ស្រៀវណាស់! បុរសម្នាក់បាក់ជើងពីរបីកំណាត់ព្រោះតែការលេងបាល់ទាត់ដាក់ទឹកចេញថ្លៃតារាង

បាត់ទាត់ជាប្រភេទកីឡាមួយដែលពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជាសម្រាប់បុរសៗលេងដើម្បីជាហាត់ប្រាណឬបង្កើតមិត្តភាពផ្សេងៗ។

Player

ជាទូទៅសម្រាប់ការលេងបាល់ទាត់ក្នុងក្រុងភ្នំពេញនៅតាមតារាងបាល់ទាត់នានា ភាគច្រើនគឺជាការលេងកម្សាន្តក្រោយសម្រាកពីការងារ ការសិក្សា ឬ ការងារស៊ី ដើម្បីកាត់បន្ថយនូវភាពតានតឹងឱ្យបានស្រាកស្រាលខ្លះដោយមិនគិតច្រើន។ ហើយការលេងភាគច្រើនគឺតម្រូវឱ្យក្រុមចាញ់ជាអ្នកចេញថ្លៃជួលតារាងឬថ្លៃទឹកសុទ្ធដែលបានពិសារក្នុងកំឡុងពេលប្រកួតផងដែរ។

0_Aston Villa V Newcastle United Premier League Villa Park

ស្រាប់តែពេលថ្មីៗនេះមាន Facebook Page ឈ្មោះ WinSport-កីឡា បានបង្ហោះថា

"😱មិនគួរសោះគ្រាន់តែលេងដាក់ទឹក ចេញថ្លៃតារាង ទាត់គ្នាឡើងបាក់ជើងពីរបីកំណាត់ បានអីមកវិញ តើអ្នកណាជាអ្នកទទួលខុសត្រូវ?

តើអ្នកមានវិប្បដិសារីដែរឬទេ ប្រសិនបើអ្នកជាអ្នកបង្ករឱ្យមនុស្សម្នាក់បាត់បង់ជើងម្ខាង?

សូមប្រយ័ត្នផង⚠️"

Screenshot_20201006 223709_Facebook

FB_IMG_1601996852835

FB_IMG_1601996849996

បញ្ជាក់ផងដែរថា បើសិនជាអ្នកចង់លេងបាត់ទាត់ឱ្យសប្បាយនិងបង្កើតនូវមិត្តភាពបានច្រើន សូមកុំយកការលេងកីឡាដើម្បីសុខភាពនេះ មកធ្វើជាសមរភូមិប្រយុទ្ធស៊ីសាច់ហត់ឈាមគ្នាអី វាមិនមែនជារឿងល្អទេ។ បើសិនជាសមាជិតក្នុងក្រុមរបស់អ្នកឬក្រុមគូប្រកួតរបស់អ្នកមានសមាជិកម្នាក់ត្រូវរបួសឬបាក់ជើងដូចខាងលើនេះ តើអ្នកមានវិប្បដិសារីដែរឬទេ?

ដូច្នេះហើយសូមអ្នកដែលនិយមនិងចូលចិត្តលេងកីឡាបាល់ទាត់នេះ មេត្តាចេះយោគយល់និងអធ្យាស្រ័យឱ្យគ្នាក្នុងពេលកំពុងលេងផង។ កុំយកការចាញ់ចេញថ្លៃតារាងឬការចាញ់ចេញទឹកសុទ្ធបួនដប់ដបនេះជាការប្រកួតស៊ីសាច់ហត់ឈាមអី វាមិនល្អទេ។

សូមលេងដោយការប្រុងប្រយ័ត្ននិងស្នារតីទទួលខុសត្រូវទាំងអស់គ្នា។

អរគុណសម្រាប់ការអាន🙏

អត្ថបទដោយ: Mr Fun

 

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: