ភ្នំពេញ ៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយឆាបឆេះនៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ករណីឆេះនេះ បានបណ្ដាលឱ្យមានអ្នករងរបួស ប្រុសស្រី ចំនួន៥នាក់ និងធ្វើឱ្យលោកយាយ អាយុ៧១ឆ្នាំម្នាក់ បានស្លាប់យ៉ាងអណោចអធមនៅក្នុងផ្ទះនោះ។