អត់ចប់ងាយៗទេ! អ៊ុយក្រែន​កោសរូស​ឲ្យ​អ៊ីរ៉ង់​ចេញ​មុខ​សុំទោស​ផ្លូវការ ហើយ​សង​ការ​ខូចខាត

ប្រធានាធិបតី​លោក Volodymyr Zelenskiy របស់​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នា​ថ្ងៃ​សោរ៍ ទី ១១ មករា ឆ្នាំ ២០២០ ឲ្យ​មាន​បើក​ការ​សើបអង្កេត​ទ្រង់ទ្រាយ​ធំ​មួយ​និង​ទទួល​យក​កំហុស​ជាមួយ​ការ​សង​សំណង ជុំវិញ​ហេតុការណ៍​នៃ​ការ​បាញ់​ម៊ីសីល​ទម្លាក់​យន្តហោះ Boeing ផ្ទុក​មនុស្ស ១៧៦ នាក់​កាល​ពី​ពេល​កន្លង​ទៅ។

Image

IranCrash0901a

ជា​ការ​ពិត​នៅ​ព្រឹក​ថ្ងៃ​ទី ១១ មករា​នេះ អ៊ីរ៉ង់​បាន​ចេញ​មុខ​សារភាព​ថា​ខ្លួន​បាន​បង្ក​កំហុស​ដោយ​អចេតនា នៅ​ការ​បាញ់​ទម្លាក់​យន្តហោះ​របស់​ប្រទេស​អ៊ុយក្រែន​មួយ​នោះ ប៉ុន្តែ​ថា​វា​គ្រាន់​ជា​កំហុស​អចេតនា​និង​គ្មាន​ការ​ប៉ុនប៉ង​ទុក​ជា​មុន​ឡើយ។

800

យ៉ាងណាមិញ​ប្រធានាធិបតី​លោក Zelenskiy បាន​មាន​ប្រសាសន៍​ថា៖ "អ៊ីរ៉ង់​បាន​សារភាព​កំហុស​ចំពោះ​រឿងរ៉ាវ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន​ហើយ ប៉ុន្តែ​យើង​ទទូច​សុំ​ឲ្យ​ពួក​គេ​ទទួល​យក​ទាំង​ស្រុង​នូវ​ទោស​កំហុស​ដែល​បាន​ប្រព្រឹត្តិ"។

106328661 1578582568151gettyimages 1192535821

Ice_screenshot_20200111 145718

1077991682

លោក​បន្ថែម​ថា៖ "យើង​រំពឹង​ថា​អ៊ីរ៉ង់​នឹង​មាន​ការ​បើក​សើបអង្កេត​ពេញលេញ​និង​បើក​ចំហ​មួយ ហើយ​សង​ការ​ខូចខាត​គ្រប់​បែប​យ៉ាង​សម្រាប់​គ្រួសារ​នៃ​សព និង​សំណង​ការ​ខូចខាត​ផ្សេង​ទៀត ជាមួយ​ការ​ចេញ​មុខ​សុំទោស​ជា​ផ្លូវការ​តាម​រយៈ​បណ្តាញ​ការ​ទូត"៕

ប្រភព៖ Reuters