ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបាបគេរាយការណ៍ កំពុងរៀបចំសំណើមួយឲ្យ Lionel Messi បន្តកុងត្រារយៈពេលវែង។
កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះស្នាក់នៅ Barcelona តាំងពីចូលលេងដំបូងជាមួយក្រុមឈុតធំកាលពីខែវិច្ឆិកាឆ្នាំ២០០៣មកម្ល៉េះហើយរូបជួយក្លិបឈ្នះពានគ្រប់ប្រភែជាមួយក្លិបមិនតិចជាង៣០គ្រឿងនោះទេខណៈរូបគេឈ្នះពាន Ballon dÓrs ដល់ទៅ៦គ្រឿងផងដែរ។
តាមប្រភពកាសែតអេស្ប៉ាញ Mundo Deportivo, Barca មានបំណងដាក់សំណើឲ្យកីឡាករវ័យ៣២ឆ្នាំបន្តកុងត្រាជាថ្មីបន្ថែមទៀត ដែលកិច្ចព្រៀងនេះនឹងរក្សាកីឡាករឲ្យបន្តលេងនៅតែ Barcelona មួយគត់រហូតដល់ពេលព្យួរស្បែកជើងពីអាជីពបាល់ទាត់។
មែនតែនទៅ! Messi ក៏គ្មានបានបង្ហាញគោលបំណងចាកចេញពីកីឡដ្ឋាន Camp Nou នោះដែរប៉ុន្តែគាត់ត្រូវបានគេដឹងថាកំពុងពិចារណាយកជម្រើសផ្សេងវិញ ខណៈដែលកុងត្រាចាស់នៅសល់តែ១៨ខែទៀតប៉ុណ្ណោះ។ មន្ត្រីរបស់ក្លិបបានទម្លាយថាលោក Jorg Messi ដែលជាឪពុកនិងមានតួនាទីជាអ្នកតំណាងផងនោះ កំពុងបង្វែរងចំណាប់អារម្មណ៍ឲ្យកីឡាករផ្ទាល់រើសយកសំណើថ្មី។
កីឡាករដែលអាចនឹងចាកចេញពី Barcelona ក្នុងខែមករានេះមាន Arturo Vidal និងIvan Rakitic ពីព្រោះកីឡាករទាំង២គ្មានកៅអីលេងនៅក្នុងជម្រើសដំបូងរបស់ Barcelona នោះទេ៕