ពេលយើងនៅក្មេង យើងតែងតែប្រកួតប្រជែងដើម្បីភាពល្បីល្បាញ មាសប្រាក់ ឬ ឋានៈតួនាទី។ លុះត្រាតែអ្នកបរាជ័យ ទើបយល់ថារស់នៅមិនចាំបាច់ស្វែងរកកិត្តិនាម ឬ ទ្រព្យសម្បត្តិច្រើនពេក នាំតែហត់។ តែការគិតនេះមិនត្រឹមត្រូវនោះទេ យើងកើតមកដើម្បីកសាងជីវិតមួយដែលល្អសម្រាប់ខ្លួនឯង ហើយក៏មិនអាចស្លាប់ទៅវិញដោយមិនបានសោយសុខនៅក្នុងជីវិតនេះដែរ។ យ៉ាងណាយើងអាចខិតខំប្រឹងប្រែងទៅតាមសមត្ថភាពដែលយើងមាន លើកលែងតែយើងលោភលន់ជ្រុលពេក នោះទើបមានប្រាក់តែរស់នៅមិនបានសុខ។ ខាងក្រោមនេះគឺជាការលោភលន់៣យ៉ាងដែលអ្នកមិនគួរធ្វើនោះទេ ព្រោះវានឹងនាំមហន្តរាយចូលក្នុងជីវិត៖
១.កុំលោភលន់ចង់បានប្រាក់ចំណេញថោកទាប៖ បុគ្គលលោភលន់ចំពោះផលតូចតាចនឹងលះបង់នូវចិត្តទាំងអស់ ទោះជាប្រយោជន៍តិចតួចក្តី សូម្បីតែផលអាក្រក់ក៏ដោយ។ ពេលទិញបន្លែគេពិចារណាគ្រប់យ៉ាង សូម្បីតែប្រកែកជាមួយអ្នកលក់។ មនុស្សប្រភេទនេះតែងតែគិតថាខ្លួនមានប្រាជ្ញា ប៉ុន្តែតាមពិតគេនឹងបាត់អ្នកធំព្រោះលោភលន់ដើម្បីប្រយោជន៍តូច។ អ្នកប្រាជ្ញត្រូវតែរក្សាចិត្តបរិសុទ្ធ កុំលោភលន់ រាល់ការគណនាគឺគ្រាន់តែដាក់អន្ទាក់សម្រាប់ខ្លួនអ្នកប៉ុណ្ណោះ។
២.កុំលោភលន់ពេកចំពោះកេរ្តិ៍ឈ្មោះ៖ ភាពថ្លៃថ្នូររបស់បុរសស្ថិតនៅលើភាពក្លាហាន កេរ្តិ៍ឈ្មោះគ្មានន័យ គ្មានតម្លៃអ្វីទាំងអស់។ បុគ្គលដែលមានចរិតល្អ គឺជាអ្នកមិនខ្វល់ខ្វាយនឹងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ចំណែកអ្នកដែលលោភលន់នឹងកេរ្តិ៍ឈ្មោះ និងសំណាងនោះនឹងត្រូវរងទុក្ខ។ កេរ្តិ៍ឈ្មោះល្អមិនដែលទទួលបានដោយការបង្អួតនោះទេ វាត្រូវការពេលវេលាដើម្បីកសាង និងសាកល្បងនូវភាពអត់ធ្មត់។ អ្វីជារបស់អ្នក គ្មាននរណាអាចយកបានឡើយ ហើយបើអ្នកបានវាមកដោយទៅដណ្តើមពីអ្នកដទៃវាក៏គ្មានន័យអ្វីដែរ។
៣.កុំចង់បានប្រយោជន៍តែខ្ជិល៖ ពេលខ្លះភាពខ្ជិលធ្វើឱ្យអ្នកពិតជាមានផាសុកភាព ហើយយល់ថាខ្លួនឯងសំណាងបំផុតដែលមានពេលសម្រាកច្រើន។ ប៉ុន្តែតាមពិត វាក៏នាំឱ្យអ្នកធុញទ្រាន់ និងអស់កម្លាំងផងដែរ។ ដូច្នេះកុំបណ្តោយឱ្យភាពខ្ជិលច្រអូសទាំងនោះចូលមកបំផ្លាញជីវិតអ្នកអី។ អ្នកអាចនឹងយល់ថាជីវិតមួយដែលស្រួលគឺជាផលចំណេញតែតាមពិតវាគឺជាគុកដែលឃុំឃាំងអ្នកអោយរស់នៅក្នុងភាពក្រីក្រអស់មួយជីវិតទៅវិញទេ៕