U22កម្ពុជាបានត្រឹមលេខ៤ក្នុង​ស៊ីហ្គេម​២០១៩​ក្រោយ​ចាញ់​មីយ៉ាន់ម៉ាវគ្គ​១១ម៉ែត្រកាត់សេចក្ដី

ក្រុមជម្រើស​ជាតិកម្ពុជា​បាន​ត្រឹមលេខ​៤ប៉ុណ្ណោះបន្ទាប់​ពី​ចាញ់​មីយ៉ាន់ម៉ា​ក្នុង​វគ្គបាល់​១១ម៉ែត្រ​កាត់​សេចក្ដីបន្ទាប់​ពី​ស្មើ​គ្នា​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទីក្នុង​លទ្ធផល​២​ទល់​២។

78979767_1986422048169651_1991424392097169408_o

២​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ ស៊ាង ចន្ធា​នៅ​នាទី​ទី​១ និង​កែវ សុខផេង​នៅ​នាទី​៧១។ ចំណែក​២គ្រាប់​របស់មីយ៉ាន់ម៉ា​រក​បាន​ដោយកីឡាករ Aung Kaung MANN នាទីទី៩ និង Myat Kaung KHANT នាទី៣៤។​ទោះ​បី​ជា​ទទួល​បាន​លទ្ធផល​ស្មើ​ក៏ដោយ ការ​ប្រកួត​នេះ​មិន​មានការបន្ថែម​ម៉ោង​១៥​នាទី​២​ដង​នោះ​ទេ គឺ​ចូល​ដល់​វគ្គ១១ម៉ែត្រ​កាត់សេច​ក្ដី​៥​គ្រាប់​ម្ខាង​តែ​ម្ដង។

80470636_2864629213589323_753972115719323648_n

មីយ៉ាន់ម៉ា​ទាត់​ចូល​ទាំង​៥​គ្រាប់ ខណៈ​កម្ពុជា​ទាត់​ចូល​៤​គ្រាប់​និង​បុកបង្គោលទី​មួយ​គ្រាប់​ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​តែ​ម្ដង។