និស្សិតស្រីដែលជាកូនស្រីរបស់អ្នកលក់នំនៅតាមចិញ្ចើមថ្នល់ម្នាក់បានប្រព្រឹត្តអំពើដ៏មិនគម្បីមួយទៅលើអ្នកមានគុណដោយនាងបានលួចលុយដែលម្តាយរបស់នាងខិតខំរកបានយ៉ាងលំបាកដោយការលក់នំនៅមុខសកលវិទ្យាល័យកម្ពុជា។
នាងបានចូលទៅដណ្តើមលុយពីម្តាយរបស់នាងហើយបានហក់ឡើងម៉ូតូមិត្តភ័ក្តិទៅដើរលេងជាមួយសង្សារ។
បន្ទាប់ពីម្តាយនាងសន្លប់ចូលមន្ទីរពេទ្យដោយសារធ្វើរការហត់នឿយខ្លាំងពេក នាងបានភ្ញាក់ខ្លូននិងបានកែប្រែពីនិស្សិតដែលមិនចូលរៀនមកជាសិស្សល្អវិញ។
ដោយសារមានការជួយជ្រោមជ្រែងពីលោកគ្រូអ្នកគ្រូនៅសកលវិទ្យាល័យកម្ពុជារួមទាំងមិត្តរួមថ្នាក់ល្អនិងបរិយាកាសសិស្សាដ៏ល្អនៃសាលាពាណិជ្ចសាស្រ្តតូនីហ្វឺណានដេសបានធ្វើអោយនាងទទួលបានបញ្ចប់សិស្សារបស់នាងដោយជោគជ័យ។
អត្ថន័យបង្កប់នៃវីដេអូនេះគឺចង់អោយយុវជនយុវនារីទាំងអស់គ្នាដែលធ្លាប់បានប្រព្រឹត្តអំពើមិនគម្បីរៀនទទួលស្គាល់នូវកំហុសរបស់ខ្លួន និងចាប់ផ្តើមជាថ្មីជាមួយនិងមេរៀនពីកំហុសរបស់ខ្លួន។
បើចង់ដឹងច្បាស់ សូមចុចលីងមើលវីដេអូនេះទាំងអស់គ្នា!