ក្រុមបាល់ទាត់ជម្រើសជាតិ U22កម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិU22វៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) វិញ្ញាសាបាល់ទាត់បុរសបន្ទាប់ពីក្រុមមានរហសនាម ផ្កាយក្រហមមួយនេះឈរលេខ១ ប្រចាំពូល B។
ការឡើងមកឈរកំពូលតារាងពូល B នេះបន្ទាប់ពីប្រកួតចុងក្រោយស្មើជាមួយ ថៃ ២ទល់២ ស្របពេលឥណ្ឌូនេស៊ី ឈ្នះ ឡាវ ដល់ទៅ ៤ទល់០ក្នុងការប្រកួតកាត់សេចក្ដីចុងក្រោយដែលទើបនឹងចប់កាលពីប៉ុន្មាននាទីមុន។
ពូល B នេះ វៀតណាម ឈរកំពូលតារាង ក្រោយប្រកួត ៥ដង ឈ្នះ៤ និងស្មើ១ មិនដែលចាញ់ រកបាន ១៣ពិន្ទុ ស្របពេលដែលលេខ២ បានទៅក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ២២ឆ្នាំ ក្រោយប្រកួត ៥ដងដូចគ្នា ឈ្នះ៤ និងចាញ់១ មាន ១២ពិន្ទុ។
ដូច្នេះសម្រាប់ក្រុមលេខ១ ពូល B វៀតណាម នឹងត្រូវជួប កម្ពុជា ដែលជាក្រុមលេខ២ ពូល A ហើយគ្រោងនឹងប្រកួតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ស្របពេលដែល ឥណ្ឌូនេស៊ី និងត្រូវជួប មីយ៉ាន់ម៉ា នៅថ្ងៃជាមួយគ្នាផងដែរ ដើម្បីប្រជែងគ្នាឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕