បឹងកេតរកបានក្រុមហ៊ុនផ្គត់ផ្គង់ឈុតកីឡាថ្មីរបស់​ថៃក្រោយផុតកុងត្រាជាមួយ FBT

ក្លឹប​បឹង​កេត​អេហ្វស៊ីបាន​ប្រកាស​ក្នុង​ទំព័រហ្វេសបុក​របស់​ខ្លួន​ថា EGO Sport នឹង​ក្លាយ​ជា​ដៃគូរ​សហការ​ឧបត្ថម្ភ​ផ្គត់​ផ្គង់​​សម្លៀក​បំពាក់​​ផ្លូវ​ការ​របស់​ក្លិប​ចាប់​ពី​រដូវ​កាល​២០២០ខាងមុខ​នេះ​តទៅ​​ ហើយ​​សុពល​ភាពនៃ​កិច្ច​សន្យា​មាន​រយៈ​ពេល៣​ឆ្នាំ​។

79505294_2867467009965041_6890640822971138048_o

EGO Sport គឺ​ជា​ក្រុមហ៊ុនផ្គត់ផ្គងសម្លៀកបំពាក់របស់​ថៃដែលបង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ១៩៩៨​ដែល​ផលិត​និង​លក់​អាវ និងសម្ភារៈ​កីឡាគ្រប់​ប្រភេទ។

បឹងកេតFBT

ក្លិប​ទើប​តែ​ប្រកាស​ពី​ការ​អស់​សុពលភាព​កុងត្រា៦ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ថៃមួយ​ទៀតគឺ FBT បន្ទាប់​ពី​ក្រុមហ៊ុននេះ​ប្រកាសផ្គត់ផ្គង់ឈុត​កីឡាដល់​ក្លិបបឹងកេត​កាល​ពី​ឆ្នាំ​២០១៤ដល់​២០១៩​នេះ៕