តែគុជដែលត្រូវបានគេស្គាល់ជាភេសជ្ជៈទទួលបានការគាំទ្រខ្លាំងនៅតាមបណ្តាហាងតូចធំទូទាំងសកលលោក ថ្មីៗនេះនៅប្រទេសម៉ាឡេស៊ីក្នុងហាងលក់មួយកន្លែងស្រាប់តែប៉ូលិសស្រាវជ្រាវរកឃើញថាមានបង្កប់ប្រើប្រាស់សារធាតុញៀន Ecstasy។
បើតាមសារព័ត៌មាន Sin Chew Daily បានឲ្យដឹងថាកន្លងទៅប៉ូលិសម៉ាឡេស៊ីទើបតែធ្វើប្រតិបត្តិការបង្រ្កាបក្រុមអ្នកចែកចាយគ្រឿងញៀនខ្នាតធំមួយ ប៉ុន្តែអ្វីដែលហួសចិត្តពួកគេបែរជាមកប្រើប្រាស់វិធីឆ្កួតឡប់មួយនេះទៅវិញ។
បែបនេះជំនួសដោយការលក់ចែកចាយគ្រឿងញៀនទៅកាន់នរណាម្នាក់ដោយផ្ទាល់ ពួកជនខិលខូចបែរជាយកសារធាតិ Ecstasy ដែលជាគ្រាប់តូចៗមកកិនឲ្យបែកជាម្សៅ រួចទម្លាក់លាយទៅក្នុងតែគុជនោះ។ ការលាយនេះមិនមែនធ្វើតែលើតែគុជមួយនោះទេ ប៉ុន្តែដាក់ចូលគ្រប់ភេសជ្ជៈទាំងអស់ដែលអតិថិជនកុម្ម៉ង់ មិនថាតែតែក្រូចឆ្មារឬទឹកទំពាំងបាយជូរឡើយ។
តម្លៃក្នុងមួយពែងឬក្នុងតែគុជមួយកែវ ហាងនោះបានដាក់លក់ក្នុងតម្លៃកប់ពពកដល់ទៅ ២៥០-៣៥០ រីងហ្គីត (រូបិយប័ណ្ណម៉ាឡេស៊ី) ពោលគឺប្រហែល ៦០ ទៅ ៨៥ ដុល្លារ/កែវឯណោះ៕
ប្រភព៖ worldofbuzz.com