ការឈរឱបដៃ! ក៏ជាការបង្ហាញពីសញ្ញានៃអារម្មណ៍ និងបុគ្គលិកលក្ខណៈ៤បែបរបស់មនុស្សបុគ្គលម្នាក់ៗខុសប្លែកពីគ្នាដែរ

មនុស្សម្នាក់ៗ គឺមានការឈរតាមរបៀបផ្សេងៗគ្នា ហើយរាល់ការឈរក៏អាចបង្ហាញពីអារម្មណ៍ និងសកម្មភាពជាក់ស្ដែងរបស់មនុស្សម្នាក់នោះបានដែរ។ យ៉ាងណាមិញ ថ្ងៃនេះ ក្រុមការងារក្នុងស្រុកសូមបង្ហាញពីរបៀបនៃការឈរឱបដៃ ដែលបង្ហាញពីងអារម្មណ៍ ៤បែបផ្សេងៗគ្នា ៖

១. ជាមនុស្សមានការព្រួយបារម្ភច្រើន

មនុស្សភាគច្រើនតែងតែឈរឱបដៃ បង្ហាញពីអារម្មណ៍កំពុងតែរង់ចាំអ្វីមួយដោយក្ដីព្រួយបារម្ភ និងអន្ទះសារ ជាសញ្ញាបង្ហាញថា គាត់ជាមនុស្សមានការគិត និងពិបាកចិត្តចំពោះរឿងរ៉ាវ បញ្ហាច្រើននៅក្នុងជីវិត។

104235613_937455063361858_2464607851130894088_o

២. ជាមនុស្សមានភាពស្វាហាប់ និងក្លាហាន

ការឈរឱបដៃខ្លះ ជាសញ្ញានៃភាពស្វាហាប់ ក្លាហានរបស់បុគ្គលម្នាក់នោះ។ ការឈរឱបដៃ ពេលខ្លះក៏សបញ្ជាក់ពីមនុស្សម្នាក់នោះ ជាមនុស្សរឹងមាំ និងអាចពឹងផ្អែកលើខ្លួនឯងបានយ៉ាងខ្ពស់ វាក៏ជាសញ្ញាបញ្ជាក់ថា អ្នកជាមេដឹកនាំ ក៏មានឯករាជ្យភាពខ្លាំងថែមទៀតផង។

104427743_939654336475264_4946357201257961823_n

៣. ជាមនុស្សមានការប្រុងប្រយ័ត្នខ្ពស់

មនុស្សខ្លះឈរឱបដៃ ព្រោះចង់បង្ហាញពីការប្រុងប្រយ័ត្នចំពោះអ្វីដែលនៅជុំវិញខ្លួន នេះជាសញ្ញាបង្ហាញថា គាត់ជាមនុស្សគិតល្អិតល្អន់ និងតឹងតែងខ្លាំងដែរ គាត់ហាក់ព្យាយាមរក្សាគម្លាតខ្លួនរបស់គាត់ និងអ្វីដែលនៅជុំវិញខ្លួន ដោយសារតែការសង្ស័យ ឬមិនទុកចិត្ត។

103366762_935094070264624_2851266595182023161_n

៤. ឱបដៃ ដើម្បីបិទបាំងក្បាលពោះ

នេះជាចំណុសឲចពិសេសហើយសម្រាប់មនុស្សសម័យនេះ គឺការឈរឱបដៃដើម្បីបិទបាំង កុំឱ្យឃើញក្បាលពោះធំពេក។ ក្បាលពោះធំជាបញ្ហារបស់មនុស្សយើងមួយចំនួនក្នុងបច្ចុប្បន្ននេះ ដូច្នេះហើយ មិនថាឈរថត ឬឈរធ្វើអ្វីនៅទីសាធារណៈទេ មនុស្សយើងមិនដែលភ្លេចនូវការបិទបាំងក្បាលពោះខ្លួនឯងនោះឡើយ។ ការឈរឱបដៃគឺជាវិធីដំបូង និងល្អសម្រាប់មនុស្សយើងដើម្បីកាត់បន្ថយ កុំឱ្យឃើញក្បាលពោះ៕

101517072_929287940845237_5055892757138361565_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ