សេចក្ដីប្រកាសពីក្រសួងសុខាភិបាល ស្ដីពីលទ្ធផលធ្វើតេស្តរកវិជ្ជមានកូវីដ១៩ នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០នេះដែរ បានរកឃើញវិជ្ជមាន ៥ករណីបន្ថែមទៀតហើយ។
ក្នុងនោះដែរ ករណីទាំង៥នោះ មានដូចជា ៖
- នៅខេត្តព្រះសីហនុ ២ករណី ជាជនជាតិបារាំង អាយុ ៦៤ និង ៦៥ឆ្នាំ។
- នៅភ្នំពេញ ១ករណី ជាជនជាតិខ្មែរ អាយុ ២៧ឆ្នាំ។
- នៅសៀមរាប ១ករណី ជាជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ។
- នៅខេត្តកណ្ដាល ១ករណី ជាជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ។
ក្នុងនោះដែរ ក៏មានបុរសចំនួន៣នាក់ដែលបានដាក់នៅមណ្ឌលសុខភាពចាក់អង្រែ បានជាសះស្បើយ និងនៅខេត្តត្បូងឃ្មុំម្នាក់ ក៏ជាសះស្បើយដែរ។
ចំណែកឯនៅខេត្តបាត់ដំបង បានរកឃើញមនុស្ស១០នាក់ផ្សេងទៀត ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងជនជាតិចិនដែលរកឃើញមានវិជ្ជមាននៅព្រះសីហនុនោះ ចំណែកលទ្ធផល ៦នាក់ឃើញអវិជ្ជមាន និង៤នាក់ទៀតកំពុងតែរង់ចាំលទ្ធផល។
សរុបករណីកូវីដ១៩នៅទូទាំងប្រទេសកម្ពុជាទាំងអស់គឺមាន ៩៦ករណី ក្នុងនោះដែរ មានស្រីចំនួន ២៥នាក់ និងប្រុសចំនួន ៧១នាក់ និងចំនួនអ្នកជាសះស្បើយ គិតចាប់ពីខែមករាមកគឺមានចំនួន ១០នាក់ហើយ។