ដី ៥ធាតុ ត្រូវបានគេដឹងថា មានលក្ខណៈពិសេសខុសប្លែកពីដីធម្មតាបើសិនយើងយកកំទេចដី៥ធាតុ ដាក់លាយជាមួយនឹងផេះដើមមាន ដើមលាភ ដើមទ្រព្យ និងកំទេចឈើក្រអូបខ្លឹមច័ន្ទគ្រឹះស្នា ដាក់ក្នុងកំប៉ុងជើងធូបសំរាប់ដោតជើងធូប គឺពិសេសណាស់ អាចជួយឱ្យកើតទ្រព្យសំណាង
ចម្រើនរុងរឿងដល់អាជីវកម្ម ការងារជាពិសេសសាកសមសំរាប់អ្នកដែលមានអាជីពទាក់ទងនឹងដីធ្លី និងមានសេចក្តីសុខចម្រើនដល់កូនចៅត បាន៥ជំនាន់ លទ្ធផលបងប្អូនអាចដឹងក្នុងរយៈពេលត្រឹមចន្លោះ៧ថ្ងៃ ទៅ ១៥ថ្ងៃ។
តាមទំលាប់របស់ប្រជាជនមួយចំនួនដែលមិនបានគិតដិតដល់ចំនុចរឿងកំប៉ុងជើងធូប តែងតែទ្វេសប្រហែស ដោយអ្នកខ្លះយកដីធម្មតា គ្រាប់អង្ករ ខ្សាច់ ថ្មគ្រោះ ឬថ្មដុះ និងម្សៅជាដើមដែលជាវត្ថុដែលមិនមានផ្តល់ផលចម្រើនសំរាប់ជោគរាសី
តែបែរជានាំមកនូវទុក្ខទោសត្រលប់មកវិញដូចជា ធ្វើឱ្យការងាររាំងស្ទះ ស្មុគស្មាញច្រើន ឧស្សាហ៏ឈឺក្បាល វិលមុខហត់អស់កំលាំងទាំងមិនបានធ្វើការអ្វីសោះ។
ដូច្នេះយើងគួរតែសាកល្បងមកប្រើ កំទេចដី ៥ធាតុ និងកំទេចផេះដើមមៀន ដើមលាភ និងដើមទ្រព្យវិញ ដោយវត្ថុធាតុដើមទាំងនេះមានតម្លៃមហាសាលណាស់សម្រាប់ប្រជាជនខ្មែរ តែគ្មានអ្នកដឹង គ្មានអ្នកចាប់អារម្មណ៏មិនឱ្យតម្លៃ តែបែរជាបរទេសជិតខាងដែលគេស្រាវជ្រាវដឹង បាននាំគ្នាប្រមូលយកអស់គ្មានសល់នោះឡើយ។
♻️ធាតុទាំង៥មាន៖ ធាតុទឹក ធាតុមាស ធាតុដី ធាតុភ្លើង និងធាតុឈើ ហើយធាតុនេះហើយដែលជាពង្សធាតុរបស់មនុស្សយើងតាមឆ្នាំកំណើតផ្សេងៗគ្នានោះ។
♻️ចំពោះដី៥ធាតុ គឺផ្សារភ្ជាប់នឹងជីវិតរបស់ភាវ:រស់ក្នុងលោក ហើយបានបែងចែកតួនាទីតាមសភាពសុខដុមនៃធាតុទាំង ៥ គឺមានសារសំខាន់ណាស់សម្រាប់អ្នកដែលប្រាថ្នាចង់បានជីវិតសប្បាយរីករាយ និងវិបុលភាពលើចំណុចសំខាន់ៗនៃជីវិតដូចជា (១)ស្នេហា (២)សំណាង (៣)ប្រាក់ (៤) ការងារ និង(៥)សុខភាព ដែលបានផ្សាភ្ជាប់គ្នាមិនអាចខ្វះបាន។
♻️ដី៥ធាតុ គឺជាប្រភេទដីម្យ៉ាងដែលកម្រមាន ហើយមានលក្ខណៈពិសេសខុសពីដីធម្មតាមានពណ៌ប្លែក លាយបញ្ចូលគ្នា៥ពណ៌ចំពោះសណ្ឋានដីប្រទេសកម្ពុជាមានលក្ខណ:ខុសគ្នាៗទៅតាមតំបន់ មានដូចជាខ្ពង់រាប ទំនាប ភ្នំ និងតំបន់តាមមាត់ទឹក (ទន្លេ ស្ទឹង បឹងបួរ និងសមុទ្រ)
ហើយពិបាករកដី ដែលមានធាតុទាំង៥នេះណាស់ តាមការចុះស្រាវជ្រាវស្វែងរកប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាតាមតំបន់ខ្លះ ដីមាន២ ទៅ៣ធាតុ និងខ្លះបានដល់៤ធាតុដែរតែតិចតួច។
ចំណែកនៅប្រទេសជិតខាងមាននៅ ទឹកដីថៃភាគខាងត្បូងមានដោយកន្លែង និងភាគខាងជើងប្រទេសវៀតណាម ហើយនៅក្នុងប្រទេសកម្ពុជាវិញ គឺមានតែពីរតំបន់ មាននៅទឹកដីខេត្តសៀមរាបជាប្រភពដែលខ្មែរសម័យកសាងអង្គរក៏បានជញ្ជូនយកដី៥ធាតុទៅដាក់នៅគ្រឹះបាតកណ្តាលប្រាសាទកំពូល
៥ក៏ដូចជាតំណាងអោយធាតុទាំង៥ ជាកន្លែងគោរពសក្ការ:ដល់អទិទេពព្រះវិស្ណុ និងជាកន្លែងបញ្ចុះព្រះសពសូរ្យវរ្ម័នទី២ ក្រោយការសោយទីវង្គតរបស់ទ្រង់ និងនៅភាគនិរតីនៃប្រទេសកម្ពុជាទឹកដីខេត្តកំពត ដែលស្ថិតនៅតាមបណ្តាយជួរភ្នំវែងតភ្ជាប់គ្នាមិនដាច់ដូចជាសត្វពស់នាគរាជសណ្តូកព័ទ្ធពេនមិនដាច់
និងមានប្រភពទឹកសាប ទឹកប្រៃប្រសព្វគ្នា បូករួមនិងសារធាតុរ៉ែដ៏សំបូរ និងព្រៃឈើក្រាស់ ជាចំណុចនៃការកកើតនូវ ប្រភេទដី៥ធាតុនោះឡើងហៅថា តំបន់នាគដេក។
ហើយបច្ចុប្បន្ននេះខាងក្រុមគ្រូហុងស៊ុយចិន និងខ្មែរមួយចំនួនក៏កំពុងស្វែងរកតំបន់ដែលមានដី៥ធាតុនេះដូចគ្នាដែរ ដើម្បីរៀបចំពិធីបែបហុងស៊ុយចិន ដែលអាចធ្វើឱ្យជោគជតារាសី និងទ្រព្យសំណាង កើតមានដល់បុគ្គលណាដែលគ្រូហុងស៊ុយគេរៀបចំឱ្យ។
គួរឱ្យដឹងផងដែរថា ដី ៥ធាតុនេះ អាចលាយដាក់កំប៉ុងជើងធូបមួយណាក៏បានដែរ ពោលគឺកន្លែងណាដែលយើងគិតថាសំខាន់ជាងគេ ហើយដែលអុជធូបជាប្រចាំ។
ប្រភព៖ អត្ថបទស្រាវជ្រាវ លោកឪយ៉ាន (សមុទ្រលើ)