វិធីសាស្រ្តក្នុងការពង្រាយមន្នស្នេហ៍ ៥ចំណុចដែលធ្វើអោយគេលង់ស្នេហ៍លើអ្នកងើបមុខមិនរួច
មិនបាច់អង្គុយបន់ទេវតា រឺក៏ប្រើមន្តអាគម ងាកមកសាកល្បងវិធីសាស្រ្តទាំង៥ ងាយៗដែលធ្វើអោយមនុស្សដេលអ្នកស្រលាញ់ជាប់ចិត្តដែលមិនអាចដកចិត្តទៅណាទៀតមិនបានណា
2.ជាខ្លួមឯងតាំងពីដំបូង : តាំងពីដើមមកជាមនុស្សមិនដែលញុំបន្លែទេ តែមកធ្វើំកម្មង់សាឡាត់ ហើយតាំងមកអង្គុយមើលមិនព្រមញុំ បបួលតែម្ដងទៅថាចង់ញុំអី ជជែកគ្នាតែម្ដងទៅនិងបានដឹងថាចូលចិត្តចំណូលចិត្តរៀងៗខ្លួន ព្រោះថាការដែលញុំមិនឆ្អែត និងញុំរបស់មិនត្រូវចិត្តវាអាចធ្វើអោយយើងមានអារម្មណ៍មួរម៉ៅដាក់ដៃគូរបានដោយមិនដឹងខ្លួន ជំទាស់ខ្លះក៏បាន សំរាប់រឿងដែលយើងមិនដឹង មិនយល់ មិនបាច់ធ្វើជាដឹងគ្រប់រឿងនោះទេ បើមិនដឹងទេ អោយសួរ មិនចូលចិត្តប្រាប់ទៅកុំលាក់បាំងអី មិនចាំត្រូវគ្នាគ្រប់រឿងក៏បាន ព្រោះយ៉ាងហោចណាស់ក៏យើងអាចបានដឹងថា តើមានចំណុចណាខ្លះដែលយើងអាចចុះសម្រុងនិងគ្នាបាន ។
3. ចាំរឿងរ៉ាវលម្អិតគេបានច្បាស់ : គ្មានអីល្អជាងដែលមានមនុស្សស្រីម្នាក់ដែលចាំរឿងបន្តិចបន្ទួចរបស់អ្នកបានទេ ចាំអោយបានច្បាស់ថាចូលចិត្តអីខ្លះ? ចូលចិត្តក្រុមបាល់មួយណា? ចូលចិត្តលេងហ្គេមអី? ខួបកំណើតថ្ងៃណា? ចូលចិត្តញុំអី? ចូលចិត្តពណ៍អី? ចាំបន្តិចទៅរឿងប៉ុណ្ណឹងសោះវាមិនពិបាកណាស់ណាទេ ជឿទៅប្រាកដណាស់ថាគេពិតជាលួចញញឹមក្នុងចិត្តច្បាស់ណាស់ នៅពេលដែលមានអ្នកណាម្នាក់ចាំរឿងតិចតួចរបស់ខ្លួនបាន ទោះបីជាគេមិនបាននិយាយ តែគេក៏លួចហេនភីណា ហើយកុំភ្លេចប្រាប់គេដោយប្រយោលផងថា យើងចាំបានរឿងរបស់គេច្បាស់ណាស់ណា
4.ការប៉ះពាល់ខាងផ្លូវកាយ : Heyyyy Youuuuu សម័យនេះសម័យអីហើយ ការដែលយើងជាអ្នកចាប់ដៃមនុស្សប្រុសមុន វាមានទៅស្អីនោះទេ ការដែលកំរិះខ្លួនពេក ប្រយ័ត្នមានអ្នកមកដណ្ដើមទៅបានណា តិចថាមិនបានប្រាប់ ពេលខ្លះលួចប៉ះដៃគេមុនក៏បាន ទះស្មាអោយកំលាំងចិត្ត ធ្វើអោយគេដឹងទៅថា យើងគិតជាមួយគេលើសពីមិត្ត
5.ចែករំលែកពីអារម្មណ៍ : បញ្ចេញអោយគេដឹងទៅថាយើងពីរអ្នក មានចំណូលចិត្តដូចគ្នា មានអីផ្សេងទៀតដែលដូចគ្នា ចូលចិត្តស្ដាប់ចំរៀងប្រភេទស្រដៀងគ្នា ចូលចិត្តតែងខ្លួនស្ទាយ៍ដូចគ្នា និងបានមានរឿងជជែកគ្នា ដាក់ស្នេហ៍អោយខ្លាំង កុំអោយរើរួចជាដាច់ខាត ជាកំលាំងចិត្តអោយជានិច្ចណា
Credit : Hollong
Translated by Sokea
source: https://spiceee.net/th/articles/20634