកត្រូវបានជន់លិចដោយជាតិគ្លុយកូសច្រើន ហើយរាងកាយមិនប្រើវានោះ វានឹងប្រែទៅជាជាតិខ្លាញ់ដែលធ្វើអោយអ្នកធាត់។
ប្រភេទអាហារដែលរំលាយយឺត
ប្រភេទអាហារដែលរំលាយយឺតវាបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកយឺតៗ ផ្តល់ថាមពលថេរ និងមានតុល្យភាព។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំតែអាហារប្រភេទនេះ នោះវាធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការខ្លាំងគ្រប់ពេលវេលា ករណីនេះអាចធ្វើអោយអ្នកមានអារម្មណ៍ថាពិបាកក្នុងខ្លួនបន្តិច។
អ្នកឯកទេសបានណែនាំថា អ្នកមិនគួរញ៉ាំប្រភេទអាហារដែលរំលាយលឿននិងយឺតក្នុងពេលតែមួយនោះទេ ហើយអ្នកក៏គួរចៀសវាងការញ៉ាំអាហាររំលាយលឿន ក្រោយអាហារដែររំលាយយឺតនោះទេ ព្រោះការរំលាយអាហារមុនមិនទាន់ចប់នៅឡើយទេ ដូច្នេះអ្នកអាចនឹងផ្ទុកអាហារលើសក្នុងក្រពះ។
ពេលវេលាដ៏ល្អបំផុតសម្រាប់ដំណើរការអាហារដែលមានសមាសធាតុផ្សំជាមួយពេលវេលារំលាយអាហារផ្សេងៗគ្នានោះ គឺនៅពេលអាហារថ្ងៃត្រង់ ពេលនោះគឺជាពេលដែលប្រព័ន្ធរំលាយអាហាររបស់អ្នកសកម្មបំផុត។ សម្រាប់អាហារពេលព្រឹក និងអាហារពេលល្ងាចគួរតែមានលក្ខណៈសាមញ្ញ និងគួរឱ្យពេញចិត្តជាមួយនឹងអាហារដែលរំលាយលឿន ដូច្នេះអ្នកនឹងទទួលបានថាមពលភ្លាមៗបន្ទាប់ពីអាហារពេលព្រឹក ហើយទុកឱ្យក្រពះរបស់អ្នកសម្រាកនៅពេលយប់។
១. ទឹក (អាចជ្រាបចូលក្នុងពោះវៀនភ្លាមៗ)
២. ទឹកផ្លែឈើ (១៥ ទៅ ២០ នាទី)
៣. បន្លែឆៅ (៣០ ទៅ ៤០ នាទី)
៤. បន្លែដុត(៤០ នាទី)
៥. ត្រី (៤៥ ទៅ ៦០ នាទី)
៦. សាឡាត់ជាមួយប្រេង (១ ម៉ោង)
៧. បន្លែម្សៅ (១.៥ ទៅ ២ ម៉ោង)
៨. អង្ករ ឬ ស្រូវសាលី (២ ម៉ោង)
៩. ទឹកដោះគោ (២ ម៉ោង)
១០. គ្រាប់ធញ្ញជាតិ (៣ ម៉ោង)
១១. សាច់មាន់ (១.៥ ទៅ ២ ម៉ោង)
១២. សាច់គោ (៣ ម៉ោង)
១៣. សាច់ចៀម (៤ ម៉ោង)
១៤. សាច់ជ្រូក (៥ ម៉ោង)
តើអ្នកចូលចិត្តញ៉ាំអាហារដែលរំលាយយឺត ឬលឿន? ចែករំលែកគំនិតរបស់អ្នកជាមួយយើងក្នុងផ្នែកយោបល់ខាងក្រោម!
ប្រែសម្រួល៖ Crusher
ប្រភព៖ Bright Side