ខេត្តកោះកុង គឺជាដែនដីទេសចរណ៍បែបធម្មជាតិមួយដែលអ្នកទេសចរអាចមានជម្រើសច្រើនយ៉ាងដោយទៅទស្សនា ឬលេងតាមទេសភាពឆ្នេរសមុទ្រ ជិះទូកទៅកោះ ទស្សនាព្រៃកោងកាង និង ងូតទឹកជ្រោះ !!!!!.....។
ជម្រើសមួយទៀត! សម្រាប់បងប្អូនចង់ទៅលេងបែបផ្សងព្រេង ឡើងភ្នំ ដើរព្រៃមើលទេសភាពពីកំពូលភ្នំ.......ភ្នំខ្នងផ្សារ (ខ្នងផ្សារ ខ្នងសំពៅខាងស...)គឺជាជម្រើសមួយល្អដូចគ្នា។ភ្នំខ្នងផ្សារ មានទីតាំងក្នុងស្រុកថ្មបាំងខេត្តកោះកុង តំបន់ជួរភ្នំក្រវាញ់កណ្ដាល(អត់ស្គាល់ភូមិ ឃុំជាប់ព្រំប្រទល់ ភូមិរលាក់កងជើងឃុំតាសាលស្រុកឱរ៉ាល់ខេត្ត កំពង់ស្ពឺ?(មិនដឹងថាត្រូវឬអត់?៌។ ខ្នងផ្សារ និង ខាងសរ ជាតំបន់ភ្នំដែលមានព្រៃឈើហ៊ុមព័ទ្ធជុំវិញក្រាស់ឃ្មឹក Jungle និងវាលស្មៅ Savanna ពណ៌បៃតងខ្ចី ចាស់ បង្កើតជាទេសភាពយ៉ាងប្រណីត ដិតដាមអារម្មណ៍តែម្ដង។
ភ្ញៀវទេសចរដែលចង់ទៅទីនោះអាចធ្វើដំណើរ(គិតពីភ្នំពេញ)តាមរយៈផ្លូវជាតិលេខ៤ហើយទៅដលទីប្រជុំជនក្រុងច្បារមន បទតាមផ្លូវជាតិលេខ៤៤រហូតដល់ភូមិរលាក់កងជើងឃុំតាសាលស្រុកឱរ៉ាល់ខេត្ត កំពង់ស្ពឺ(ជិះឡានអាច២ម៉ោងកន្លះ)។ (ចេញដំណើរពីភ្នំពេញម៉ោង៤និង៣០នាទីព្រឹក(4AM)ទល់ដល់ភូមិម៉ោង៦ឬ៧ព្រឹក)
ចេញពីភូមិយើងជិះគោយន្តប្រហែលមួយម៉ោងតាមព្រៃសហគមន៍ រហូតដល់ជើងភ្នំ។ ជីះគោយន្តកាត់ព្រៃសហគមន៍អ្នកនឹងឃើញព្រៃរបោះ មានវាលស្មៅនិងដើមឈើមិនសូវច្រើនត្រង់នេះបន្តិច ត្រង់នោះបន្តិចអ្នកនឹងឃើញភ្លើងឆេះព្រៃ(ពិតសោកស្ដាយ)ហើយទៅដល់ជើងភ្នំគឺយើងចាប់ផ្ដើមដើរដោយថ្មើជើង(ដើរផង ក្នុងព្រៃផង ឡើងភ្នំផង)។រយៈពេល ៤ទៅ៥ម៉ោងអ្នកនឹងទៅដល់កន្លែងបោះតង់សម្រាក(Adminអស់សាំងមុនមុនគេ)។
បន្ទាប់ពីដល់ទៅកន្លែងបោះតង់យើងនោះអាចសម្រាកបន្តិចទៅមើលថ្ងៃលិច Sunset នៅខ្នងសំពៅ(Admin អត់ទៅមើល ព្រោះអស់អាលីងហើយ ក៏សម្រាកនៅកន្លែងបោះតង់តែម្ដងស្រមុកខុល)ដោយអ្នកដើរកាត់វាលចូលព្រៃប្រហែល ១៥ទៅ២០នាទី។នៅទីនោះអ្នកអាចទស្សនាថ្ងៃហៀបលិច ខ្យល់រងារ បករវិចៗ ត្រជាក់ផង ស្រស់ថ្លាផង។
អ្នកត្រូវត្រឡប់មកកន្លែងបោះតង់វិញរៀបចំម្ហូបអាហារពេលលល្ងាចហើយបន្ទាប់ពីនោះអ្នកអាចដើរមើលតារារះលើមេឃ(ផ្កាយ)រះព្រោងព្រាតលើមេឃា ជាមួយនឹងខ្យល់ជំនោបកបោករវិចៗតិចៗនាំឱរ៉ា នឹកដល់អនុស្សាវរីយ៍ផ្សេងៗ(ស្រេចលើអ្នកទេសចរនឹកឃើញ)។ព្រឹកឡើងត្រូវបន្តបេសកកម្មវ៉ៃឡើងមួយទៀតគឺទៅទស្សនាព្រះអាទិត្យរះនៅលើកំពូលភ្នំខ្នងផ្សារ ខាងស ដោយដើរកាត់ខ្នងសំពៅ(កន្លែងបងប្អូនមើលថ្ងៃលិចកាលពីល្ងាចមិញ។
នេះជាវគ្គ End Game:មេវគ្គបញ្ចប់)! ក្រុមជើងខ្លាំងរបស់យើងត្រូវភ្ញាក់ពីគេងម៉ោង៤ រៀបចំសម្ភារៈចាំបាច់ដូចជាពិលបំភ្លឺផ្លូវ អាហារពេលព្រឹក ពិសេសទឹក(សំខាន់ជាងសាច់គោ១០គីឡូ)។ដើរប្រហែលមួយម៉ោងទៅ១ម៉ោងកន្លះ(ឲ្យទាន់ថ្ងៃរះ)។ពេលទៅដល់អ្នកអាចគយគន់ថ្ងៃរះដ៏សែនស្អាត ទស្សនាពពករសាត់លើព្រៃព្រឹក្សា ថតរូបតាមក្បាច់អីក៏បាន គ្រប់ទេសភាពស្រេចក្បាលវ៉ាល់អ្នកចង់បាន( 360ដីក្រែ Views)។ អ្នកអាចហូបអាហាពេលព្រឹកនោះទីនោះ ក្រេបរសជាតិការហ្វេ Gold Roast (គ្មាន Brown Amazon ស្អីទេ) .............។
អស់ចិត្តអស់ចង់! អ្នកនឹងត្រូវចុះមកវិញដោយមកដល់កន្លែងបោះតង់រៀបចំសម្ភារៈ(ហាមចោលប្លាស្ទិក)ចុះមកកាន់ជើងភ្នំវិញហើយជិះគោយន្តមកភូមិនិងបន្តដំណើរមកភ្នំពេញវិញដោយសុវត្ថិភាព៕
អរគុណបងប្អូនបានចូលរួមមិនប្រើប្រាស់ថង ឬផលិតផលប្លាស្ទិក ក្នុងព្រៃ (Admin យកមកដល់ភ្នំពេញវិញ) អរគុណ Solo Landscape សម្រាប់ការរៀបចំ អរគុណមិត្តៗព្រះរាមបង ព្រះអានុជប្អូនទាំងអស់ក្នុងការសហការគ្នា ការជួយគ្នាដើម្បីទៅដល់គោលដៅមួយនេះ។
ផ្ដល់សិទ្ធចុះផ្សាយទាំងខ្លឹមសារអត្ថបទនិងរូបភាពដោយ Oan Saonat