មកទល់ពេលនេះ សរុបអ្នកឆ្លងវីរុស កូវីដ១៩ ទាំងអស់គឺ មានចំនួន៣៧ករណីហើយ ដោយហេតុលទ្ធផលក្នុងថ្ងៃនេះ ខាងក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសទាំងយប់ថា បានរកឃើញបន្ថែម ៤ករណីទៀត ។ ក្នុងនោះដែរ គឺនៅខេត្តត្បូងឃ្មុំ ចំនួន២ករណី និងនៅខេត្តកំពត ចំនួន២ករណី។
ក្រុងកំពត ៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦០ឆ្នាំ និង៦៤ឆ្នាំ។
ខេត្តត្បូងឃ្មុំ ៖ បុរសជនជាតិខ្មែរ អាយុ នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរ អាយុ ៥២ឆ្នាំ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។