ការងារគឺជាក្តីស្រមៃរបស់សិស្សានុសិស្សដែលកំពុងសិក្សាចង់បាន បន្ទាប់ពីពួកគាត់បញ្ចប់ការសិក្សា។ ការងារមួយចំនួនគឺជាយាន្តសម្រាប់ចម្លងសិស្សានុសិស្សឱ្យរៀនចប់ ដោយពួកគាត់ធ្វើវាដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់លើការសិក្សារបស់ពួកគាត់ ហើយការងារមួយចំនួនទៀតគឺមនុស្សគ្រប់គ្នាតែងតែធ្វើដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ហើយខាងក្រោមនេះគឺជាហេតុផលទាំងដប់ប្រាំមួយយ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងាររបស់ពួកគាត់៖
១)-បុគ្គលិកត្រូវការលុយ
២)-កន្លែងការងារមិនបានផ្តល់ឱកាសសម្រាប់ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ
៣)-ការងារទាប ឬខ្ពស់ជាងសមត្ថភាពរបស់បុគ្គលិក
៤)-ខ្វះការសហការនៅក្នុងក្រុមហ៊ុន
៥)-បុគ្គលិកមានអារម្មណ៍ថា ខ្លួនមិនត្រូវបានផ្តល់តម្លៃពីថ្នាក់លើ
៦)-ធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក
៧)-បុគ្គលិកយល់មិនច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន
៨)-ការប្រគល់ការងារឲ្យបុគ្គលិកច្រើនហួសប្រមាណ
៩)-ធ្វើខ្លួនជាអ្នកដែលចេះគ្រប់សព្វ
១០)-មិនខ្វល់អំពីជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក
១១)-មិនមានការលើកទឹកចិត្តដល់បុគ្គលិកពេលដែលពួកគេសមនឹងទទួលបាន
១២)-មិនបានផ្តល់ជាមតិស្ថាបនា និងបទពិសោធន៍ការងារដល់បុគ្គលិក
១៣)-ស្ថាប័នគិតថាមិនខ្វះទេបុគ្គលិក រើសចូលពេលណាក៏បាន
១៤)-មិនមានរចនាសម្ព័ន្ធការងារច្បាស់លាស់ សាំញាំ
១៥)-ថៅកែមិនចេះតែតាំងខ្លួនធ្វើចេះមិនឱ្យតម្លៃអ្នកមានសញ្ញាបត្រ
១៦)-ការសន្យាខ្យល់របស់អ្នកអ្នកគ្រប់គ្រង
ទីណាមានសម្ពាធខ្លាំង ទីនោះនឹងមានតែបុគ្គលិកធ្វើការដើម្បីលុយ និង ស្វែងរកឱកាសល្អដើម្បីចាកចេញ។
បើបុគ្គលិកក្នុងស្ថាបនមួយសុំឈប់ច្រើន ទី១គេត្រូវមើល
ទម្រង់ការងារ និង ថ្នាក់ដឹកនាំ។
ធ្វើមនុស្សត្រូវចេះយល់ពីគ្នា និងគោរពគ្នា 🙏🙏🙏
ប្រភព: Chhorlinda-Kheng