ដើម្បីធ្វើឲ្យរូបរាងរបស់យើងមានភាពទាក់ទាញ នារីត្រូវគិតអំពីអ្វីៗគ្រប់យ៉ាង - ចាប់ពីចង្កេះរហូតដល់ស្មាស្មានិងត្រគាក។ សូម្បីតែកាបូបដៃក៏អាចធ្វើឱ្យប្រសើរឡើងនូវរូបរាងរបស់អ្នកដែរប្រសិនបើអ្នកជ្រើសរើសបានត្រឹមត្រូវ។ ហើយនឹងមានរឿងផ្សេងទៀតប្រសិនបើអ្នកជ្រើសរើសកាបូបមិនសមនិងដងខ្លួនរបស់អ្នក។
-ប្រសិនបើអ្នកមានស្មាបើកធំទូលាយជាងត្រគៀក ដូច្នេះអ្នកមាន រាងត្រីកោណ ។
-ប្រសិនបើចង្កេះនិងស្មារបស់អ្នកតូចជាងត្រគាកនោះរាងកាយរបស់អ្នកមានរាង ផ្លែ Pear ។
-ប្រសិនបើស្មា ចង្កេះ និងត្រគាករបស់អ្នកមានទំហំប៉ុនគ្នានោះអ្នកគឺមាន រាងចតុកោណ ។
-ប្រសិនបើចង្កេះរបស់អ្នកធំជាងស្មានិងត្រគាករបស់អ្នកនោះអ្នកនឹងមានរាងជា ផ្លែប៉ោម ។
-ប្រសិនបើចង្កេះរបស់អ្នកតូចជាងស្មា និងត្រគៀកនោះអ្នកនឹងមានរាង ចង្កេះអង្ក្រង់ ។
នេះជាវិធីដែលអ្នកអាចកំណត់ប្រភេទរាងកាយរបស់អ្នក។ អ្នកជំនាញខាងចេញម៉ូដនិយាយថានៅពេលដែលអ្នកជ្រើសរើសយកកាបូបដៃវាគួរតែមានទំហំផ្ទុយគ្នានៃរាងរបស់អ្នក។
យកចិត្តទុកដាក់ទៅលើចង្កេះរបស់អ្នកដើម្បីធ្វើឱ្យមានតុល្យភាព។ ចំណុចដែលត្រូវពិចារណាសម្រាប់អ្នកគឺខ្សែកាបូបវែង។ ដោយសារអ្នកមិនត្រូវការអ្វីច្រើននៅជុំវិញដើមទ្រូងរបស់អ្នក កុំប្រើកាបូបតូចពេកដែលមានខ្សែធំ។
អ្នកអាចសាកល្បងស្ពាយកាបូបខ្សែវែងត្រឹមចង្កេះ។
សូមជ្រើសរើសការបូបស្បែកទន់មិនក្រាស់ពេក ទំហំធំបន្តិចដូចរូបភាពខាងលើ។
ដោយសារត្រគៀករបស់អ្នកធំអ្នកគួរជ្រើសរើសកាបូបស្បែកតូចល្មម ស្ពាយដោយប្រើខ្សែមិនវែងពេក។
សម្រាប់កាបូបដៃធ្វើពីស្បែករឹងគឺត្រឹមត្រូវសាកសមសម្រាប់អ្នក ខ្សែកាបូបតូចមិនធំពេក។
សូមអបអរសាទរអ្នកគឺជាអ្នកមានសំណាងម្នាក់! ទោះបីជារាងកាយរបស់អ្នកមានជម្រើសច្រើនក្នុងការជ្រើសកាបូបដែលសមនិងរាងកាយរបស់អ្នកក៏ដោយ អ្នកគួរតែជ្រើសរើសយកកាបូបដែលសាមញ្ញប៉ុន្តែមើលទៅថ្លៃថ្នូរ៕
អត្ថបទដោយ : វីរៈ