ការប្រៀបធៀប គឺមានពីរយ៉ាង ៖
២. ប្រៀបធៀបខ្លួនឯងជាមួយអ្នកដែល អន់ជាងយើង អាក្រក់ជាងយើង ក្រជាងយើង ស្ថិតនៅលំដាប់ទាបជាងយើង ...!
ប៉ុន្តែ មិនថាអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកណាទេ វាសុទ្ធតែជះផលអវិជ្ជមានទាំងអស់។
បើប្រៀបធៀបជាមួយអ្នកស្ថិតនៅលំដាប់ខ្ពស់ជាងខ្លួនឯង អ្នកនឹងលែងមើឃើញពីតម្លៃនៃខ្លួនឯង លែងឱ្យតម្លៃអ្វីដែលខ្លួនឯងមាន លែងមានការគោរពចំពោះខ្លួនឯង អាចនឹងអស់សង្ឃឹម បាក់ទឹកចិត្ត គិតផ្ដេសផ្ដាស ចេះតែតូចចិត្តតូចថ្លើមនឹងខ្លួនឯង ជូនកាលអាចកើតជាចិត្តច្រណែន ឈ្នានីសអ្នកដទៃថែមទៀត។
តែបើអ្នកប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដែលនៅលំថាប់ទាបជាងខ្លួនឯង អ្នកអាចនឹងលែងខំប្រឹង ព្រោះគិតថា ខ្លួនឯងនៅលើគេហើយ ល្អជាងគេហើយ ហើយក៏ជាចំណុចមួយដែលអ្នកអាចនឹងមើលងាយដល់អ្នកតូចទាបជាងខ្លួន លែងមានការគោរពចំពោះអ្នកតូចទាបជាងខ្លួនក៏ថាបានដែរ ...។
វាមិនមានអ្វីដែលជាចាំបាច់ ដែលអ្នកត្រូវទៅយកខ្លួនឯង ប្រៀបធៀបជាមួយនឹងអ្នកដទៃទេ .... ការប្រៀបធៀបគ្នា ប្រាកដជាមានម្នាក់ដែលអន់ និងម្នាក់ដែលល្អជាងហើយ មិនថាអ្នកណាអន់ ឬល្អជាងទេ គឺវាសុទ្ធតែមិនមានប្រយោជន៍អ្វីដែលល្អទាំងអស់ ដូច្នេះ មិនបាច់ប្រឹងប្រៀបធៀបនឹងអ្នកណាទេ រស់នៅជាខ្លួនឯង ធ្វើជាខ្លួនឯងឱ្យតែល្អទៅគឺបានហើយ...៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ