កុំលួតស្រលាញ់មិត្តភក្ដិបែបនេះអោយសោះ នាំអោយវេទនាចិត្តអត់ប្រយោជន៍ទេ ជាមួយមិត្តភក្ដិមួយចំនួនធំប្រសិនបើយើងបរិសុទ្ធចិត្ត យើងមិនទាក់ទងគ្នាដោយមិនមានគិតអ្វីច្រើននោះទេ តែសំរាប់អ្នកខ្លះមានទំនាក់ទំនងពិសេស ឬច្រើនលើសបន្តិច ដែលជាមូលហេតុធ្វើអោយមានពាក្យថាលើសពីមិត្ត តែទំនាក់ទំនងនៅចន្លោះ Friend Zone វាមិនមែនជារឿងល្អនោះទេ មិនមែនគ្រប់គ្នាទេដែលចង់បានពួកម៉ាកមកធ្វើជាសង្សារនោះ ដូច្នេះហើយការធ្វើកាយវិកាបែបនេះយើងគួរតែប្រុងប្រយ័ត្នបន្តិច មានអីខ្លះទៅមើលទាំងគ្នា
2. តេរក រឺឆាតរកគ្នាញឹកញាប់ : ជាមិត្តនិងគ្នាទោះបីជាឆាត រឺតេរកគ្នាញិកប៉ុណ្ណាក៏វាមិនចំឡែកដែរ តែបើនិយាយមួយច្រើនៗ យូរៗ ឃើញឆាតមកពេលណាក៏ប្រញាប់ទៅវិញភ្លាមៗ ហើយពេលណាមិនយាយជាមួយ ធ្វើអោយមានអារម្មណ៍អផ្សុក ល្ហរល្ហេវមិនចង់ឃ្លាតគ្នា យាយេះជាមួយគ្នាឡើងយូរតែមិនត្រូវជាអីនិងគ្នា ធ្វើអោយមិនស្រួលក្នុងចិត្តទាល់ទេសោះ
3.ព្រួយបារម្ភលើសពីមិត្ត : ជាមិត្តនិងគ្នា្តត្រូវតែមើលថែគ្នាហើយ ពេលដែលមិនសប្បាយចិត្ត ឆាតមកសួរសុខទុកក្នុងឋានះជាមិត្តគឺល្អណាស់ តែបើព្រួយបារម្ភរហូតដល់មកមើលដល់ផ្ទះ បារម្ភហួសហេតុ វាមិនធ្វើអោយមានការយល់ច្រលំ មិនចឹងហរ? មនុស្សស្រីយើង ងាយនិងចាញ់ការយកចិត្តទុកដាក់ផង មកចឹងៗអីមិនអោយយល់ច្រលំមេចបាន អាណិតស្រីៗផង កុំដល់ថ្នាក់និងអី
4. ទៅរាក់ទាក់គ្នាញិកញាប់ : ការដែលមានមិត្តដែលមានពេលនាំទៅដើរ ញុំអីនៅខាងក្រៅ មើលកុនជាមួយគ្នា ទាំងដែលមិត្តដទៃទៀតមិនមានពេលអោយរហូត តែសំរាប់ម្នាក់នេះតែងតែ ទំនេររហូត មិនថាបបួលទៅណាមកណា ទៅធ្វើអីក៏ទៅរហូត ទាំងដែលមិនមែនជាមនុស្សពិសេសផង តែបើមានពេលអោយគ្នាខ្លាំងពេក តិចក្លាយទៅជាទំនាក់ទំនងដែលមិនអាចកាត់ផ្ដាច់បាន បើដល់ថ្នាក់និងមានរឿងជាមិនខានទេណា
5.កើយភ្លៅ : ការកើយភ្លៅយើងក៏អាចធ្វើបានតែសំរាប់មិត្តដែរស្និតតែប៉ុណ្ណោះ តែបើជាមិត្តដែលមានភេទផ្ទុយគ្នា នៅពេលដែលបានប៉ះពាល់ខ្លាំងពេកមិនល្អនោះទេ មិនសាកសមស្រាប់ហើយ ព្រោះយើងមិនមែនជាសង្សារនិងគ្នា ដែលអាចធ្វើចឹងបាននោះទេ ទោះបីជាមិត្តនិងគ្នាក៏មិនត្រូវធ្វើចឹងនោះដែរ កុំធ្វើបែបនេះដាច់ខានជាមួយមិត្តរបស់អ្នក
រឿងរាវទាំងនេះគឺជារឿងដែលអ្នកមិនគួរធ្វើលេងៗជាមួយមិត្តនោះទេ ព្រោះប្រតិ្តកម្មទាំងនេះវាអាចធ្វើអោយវិលវល់ ហើយអាចធ្វើអោយមានអារម្មណ៍ផ្ដេសផ្ដាស បណ្ដាលអោយមានទង្វើមិនល្អដែលមិនអាចកែប្រែបាន វានិងអាចធ្វើអោយមិត្តភាពរបស់ឈានទៅរកការបញ្ចប់បាន ចឹងបើសិនជាសំរេចចិត្តថាចង់រក្សាមិត្តភាពដែលល្អមួយនេះ អ្នកគួរតែរក្សាមិត្តភាពមួយនេះកុំអោយស្ថិតនៅដំណាក់កាល Friend Zone អោយសោះ ព្រោះវាពិបាកក្នុងការចេញពីចំណុចនេះណាស់
តើអ្នកមានបានចូលក្នុងសកម្មភាពមួយណាទេ ជួយខមមិនប្រាប់ផងណា?
credit : Hollong
Translate by Sokea
source: https://spiceee.net/th/articles/78817