គ្មានមនុស្សស្រីណាដែលមិនចង់ស្អាត មិនចង់ធ្វើម៉ូដទាន់សម័យនោះទេ ប៉ុន្តែរឿងសំខាន់មួយដែលសុភាពនារីទាំងអស់មិនអាចកែខៃបាននោះគឺកម្ពស់។ នោះហើយជាមូលហេតុដែលនៅពេលដែលស្ត្រីម្នាក់ស្លៀកសំលៀកបំពាក់ទាន់សម័យ ប៉ុន្តែពួកគេមើលទៅនៅតែខ្លះអ្វីម៉្យាង "កម្ពស់ទាប"។
១. ជ្រើសរើសស្បែកជើង និងគ្រឿងអលង្ការត្រឹមត្រូវ
មធ្យោបាយងាយស្រួលបំផុតដើម្បីឱ្យមើលទៅមានរាងគឺខ្ពស់ជាងមុនគឺស្បែកជើងកែង។ ពណ៌ស្បែកជើងរបស់អ្នកក៏មានសារៈសំខាន់ផងដែរ៖ ស្បែកជើងដែលមានពណ៌ស្រដៀងនឹងស្បែកនឹងធ្វើឱ្យជើងរបស់អ្នកមើលទៅវែងជាងមុនខណៈស្បែកជើងពណ៌ខ្មៅជាពិសេសស្បែកជើងកែងខ្ពស់នឹងធ្វើឱ្យជើងអ្នកមើលទៅខ្លីជាងមុនទៅវិញ។
២. ប្រយ័ត្នចំពោះម៉ូតអាវ
តាមរយៈរូបភាពខាងលើនេះអ្នកអាចឃើញថាអ្នកមិនគួរស្លៀកសម្លៀកបំពាក់ជាឈុតឆ្នូតៗចំពោះម៉ូតនាពេលបច្ចុប្បន្ននេះទេ។ ឈុតឆ្នូតផ្តេកបន្ថែមសាំភ្នែក និងបើក្រឡេកមើលទៅអ្នកមិនខ្ពស់នោះទេ។ បើសិនជាអ្នកពាក់អាវឆ្នូតអ្នកគួរស្លៀកសំពត់ក្រោមជង្គង់បន្តិច។
៣. ជ្រើសរើសខោខូវប៊យ និងកាបូបសមស្របតាមកម្ពស់របស់អ្នក
ប្រសិនបើអ្នកមានកម្ពស់ទាបហើយចង់ស្លៀកខោខូវប៊យវានឹងអាចធ្វើឱ្យអ្នកកាន់តែទាបជាងមុន។ ដាក់អាវក្នុងខោខូវប៊យ រួមផ្សំដោយពាក់ស្បែកជើងកែងខ្ពស់ និងមូរជើងខោប្រសិនបើខោខូវប៊យរបស់អ្នកវែងពេក។ ការមូរជើងខោក៏អាចជួយអ្នកកែកម្ពស់និងមើលទៅឃើញខ្ពស់។
អ្នកក៏ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះទំហំកាបូបរបស់អ្នកផងដែរ។ ជម្រើសល្អបំផុតសម្រាប់នារីដែលមានរូបរាងតូចគឺជ្រើសយកកាបូបតូចដែលមានទទឹងមិនលើសពីដប់អ៊ីញ។
៤. ប្រសិនបើអ្នកចង់ស្លៀកខោជើងធំ
ខោជើងធំគឺជាវិធីដ៏ល្អមួយដើម្បីលាក់ស្បែកជើងកែងខ្ពស់ដែលធ្វើឱ្យជើងរបស់អ្នកវែងជាងមុននិងមើលទៅខ្ពស់។ បើសិនជាអ្នកពាក់អាវវែងអ្នកត្រូវតែដាក់អាវក្នុងខោទើបមើលទៅខ្ពស់។ ល្បិចនេះនឹងរក្សាសមាមាត្ររាងកាយផ្នែកខាងលើនិងខាងក្រោមរបស់អ្នក និងធ្វើឱ្យជើងអ្នកមើលទៅវែងជាងមុន។ ប្រសិនបើអ្នកជ្រើសរើសអាវយឺតឬអាវធំអ្នកអាចពាក់ខ្សែក្រវាត់តូច ឬដាក់អាវក្នុងខោ។
៥. ប្រសិនបើអ្នកស្លៀកសំពត់ខ្មៅ
សំពត់ខ្មៅត្រូវបានកត់សម្គាល់ជាពិសេស: វាធ្វើឱ្យអ្នកមើលទៅស្គមនិងខ្ពស់ជាងមុន។ អាវពណ៌សក៏នឹងជួយអ្នកផងដែរដូច្នេះត្រូវមូរដៃអាវជាប់ជានិច្ច។ ក្នុងករណីនេះអ្នកក៏ត្រូវដាក់អាវក្នុងសំពត់ផងដែរដើម្បីឱ្យជើង និងចង្កេះរបស់អ្នកមើលទៅឃើញខ្ពស់។
៦. ពាក់រ៉ូបដែលសមស្របនឹងដងខ្លួនរបស់អ្នក
រ៉ូបពេញនិយមសម្រាប់យុវវ័យ យ៉ាងណាមិញដើម្បីពាក់រ៉ូបឱ្យដងខ្លួនរបស់អ្នកមើលទៅឃើញខ្ពស់ អ្នកគួរតែថែមខ្សែក្រវ៉ាត់តូចមួយបន្ថែមទៀត ប្រសិនបើរ៉ូបនេះដៃវែងអ្នកក៏គួរតែមូរដៃអាវផងដែរ៕
ប្រែសម្រួលដោយ៖ ក្នុងស្រុក
ប្រភព៖ Brightside