ភ្នំពេញ៖ ក្រោយត្រឡប់ពីក្រេបទឹកឃ្មុំ នាពេលថ្មីៗនេះរួចមក គូស្វាមីភរិយាថ្មី លោកថមមី អ្នកនាង សួស វីសា ទើបតែបានកាន់ដៃគ្នាចូលរោងការនាពេលថ្មីៗនេះ បានប្រកាសសម្ភោធហាងលក់សម្លៀកបំពាក់ថ្មីមួយ ក្រោមយីហោ T&S Fashion។
លោកថមមី បាន Post នៅលើគណនី Facebook ផ្ទាល់ខ្លួនថា «ពិធីបើកសម្ភោធ ហាងលក់សំលៀកបំពាក់ T&S Fashion សាខាទី១ .
មានការបញ្ចុះតម្លៃ 10% ដល់ 30% ពីថ្ងៃបើកសម្ភោធនេះ ដល់ថ្ងៃទី30 ខែធ្នូ 2019 . សូមអញ្ញើញមកមើលដល់ទីតាំងផ្ទាល់តែម្តងធានាម៉ាជក់ចិត្តមកហើយចង់មកទៀត T&S Fashion ជាមិត្តដ៍ល្អរបស់លោកអ្នក ❤️» ដែលជាការស្វាគមន៍រាល់ប្រិយមិត្តរបស់លោក និងភរិយា មកគាំទ្រហាងលក់សម្លៀកបំពាក់ អ្នកទាំងពីរ ដែលនឹងបើកដំណើរការហើយ។
គួររំលឹកផងដែរថា ក្រោយទំនាក់ទំនងគ្នាអស់រយៈពេលយ៉ាងយូរ លោក ថមមី និងភរិយា បានប្រកាសពីចំណងស្នេហ៍ និងដឹកដៃគ្នាចូលរោងការ ក្រោមស្នាមញញឹមរបស់មនុស្សជុំវិញខ្លួន និងគ្រួសារទាំងសង្ខាង ដែលធ្វើឱ្យកក្រើកសិល្បរករក្នុងស្រុក ក្នុងថ្ងៃមង្គលរបស់អ្នកទាំងពីរផងដែរ។