ជិតដល់ខែថ្មីចូលមកដល់ហើយ យើងមកដឹងពីបំរាមទាំង៧ចំណុច ដែលអ្នកត្រូវតែចៀសវាងជាដាច់ខាត ហាមធ្វើរឿងទាំងនេះនៅពេលដើមខែ ចូលខែថ្មី បើមិនដូច្នោះទេ អ្នកនឹងជួបគ្រោះ មានបញ្ហា បង់លាភមួយខែពេញមិនខានឡើយ។
ឈានចូលថ្ងៃទី១ ដែលជាថ្ងៃដំបូងនៃខែថ្មី អ្នកមិនគួរទៅសួរសុខទុក្ខអ្នកកូនខ្ចី ឬស្ត្រីទើបតែសម្រាលកូននោះឡើយ ព្រោះវាធ្វើឱ្យអ្នកបង់ខាត ឬបរាជ័យផ្នែកអាជីវកម្ម។ ចំពោះស្ត្រីមានផ្ទៃពោះមិនគួរទៅសួរសុខទុក្ខម្តាយដែលទើបតែសម្រាលកូនឡើយ ព្រោះកូនទាំងពីររបស់ពួកគេនឹងច្រណែន មិនមែនជារឿងល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។
២. កុំរើសលុយដែលជ្រុះនៅតាមផ្លូវ
កុំរើសលុយខ្ចាត់ខ្ចាយលើផ្លូវ ព្រោះប្រហែលជាលុយដែលមនុស្សបរិច្ចាគដើម្បីសូកប៉ាន់ពួកខ្មោចសេះ បើអ្នកណាធ្វើខុសនឹងមានគ្រោះមហន្តរាយមិនខាន។
៣. ចៀសវាងការស្លៀកសម្លៀកបំពាក់ខ្មៅ ឬស
យោងទៅតាមជំនឿចាស់ ពណ៌ខ្មៅ និងសគឺជាពណ៌នៃពិធីបុណ្យសព និងមរណភាព។ ដូច្នេះចៀសវាងពាក់ពណ៌ទាំងនេះ ផ្ទុយទៅវិញពាក់ពណ៌ក្រហម ខៀវ លឿង ផ្កាឈូក ឬពណ៌ចម្រុះ ... នឹងជួយបង្កើតភាពរីករាយ និងរំភើបនៅថ្ងៃដំបូងនៃខែថ្មី នាំលាភនាំជ័យដល់អ្នក ជាប្រផ្នូលល្អៗ។
៤. ចៀសវាងការកាត់សក់
ក្បាល គឺជាផ្នែកដែលងាយរងគ្រោះបំផុតនៃរាងកាយ ដូច្នេះការកាត់សក់នៅពេលណាមួយ គួរតែមានការប្រុងប្រយ័ត្ន។ កុំកាត់សក់របស់អ្នកនៅដើមខែ ព្រោះនេះ នឹងធ្វើឱ្យអ្នកងាយគ្រោះថ្នាក់។ លើសពីនេះ វាក៏បណ្តាលឱ្យខ្ជះខ្ជាយលុយកាក់ ខាតលាភពសំណាង បាត់បង់អាជីវកម្មផងដែរ។
៥. ចៀសវាងការខ្ចីលុយ ឬឱ្យគេខ្ចីលុយ
នៅពេលអ្នកខ្ចីនៅថ្ងៃទី ១ អ្នកនឹងត្រូវខ្មោចលុយលងអស់រយៈពេលមួយខែ។ ត្រូវប្រាកដថា អ្វីដែលអ្នកធ្វើគឺមិនមានសំណាងពេញមួយខែ ប្រាក់នឹងមិនហុចឱ្យអ្នកឡើយ ផ្ទុយទៅវិញបំណុលកំពុងកើនឡើងជាលំដាប់៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)