ចូលរួមអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី​ ដណ្តើម​បានមេដាយមាស ខណៈកីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី ខាសេនឌ្រី នីខូល ទទួលបានត្រឹមមេដាយប្រាក់

ចូលរួមអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី​ ដណ្តើម​បានមេដាយមាស ដោយបានប្រកួតឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន​ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០។

កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី​ បានវាយឈ្នះកីឡាការិនី ម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុ ១២ ទល់នឹង ៩ នៅវគ្គផ្តាច់ព្រ័ត្រ សំរាប់ទំងន់៧៣គីឡូក្រាម។

78268075_3216527545040504_3232800133984813056_o

មុនឡើងមកប្រគួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានយកឈ្នះកីឡាការិនីវៀតណាក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ដោយ លទ្ធផល ២៥-១។

41ec839231079fc76de1991cff993d6a0bccd786 600x427

ចំណែកកីឡាការិនីតេក្វាន់ដូកម្ពុជា ឈឿង អាលីហ្សា ទទួលបានមេដាយប្រាក់ ក្រោយចាញ់កីឡាការិនីម្ចាស់ផ្ទះ ដោយ លទ្ធផល ៤ ទល់១២។

78768297_3216393505053908_520494506643030016_o

មុនឡើងមកប្រគួតវគ្គផ្តាច់ព្រ័ត្រនេះកីឡាការិនីតេក្វាន់ដូកម្ពុជា ឈឿង អាលីហ្សា បានយកឈ្នះ កីឡាការិនី ទីម័រខាងកើត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១៧ ទល់៣។

Aliza

ចំណែកកីឡាការិនីតេក្វាន់ដូកម្ពុជា ម្នាក់ទៀតគឺ ខាសេនឌ្រី នីខូល ទទួលបានមេដាយប្រាក់ ក្រោយចាញ់កីឡាការិនីវៀតណាម ដោយ លទ្ធផល ៩ ទល់១១។

25895_02_01