នាម​ជា​កូន​ខ្មែរ​គួរ​ណាស់​តែ​ចេះ​ និង​ដឹង! ខែខ្មែរទាំង១២​ សុទ្ធតែមាន​កម្មវិធី​ដែល​ជាទំនៀម​របស់​ខ្មែរ​ពីបុរាណ​មកទល់ឥឡូវ

តើអ្នកដឹងទេថា កាលពីជំនាន់មុនខ្មែរយើងតែងតែរាប់ខែទៅតាមប្រតិទិនចន្ទគតិ ដោយខែទាំង ១២ មាន ១=មិគសិរ, ២=បុស្ស, ៣=មាឃ, ៤=ផល្គុន, ៥=ចេត្រ, ៦=ពិសាខ, ៧=ជេស្ឋ, ៨=អាសាឍ, ៩=ស្រាពណ៍, ១០=ភទ្របទ, ១១=អស្សុជ, ១២=កត្តិក, ខែលេខសេស គឺ ១,៣,៥,៧,៩,១១ មាន ២៩ ថ្ងៃ និងខែលេខគូ គឺ ២,៤,៦,៨,១០,១២ មាន ៣០ ថ្ងៃ ។ ការរាប់ថ្ងៃខាងចន្ទគតិចាប់ផ្តើមរាប់ពីថ្ងៃ ១ កើត ដល់ថ្ងៃ ១៥ កើត រហូតដល់ថ្ងៃ ១ រោច ដល់ថ្ងៃ ១៤ រោចក្នុងខែលេខសេស និង ថ្ងៃ ១៥ រោចក្នុងខែលេខគូ ។

Moon In Motion

អ្វីដែលកាន់តែពិសេសរាល់ខែដែលយើងនីមួយៗសុទ្ធតែមានពិធីបុណ្យ និងកម្មវិធីសំខាន់ៗតាមទំនៀមទម្លាប់ជាហូរហែរមិនដាច់ តាំងពីសម័យបុរាណ  និងតរហូតដល់បច្ចប្បន្នផងដែរ។

ដោយពិធីបុណ្យតាមខែចន្ទគតិរបស់ខ្មែរយើងមានដូចជា៖

១. មិគសិរ ៖ ពិធីបង្ហោះ ​/ បង្ហើរ ខ្លែង ។

1

២. ខែបុស្ស ៖ ពិធីលេងកូនគោល បញ្ចុះសីមា ( ពិធីប្លុងក្រឡាន) , ​ធ្វើបាយតម្រាំប្រគេនព្រះសង្ឃចូលបរិវាស ។

2

៣. ខែមាឃ ៖  ពិធីបុណ្យមាឃបូជា, ​ពិធីបរមាឃធ្វើការបូជាភ្នំស្រូវ ។

3

៤. ខែផល្គុន ៖ ពិធីបញ្ជាន់ត្រុដិ ផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ។

4

៥. ខែចេត្រ ៖ ពិធីបុណ្យចូលឆ្នាំខែ្មរ ពូនភ្នំខ្សាច់ និងស្រង់ព្រះ ។

5

៦. ខែពិសាខ៖  ពិធីឡើងអ្នកតា ពិសាខបូជា និងច្រត់ព្រះនង្គ័ល ។

6

៧. ខែជេស្ឋ ៖ ពិធីបំបួសនាគខ្នាន ​(បច្ចុប្បន្នឈប់ធ្វើ) ។

7

៨. ខែអាសាឍ ៖ ចូលព្រះវស្សា / សិតទានវស្សា ។

8

៩. ខែស្រាពណ៍៖  ស្តេចចេញបេះផ្កាជលជាតិបូជាព្រះរតនត្រ័យគ្រប់វត្ត ​(បច្ចុប្បន្នឈប់ធ្វើ) ។

9

១០. ខែភទ្របទ ៖ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។

10

១១. ខែអស្សុជ ៖ ចេញវស្សា និងកឋិនទាន ។

11

១២. ខែកត្តិក ៖ ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីប ៕

12