ក្រុមកីឡាកររប៉េតង់កម្ពុជាលើវិញ្ញសា៣ទល់៣បានយកឈ្នះក្រុមកីឡាការិនីម៉ាឡេស៊ីក្នុងលទ្ធផល១៣ទល់៤ នាការប្រកួតដណ្តើមយកមេដាយមាសវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០១៩ ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ នេះ។
ក្រុមនារីប៉េតង់កម្ពុជាមាន ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, ដួង ឌីណា និងវង ចន្ថា ដែលលេងចាប់ដៃគូជាក្រុមកីឡាការិនីប៉េតង់លើវិញ្ញាសា៣ទល់៣ បានយកឈ្នះក្រុមម៉ាឡេស៊ី ១៣-៤។ មុនឡើងមកវគ្គផ្ដាច់ព្រ័ត្រឈ្នះមេដាយមាសនេះក្រុមប៉េតង់កម្ពុជាបានយកឈ្នះ ក្រុមកីឡាការិនីប៉េតង់លើវិញ្ញាសា៣ទល់៣ វគ្គជម្រុះ៖
-ឈ្នះម៉ាឡេស៊ី (Senin Nurashimah, Musa Nur Farah Hana, Edie Sufiqriyani) ១៣-១០
-ឈ្នះឥណ្ឌូណេស៊ី (Wahyuni Mirda, Febriyanti Sephia, Soimah) ១៣-១
-ឈ្នះហ្វីលីពីន (Orola Alejandra, Dionicio Arnett និង Leonardo Honeylyn) ១៣-៥
ចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានបន្តឈ្នះឡាវ (Souksavat Khuon, Souliya Manivanh និង Thepphakan Bovilak) ១៣-៩។ពេលឡើងមកវគ្គផ្ដាច់ព្រ័ត្រក្រុមដដែលបានយកឈ្នះម៉ាឡេស៊ី ១៣-៤។
វាជាមេដាយមាសទីពីររបស់ក្រុមអត្តពលិកកម្ពុជាពីការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន ដោយមេដាយមាសទីមួយរកបានដោយកីឡាករល្បុក្កតោ យ៉ុង ម៉េងលី លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis។ ពេលនេះកម្ពុជា មានមេដាយសរុប២២ ក្នុងនោះ មាស២ ប្រាក់៣ និងសំរឹទ្ធ១៧។ ព័ត៌មានបន្ថែមនឹងផ្សាយពេលបន្តិចទៀតនេះ។