អ្នកចាំទី Marc-Andre Ter Stegen របស់ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថាកំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅអ៊ឺរ៉ុបមួយចំនួនដូចជា Juventus, Bayern Munich និង Paris Saint-Germain។
Ter Stegen បានចូលរួមជាមួយ Barcelona តាំងពីរដូវក្តៅឆ្នាំ ២០១៤ ហើយចាប់តាំងពីពេលនោះមកគាត់បានក្លាយជាកីឡាករសំខាន់ម្នាក់នៅក្លឹប។ នៅក្នុងការស្នាក់នៅរយៈពេល ៥ ឆ្នាំនៅឯក្លឹបគាត់បានឈ្នះពានរង្វាន់ La Liga ចំនួន ៤ និងពានរង្វាន់ UEFA Champions League ផងដែរ។ ប៉ុន្តែកុងត្រារបស់គាត់ជាមួយក្លឹបនៅសល់ ២ ឆ្នាំកន្លះទៀត។ក្នុងរដូវដោះដូរកីឡាករខាងមុខ នេះក្លឹបកំពូល ៗ នៅអឺរ៉ុបកំពុងចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ ២៧ ឆ្នាំរូបនេះ។
យោងតាមរបាយការណ៍ពី Mundo Deportivo (AS), Juventus, Bayern Munich និង Paris Saint-Germain កំពុងតាមដានស្ថានភាពរបស់ Ter Stegen ហើយអាចធ្វើការផ្លាស់ប្តូរជាផ្លូវការសម្រាប់គាត់នាពេលអនាគត។ តាមរបាយការណ៍បានអះអាងថាខណៈពេលនេះ Juve កំពុងស្វែងរកអ្នកជំនួសដែលសក្ដិសមសម្រាប់ Gianluigi Buffon ហើយ ក្រុម Bayern ក៏មានផែនការក្នុងការស្វែងរកអ្នកជំនួសដំណែងរបស់ Manuel Neuer ផងដែរ។
ក្នុងនោះដែល PSG ក៏កំពុងស្វែងរកអ្នកចាំទីលំដាប់ពិភពលោកម្នាក់ទៀតដែរ បើទោះបីជាបានចុះកុងត្រាជាមួយ Keylor Navas ពី Real Madrid នៅរដូវក្តៅក៏ដោយ។
តាមអ្នកវិភាគបានអះអាងថាក្លិបយក្សនៅក្របខ័ណ្ឌ Bundesliga គឺជាអ្នកដែលពេញចិត្តក្នុងការចុះហត្ថលេខារបស់ Ter Stegen ក្នុងករណីដែលគាត់សម្រេចចិត្តផ្លាស់ចេញពី Barcelona ។
ប្រភព: foxsportsasia.com