Kuno ជាឆ្កែពូជ Belgian Malinois មានអាយុ៣ឆ្នាំបានចូលនិវត្តន៍ពីការបម្រើកងទ័ពក្រោយចូលធ្វើការជាមួយក្រុមកងទូកពិសេសអង់គ្លេស (Special Boat Service) ។វាបានចូលនិវត្តន៍បន្ទាប់រង់របួសក្នុងឆាកប្រយុទ្ធជាមួយក្រុមឧទ្ទាម អាល់កៃដាក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១៩។
ពេលនេះ Kuno បានក្លាយជាអតីតទាហានឆ្កែទី៧២ដែលទទួលមេដាយកិត្តិយស PDSA Dickin Medal ជាមេដាយមានតម្លៃស្មើ Victoria Cross ដែលធ្វើឡើងសម្រាប់សត្វមានស្នាដៃ។វាជាមេដាយមានសក្ដិខ្ពស់បំផុតដែលទាហានឆ្កែអាចទទួលបាន។ ក្នុងខែឧសភាឆ្នាំ២០១៩ អង្គភាពរបស់ Kuno បានចេញទៅបំពេញបេសកកម្មដាក់ពង្រាយប្រតិបត្តិការទប់ទល់ជាមួយក្រុម al Qaeda ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ភ្លាមៗនោះ! ពួកគេបានជួបជាមួយឆាកប្រយុទ្ធគ្នាជាមួយកាំភ្លើងទល់កាំភ្លើង ពេលពួកគេចុះឧទ្ធម្ភាគចក្រ។ អង្គភាពរបស់ Kuno បានរកកន្លែងលាក់ខ្លួនយ៉ាងល្អជៀសវាងការត្រូវរបួស។ បន្ទាប់មកពួកគេបានចូលក្នុងបរិវេណអាគារមួយដែលជាគោលដៅនៃប្រតិបត្តិការរបស់ពួកគេ ហើយបានជួបជាមួយក្រុមឧទ្ទាមអាល់កៃដា។ទាហានម្នាក់ដែលជាសអ្នកគ្រប់គ្រង់ Kuno បានព្រលែងឲ្យចូលទៅក្នុងអាគារហើយបានរកឃើញក្រុមឧទ្ទាមលាក់ទុកអាវុធ និងគ្រឿងផ្ទុះជាច្រើនក្នុងនោះ។
បន្ទាប់ពីរកឃើញនិងកម្ទេចរួចរាល់ ពួកគេចាប់ផ្ដើមស្វែករកអាគារផ្សេងទៀត។ ពួកគេប្រឈមមុខជាមួយការបាញ់តបតដោយកាំភ្លើងយន្តនិងបេ៤០។ ក្រុមសកម្មប្រយុទ្ធរបស់សត្រូវម្នាក់ពាក់កែចឆ្លុះមើលពេលយប់( night vision goggles) បានឃើញគោលដៅរបស់ពួកគេ។ ពួកគេបានបាញ់សន្ធាប់មកលើអង្គភាពរបស់ Kuno មិនឲ្យទៅមុខរួចរហូតដល់ ទាហានម្នាក់បានព្រលែងខ្សែ Kuno ឲ្យទៅខាំសកម្មប្រយុទ្ធម្នាក់នោះ។
ល្បឿនរត់និងភាពកាចសាហាវរបស់ Kuno បានធ្វើឲ្យទាហានសត្រូវភ្ញាក់ផ្អើលហើយបានបាញ់រះមកកាន់ Kuno ដែលកំពុងរត់ទៅខាំ។ទោះបីជាគ្រាប់កាំភ្លើងរបស់សត្រូវបាញ់ចំជើងខាងក្រោយទាំងពីរ Kuno បានទៅត្របាក់ខាំទាហានម្នាក់នោះឲ្យដេកដួលនិងដី ខណៈដែលអង្គភាពរបស់ Kuno ដទៃទៀតលបទៅចូលក្នុងអាគារ។
ភ្លាមៗនោះជើងទាំងពីររបស់ Kuno ត្រូវបានពេទ្យទាហានក្នុងអង្គភាពសង្គ្រោះបន្ទាន់លើ ឧទ្ធម្ភាគចក្រ ក្រោយសម្រេចជោគជ័យលើបេសកកម្មនោះ។ជើងដែលត្រូវរបួសត្រូវកាត់ម្ខាងចោលដើម្បីការពារកំុំឲ្យឆ្លង។ ទោះបីជាងរបួសនិងចំណាយពេលវេលានៃការជាសះស្បើយយូរក៏ដោយក៏ Kuno នៅតែមានស្មារតីល្អ ហើយវាអាចជាសះស្បើយ និងរីករាយនឹងការចូលនិវត្តន៍របស់ខ្លួនពេលទៅដល់អង់គ្លេសវិញ។
ដើម្បីជួយដល់ការជាសះស្បើយ និងស្តារភាពចល័តរបស់គាត់វិញ Kuno បានក្លាយជាឆ្កែបំរើការងារយោធាដំបូងគេនៅអង់គ្លេសដែលទទួលបានជើងសិប្បនិម្មិតមួយយ៉ាងទំនើប។ ជើងនេះធ្វើឲ្យ Kuno អាចរត់និងលោតបានដោយសារបំពាក់ឧបករណ៍ពិសេសដែលមានទំងន់ស្រាល។
មេដាយ Dickin គឺជាមេដាយសំរិទ្ធដ៏ធំមួយដែលមានអក្សរ“ For Gallantry” នៅកណ្ដាលនិងមានពាក្យ “We Also Serve”នៅក្នុងកម្រងផ្កាឡារ៉ល។ មានខ្សែបូមានឆ្នូតពណ៌បៃតងត្នោតខ្មៅ និងមេឃពណ៌ខៀវដែលតំណាងឱ្យទឹកផែនដី និងអាកាសសម្រាប់កងនាវាចរ កងដីគោគ និងអាកាសរបស់កងទ័ពអង់គ្លេស។ មេដាយនេះត្រូវបានដាក់ឈ្មោះតាម លោក Maria Dickin ដែលបានបង្កើត PDSA ក្នុងឆ្នាំ ១៩៤៣ ។ វាគឺជាមេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់សត្វណាមួយទទួលបាននៅពេលកំពុងបម្រើយោធាក្នុងប្រទេសអង់គ្លេស។
មកដល់ពេលបច្ចុប្បន្ន! មេដាយនៃបានផ្ដល់ជូនទាហានឆ្កែ៣៤ក្បាលហើយ ខណៈព្រាបនាំសារក្នុងសង្គ្រាមលោកលើកទី២ទទួលបាន៣២ក្បាល សេះបួនក្បាល និងឆ្មាមួយក្បាល។ យោងតាមរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Ben Wallace បានបញ្ជាក់យ៉ាងច្បាស់ថា Kuno បានជួយសង្គ្រោះជីវិតទាហានអង់គ្លេសនៅថ្ងៃនោះ ហើយបើគ្មានជំនួយដ៏មានតម្លៃរបស់វាទេបេសកកម្មនេះនឹងត្រូវបញ្ចប់ដោយលទ្ធផលខុសការរំពឹងទុក។
ជាលទ្ធផលនៃសកម្មភាពរបស់ Kuno ក្នុងការវាយឆ្មក់នេះគឺជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលសំខាន់ៗបំផុតប្រឆាំងនិងក្រុមអាល់កៃដាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ Wallace ក៏បានបញ្ជាក់ផងដែរថារឿងរ៉ាវរបស់លោក Kuno ជួយរំលឹកយើងនូវរាល់ការចូលរួមចំណែកទាំងរបស់ទាហាន និងឆ្កែយោធាព្រមទាំងការយកចិត្តទុកដាក់ដែលកងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេសផ្តល់ជូនពួកគេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក