ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២០ឆ្នាំនឹងត្រូវចូលរួមប្រកួតពានរង្វាន់ BTV Cup 2019 នៅវៀតណាមខណៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្ហាញបញ្ជីឈ្មោះកីឡាករត្រៀមប្រកួតរួចទៅហើយ។
ឈ្មោះកីឡាករដែលមានក្នុងបញ្ជីនេះសុទ្ធតែជាក្រុមជម្រើសជាតិវ័យក្រោម១៩ឆ្នាំដែលទើបតែឡើងទៅជុំផ្ដាច់ព្រ័ត្រពាន AFC U19 Championship 2020 ខណៈដែលសៀង ចន្ធាមានឈ្មោះលេងរហូត។ កីឡាករវ័យ១៧ឆ្នាំរូបនេះទើបតែបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍ SEA Games 2019 ដែលលេងក្នុងឈុត U22បានលេងបួនក្នុងប្រវត្តិសាស្រ្តបាល់ទាត់ស៊ីហ្គេមរបស់កម្ពុជា។
សម្រាប់ពាន BTV Cup នេះក្រុមដែលចូលរួមក្នុងការប្រកួតពានរង្វាន់មួយនេះគឺU20 វៀតណាម U20 មីយ៉ាន់ម៉ា ក្រុម Becamix Binh Doung និងក្រុម U20 កម្ពុជា។ ពានរង្វាន់ដែលមានមានតែបួនក្រុមចូលរួមប្រកួតនេះគឺចាប់ផ្ដើមលេងនៅថ្ងៃទី១៤ដល់១៨ធ្នូឆ្នាំ២០១៩នៅខេត្ត Binh Doung ប្រទេសវៀតណាម។
រូបមន្តនៃការប្រកួតគឺក្រុម U22មីយ៉ាន់ម៉ាប៉ះជាមួយ Becamix Binh Doung ខណៈ U20 កម្ពុជាប៉ះជាមួយU20 វៀតណាម។ ក្រុមដែលឈ្នះការប្រកួតទី១នេះនឹងត្រូវលេងវគ្គផ្ដាច់ព្រ័ត្រយកលេខ១និងលេខ២ខណៈដែលក្រុមចាញ់លេងយកលេខ៣។ ខាងក្រោមជាបញ្ជីឈ្មោះឈុតU20កម្ពុជា៖