កីឡាករ ៥ រូបដែល Real Madrid អាចនឹងនាំយកមកចូលរួមជាមួយក្លឹបក្នុងរដូវកាលទីផ្សារដោះដូរកីឡាករខែមករានេះ

Real Madridធ្លាប់បានចំណាយប្រាក់ជាង ៣០០ លានផោនក្នុងការទិញកីឡាករចូលក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅក៏ដោយក៏នៅតែមិនអាចដោះស្រាយបញ្ហាបានដែរ។ដូចច្នេះហើយទើបReal Madridនៅតែបន្តចាយលុយធំដើម្បីនាំយកកីឡាករចំនួន៥រូបដើម្បីមកបំពេញចន្លោះខ្វះខាត់របស់ក្លឹប។

1. Paul Pogba (Manchester United)

ប៉ុន្តែឥលូវនេះដោយសារតែបញ្ហារបួសរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ខំឱ្យ Solskjaer បើកទ្វាអោយReal Madrid ចរចារក្នុងសំណើរប្រហែល ១០០លានផោន។

2. Pierre-Emerick Aubameyang (Arsenal)

Real Madrid កំពុងតាមប្រមាញ់រកខ្សែប្រយុទ្ធម្នាក់បន្ទាប់ពីកីឡាករ Luke Jovic ដែលបានមកចូលរួមនារដូវក្តៅក្នុងនាមជាអ្នកស្នងដំណែង Karim Benzema ប៉ុន្តែការបង្ហាញខ្លួនរបស់គាត់នៅ Santiago Bernabeu​ មិនបានល្អទេ។ ជំរើសមួយក្នុងចំណោមជម្រើសកំពូល ៗ របស់Real Madrid គឺAubameyangដែលខ្លួនគាត់ផ្ទាល់បានបង្ហើបអោយដឹងជិត ៤ ឆ្នាំមុនថាគាត់ចង់ចូលរួមជាមួយស្ដេចសនៅពេលសមស្របកាលណាមួយក្នុងអាជីពរបស់គាត់។

3. Christian Eriksen (Tottenham Hotspur)

បើយោងតាមរបាយការណ៍ផ្សេងៗបានអោយដឹងថាខ្សែបម្រើរូបនេះបច្ចុប្បន្នមានតម្លៃខ្លួនតិចជាង ៥០ លានផោន។

4. Fabian Ruiz (Napoli)

កីឡាករវ័យ ២៣ ឆ្នាំរូបនេះលេងបាន ២១ ប្រកួតគិតមកទល់ពេលនេះក្នុងរដូវកាល ២០១៩-២០ ដែលកំពុងបន្តហើយគាត់ក៏រកបាន ១ គ្រាប់និងassists ២ ផងដែរ។

5. Kalidou Koulibaly (Napoli)

ក្រុម Real Madrid ត្រូវការខ្សែការពារកណ្តាលយ៉ាងសំខាន់ព្រោះថា Raphael Varane កំពុងត្រូវបានក្រុមបិសាចក្រហម Manchester United ចាប់អារម្មណ៏។ ជម្រើសដ៏ល្អបំផុតរបស់Real Madridក្នុងការទិញខ្សែរការពារនៅពេលនេះគឺ Kalidou Koulubaly ដែលជាមិត្តរួមក្រុមរបស់ Ruiz នៅ Napoli ។

Koulibaly​ជាកីឡាករខ្សែរការពារកណ្ដាលដែលមានអត្រាខ្ពស់បំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះហើយត្រូវបានគេរំពឹងថានឹងមានតម្លៃទីផ្សារធំជាង ១០០ លានផោន។មិនត្រឹមតែReal Madridចាប់អារម្មណ៍នោះទេមានក្រុមជាច្រើនទៀតដូចជា Manchester United និង Barcelona ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយករូបគាត់ដែរ។

ប្រភព:foxsportsasia.com