អំណោយទាំង ១០ ដែលហាមប្រាមជូនគ្នាជាដាច់ខាត សម្រាប់ថ្ងៃចូលឆ្នាំចិន

ឆ្នាំថ្មីប្រពៃណីចិន បានខិតជិតមកដល់ហើយ ហើយបើទោះបីជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនមែនជាទំនៀមទំលាប់ខ្មែរ តែការបើកចំហចិត្តទទួលបានចំណេះដឹងថ្មីៗ ក៏មិនមែនជារឿងមិនល្អដែរ ហើយជាពិសេសនៅប្រទេសកម្ពុជាយើង ក៏មានកូនកាត់សែស្រឡាយចិនមិនតិចនោះដែរ។

តែទោះយ៉ាងណា ការជ្រើសរើសអំណោយដែលស័ក្តសមក៏ជារឿងដែលត្រូវគិតដែរ ពោលគឺ ត្រូវយល់ដឹងពីអំណោយដែលត្រូវជូន ឬអំណោយដែលមិនគួរជូនជាដើម។

GettyImages 503845880 5a6f5bff875db9003725cf08

ដូច្នេះ ថ្ងៃនេះយើងនឹងលើកយក អំណោយដែលត្រូវបានហាមប្រាមដាច់ខាតនៅក្នុងជំនឿជនជាតិចិនដែលរួមមានដូចជា៖

១. របស់ដែលមុត (ផ្តាច់ចំណងមិត្តភាព)

ការជូនអំណោយជាអំណោយជារបស់មុតៗស្រួច ដូចជា កាំបិត ឬកន្ត្រៃនោះតំណាងឱ្យប្រផ្នូលមិនល្អ សំដៅទៅដល់ការចង់កាត់ផ្តាច់ចំណងមិត្តភាព ឬទំនាក់ទំនងជាមួយអ្នកដែលអ្នកចង់ជូន។ ដូច្នេះជនជាតិចិនប្រកាន់ខ្លាំងណាស់ក្នុងការជូនអំណោយបែបនេះ។

Human Hand Holding Scissors Cutting Heart Shape

២. លេខ៤ ឬចំនួន៤ (ការស្លាប់)

ភាសាចិន លេខ៤ ( 四 sì , four) មានសំឡេងស្រដៀងនឹងអក្សរ 死 (sǐ ) ប្រែថាស្លាប់ ។

ដូច្នេះហើយជនជាតិចិនប្រកាន់ជាមួយនឹងលេខ៤ ឬរបស់ដែលមានចំនួន៤ ណាស់ ព្រោះពួកគេគិតថាជាប្រផ្នូលមិនល្អ និងនាំមកនូវសំណាងអាក្រក់ ហើយសូម្បីតែអាគារ សណ្ឋាគារ ឬលេខបន្ទប់ខ្លះក៏មិនមានជាន់ទី៤ដែរ គឺគេរំលងពីជាន់ទី ៣ ទៅជាន់ទី៥តែម្តង តែបើមានគេនឹងដាក់លេខ ៨ពីមុខលេខ៤ ដើម្បីចៀសវាងសំណាងមិនល្អ ។

D92b74ccadb5142771bca05d6188a7b069af8ccb

៣. ស្បែកជើង (ព្រាយ ឬបិសាច)

ការជូនអំណោយជាស្បែកជើង មិនថាប្រភេទណាក៏ដោយសុទ្ធតែត្រូវបានជនជាតិចិនប្រកាន់ណាស់ ។ នោះក៏ដោយសារតែ ស្បែកជើងជាភាសាចិនអានថា 鞋 ( xié /syeah/) មានការបញ្ចេញសំឡេងស្រដៀងនឹង 邪 ( xié) ប្រែថាខ្មោចព្រាយបិសាច វិញ្ញាណអាក្រក់ ឬសំណាងមិនល្អ។

ម្យ៉ាងវិញទៀត ស្បែកជើងជារបស់ដែលពាក់នឹងជើងជាន់នឹងដីដែលមានន័យថាតូចទាប ដូច្នេះហើយទើបវាមិនមែនជារបស់ដែលត្រូវជូនជាអំណោយដាច់ខាតសម្រាប់ជនជាតិចិនគ្រប់ឱកាសទាំងអស់ និងថ្ងៃចូលឆ្នាំចិន។

0cab3de18a29e54ff6b58d57f11f94d0bc3351ec

៤. កន្សែង (ការលាគ្នាជារៀងរហូត)

ជាធម្មតាកូនកន្សែងជូតមុខ ឬជូតដៃ តែងតែត្រូវបានប្រើជូតទឹកភ្នែកនៅក្នុងកម្មវិធីបុណ្យសព ដូច្នេះហើយវាជាប្រផ្នូលមិនល្អឡើយ នៅក្នុងការជូនជាអំណោយក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ព្រោះវាតំណាងឱ្យការលាគ្នាជារៀងរហូត ឬចង់កាត់ផ្តាច់រាល់ទំនាក់ទំនងទាំងឡាយជាមួយអ្នកដែលអ្នកជូនកន្សែងជាអំណោយ។

Da6943832d13b038f1742404e8b89ed3b9fa9531

៥. នាឡិកា (សំណាងអាក្រក់)

ភាសាចិន នាឡិកា 送鐘 ( sòng zhōng , send clock) មានសំឡេងដូចជាពាក្យ 送終 ( sòng zhōng ) ប្រែថាបុណ្យសព ដែលវាធ្វើឱ្យជនជាតិចិនមានការខ្លាចរអារ និងយល់ថាការជូនអំណោយជានាឡិកា គឺតំណាងឱ្យសំណាងអាក្រក់។

ម្យ៉ាងវិញទៀត ការជូនជានាឡិកាប្រៀបបីដូចជាការកំណត់នូវអ្វីម្យ៉ាង ឬពេលវេលាណាមួយ ដែលត្រូវតែមានការបែកបាក់ និងឈានដល់ទីបញ្ចប់ ដែលជនជាតិចិនប្រកាន់បំផុត ។

83d5a6eb503b4ef71082cd97a4f6ba4f5ef14d10

៦. ផ្លែសារី (កាត់ផ្តាច់ចំណងមិត្តភាព)

ការជូនអំណោយជាផ្លែឈើ ឬកន្ត្រកផ្លែឈើគឺជារឿងដែលល្អសម្រាប់ថ្ងៃចូលឆ្នាំចិន តែហាមដាច់ខាតគឺការជូនជាផ្លែសារី ព្រោះផ្លែសារី អក្សរចិនគឺ 梨 ( lí /lee/) មានសំឡេងស្រដៀងនឹង 离 ( lí ) ប្រែថាបែកបាក់ ឃ្លាតឆ្ងាយ និងការព្រាត់ប្រាស់គ្នាជាដើម។ ដូច្នេះហើយបានជាជនជាតិចិនត្រណមបំផុតនៅក្នុងការប្រើផ្លែសារីក្នុងការសែនព្រេន និងការជូនជាអំណោយដូច្នេះ។

1ab9008b64451fde7b608c33edeba8b18c8bbbdb

៧. ផ្កា (ប្រើក្នុងពិធីបុណ្យសព)

ផ្កាដែលកាត់ពីដើម ត្រូវបានគេប្រើតុបតែងសម្រាប់កម្មវិធីបុណ្យសព ដូច្នេះគួរតែចៀសវាងការជូនផ្កាដែលកាត់ពីដើមជូនជាអំណោយទៅនរណាម្នាក់ក្នុងថ្ងៃចូលឆ្នាំចិនជាពិសេសគឺផ្កាពណ៌ ស និងពណ៌លឿង ព្រោះពណ៌ ស ជនជាតិចិនស្លៀកពាក់តំណាងឱ្យការកាន់ទុក្ខនៅក្នុងបុណ្យសពប៉ុណ្ណោះ។

នៅក្នុងនោះដែរ ប្រសិនជាអ្នកចង់ទិញផ្កាជូនអ្នកណាម្នាក់ គួរតែទិញជាថូ ជាផើង ឬដើមឈើដែលនាំសំណាងទើបជាការប្រសើរ។

De025488444f149656eb4ba5de397fc7688be3cf

៨. ឆត្រ (ការបែកបាក់)

ការជូនអំណោយជាឆត្រ ក៏ជារឿងដែលជនជាតិចិនប្រកាន់ណាស់ដែរ ព្រោះថា ឆត្រ ភាសាចិនអានថា 伞 ( sǎn /san/) មានសំឡេងស្រដៀងនឹងអក្សរ 散 (sàn) ប្រែថាការបែកបាក់។ ដូច្នេះការជូនអំណោយជាឆត្របានន័យថាអ្នកចង់បែកគ្នា ឬចង់កាត់ផ្តាច់ចំណងមិត្តភាពជាមួយបុគ្គលម្នាក់នោះហើយ។

25a9f7489dafd3d214107b454f0b7c630b1f9e84

៩. ពណ៌ខ្មៅ ឬ ស (ប្រើក្នុងពិធីបុណ្យសព)

ពណ៌ខ្មៅ និងពណ៌ ស ត្រូវបានគេប្រើប្រាស់សម្រាប់ពិធីបុណ្យសព ដូច្នេះហើយការជូនជាកាដូ អំណោយ ឬការខ្ចប់ក្រដាសកាដូ ដែលមានពណ៌ ខ្មៅ និង ស ជនជាតិចិនប្រកាន់ខ្លាំងណាស់។ ល្អបំផុតគឺការប្រើអំណោយពណ៌ក្រហម ឬមាស ហើយការខ្ចប់អំណោយដោយក្រដាសពណ៌ក្រហម ជនជាតិចិនពិតជាពេញចិត្តខ្លាំងបំផុត។

Ce3f314ffa6c6deb4ea46dfb159d615563bd3f6e

១០. កញ្ចក់ (អន្ទងវិញ្ញាណបិសាច)

កញ្ចក់ ត្រូវបានគេដឹងថា ជាអំណោយដែលត្រូវហាមដាច់ខាតក្នុងការជូនជាអំណោយ មិនថាតែជនជាតិចិនទេ គឺគ្រប់ប្រទេសអាស៊ីភាគច្រើន។ ព្រោះពួកគេយល់ថា កញ្ចក់ អាចអន្ទងវិញ្ញាណអាក្រក់ៗបាន ហើយជាពិសេសកញ្ចក់ងាយនឹងបែក ឬប្រេះស្រាំខ្លាំងណាស់ ហើយគ្រប់គ្នាយល់ថាកញ្ចក់ដែលបែក អាចនាំមកនូវសំណាងអាក្រក់ផងដែរ៕

85f41ed28fa912cd7b8328e522dcb256836bf1ac

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Mythicalbirds

1

Tel: