កោះកុង៖ ខេត្តកោះកុង គឺជាខេត្តដែមដីកោះខណ្ឌចែកដោយសមុទ្រ និងដងព្រែកនានា បង្កើតបានជាខេត្តដែលមានអំណោយផលទេសចរណ៍ផ្នែកផ្លូវទឹក ជួរភ្នំ ទឹកជ្រោះ និងព្រៃកោងកាង ស្រស់ស្អាតគួរជាទីកម្សាន្តអារម្មណ៍ ហើយរហូតមកដល់ពេលនេះក៏មានទីកន្លែងកម្សាន្ត និងរីហ្សតជាច្រើនបានបើកដំណើរការជាបន្តបន្ទាប់ដើម្បីស្វាគមន៍អ្នកទេសចរណ៍មកសម្រាកដើម្បីបំបាត់ក្តីនឿយហត់ផងដែរ។
ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរីហ្សតមួយកន្លែងនៅក្នុងខេត្តកោះកុង ដែលត្រូវបានគេពេញនិយមទៅសម្រាកកម្សាន្តព្រោះតែមានបរិយាកាសស្រស់ស្អាត ស្ងប់ស្ងាត់ ជាមួយធម្មជាតិពិតៗនោះគឺ រីហ្សតកោះអណ្ដែត (Koh Andet Eco Resort)។
រីហ្សតកោះអណ្តែត គឺជារីហ្សតបែបអេកូមួយ ដែលមានសង់បន្ទប់ស្នាក់នៅបែបជនបទ ប្របមាត់ទឹក តែមានភាពស្រស់ស្អាតទំនើបនៅក្នុងផ្នែកបន្ទប់ខាងក្នុងមិនចាញ់សណ្ឋាគារទំនើបនានាឡើយ ពោលគឺបរិយកាសស័ក្តសមសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងធម្មជាតិពិតៗ ដើម្បីបន្ធរភាពតានតឹង ដោយទីនោះថែមទាំងមានការបម្រើសេវាកម្មល្អរហ័សទាន់ចិត្ត និងមានតម្លៃមរម្យទៀតផង។
គួរឱ្យដឹងផងដែរថា រមណីយដ្ឋាន កោះអណ្ដែត (Koh Andet Eco Resort) មានទីតាំងស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានឬធ្វើការកក់ទុកតាមរយៈលេខទូរស័ព្ទ 016 977 677 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ សម្រស់ ខេត្តកោះកុង/ Koh Andet Eco Resort, Tatai